ទ្រង់នៅលើម៉ាឡាអ៊ីកាត់មានស្លាប ហើយហោះមក ទ្រង់ចេញមក ដោយនៅលើ វាយោដូចនៅលើស្លាបបក្សី។
ទំនុកតម្កើង 104:3 - អាល់គីតាប ទ្រង់បានសង់ដំណាក់ខ្ពស់ លើសផ្ទៃមេឃទៅទៀត ទ្រង់យកពពកធ្វើជារទេះ ទ្រង់ប្រើវាយោធ្វើជាជំនិះ។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គដាក់ធ្នឹមបន្ទប់ខាងលើរបស់ព្រះអង្គលើផ្ទៃទឹក ហើយយកពពកធ្វើជារទេះចម្បាំងរបស់ព្រះអង្គ ក៏យាងនៅលើស្លាបនៃខ្យល់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គចាក់ធ្នឹមព្រះដំណាក់របស់ព្រះអង្គ លើជលសា ព្រះអង្គយកពពកធ្វើជារាជរថរបស់ព្រះអង្គ ហើយព្រះអង្គយាងលើស្លាបនៃខ្យល់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានសង់ព្រះដំណាក់ខ្ពស់ លើសផ្ទៃមេឃទៅទៀត ព្រះអង្គយកពពកធ្វើជាព្រះរាជរថ ព្រះអង្គប្រើវាយោធ្វើជាជំនិះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ដាក់ឫសដំណាក់ទ្រង់នៅក្នុងទឹក ក៏យកពពកធ្វើជារថរបស់ទ្រង់ ហើយទ្រង់យាងលើស្លាបខ្យល់ |
ទ្រង់នៅលើម៉ាឡាអ៊ីកាត់មានស្លាប ហើយហោះមក ទ្រង់ចេញមក ដោយនៅលើ វាយោដូចនៅលើស្លាបបក្សី។
ទោះបីខ្ញុំពាក់ស្លាបហោះ ទៅកន្លែងព្រះអាទិត្យរះ ឬទោះបីខ្ញុំទៅរស់នៅខាងនាយសមុទ្រក្តី
ផ្ទៃមេឃដ៏ខ្ពស់បំផុតអើយ ចូរសរសើរតម្កើងទ្រង់! ទឹកទាំងឡាយដែលស្ថិតនៅពីលើផ្ទៃមេឃអើយ ចូរសរសើរតម្កើងទ្រង់!
សេចក្ដីប្រកាសស្ដីអំពីស្រុកអេស៊ីប: អុលឡោះតាអាឡាមកស្រុកអេស៊ីប ដោយនៅលើពពកមួយដុំដែលរសាត់យ៉ាងលឿន។ ព្រះក្លែងក្លាយរបស់ស្រុកអេស៊ីបនាំគ្នាញាប់ញ័រ ចំពោះទ្រង់ ជនជាតិអេស៊ីបក៏បាត់បង់ទឹកចិត្តអស់ដែរ។ ទ្រង់មានបន្ទូលថា:
ទ្រង់សង់ដំណាក់នៅលើមេឃ ទ្រង់ដាក់លំហអាកាសនៅលើផែនដី ទ្រង់ហៅទឹកសមុទ្រ ឲ្យមកស្រោចស្រពផែនដី ទ្រង់មាននាមថា អុលឡោះតាអាឡា។
អុលឡោះតាអាឡាមានចិត្តអត់ធ្មត់ ហើយទ្រង់មានអំណាចដ៏ខ្ពង់ខ្ពស់បំផុត ប៉ុន្តែ ទ្រង់មិនអាចចាត់ទុកអ្នកមានទោស ថាគ្មានទោសឡើយ។ អុលឡោះតាអាឡាមកក្នុងខ្យល់កំបុតត្បូង និងខ្យល់ព្យុះសង្ឃរា ពពកជាធូលីដីដែលហុយនៅក្រោមជើង របស់ទ្រង់។
អ៊ីសាមានប្រសាសន៍ទៅលោកថា៖ «ត្រូវដូចលោកមានប្រសាសន៍មែន ប៉ុន្ដែ ខ្ញុំសុំបញ្ជាក់ប្រាប់អស់លោកថា អំណើះតទៅ អស់លោកនឹងឃើញ បុត្រាមនុស្សនៅខាងស្ដាំអុលឡោះដ៏មានអំណាច ហើយនឹងមកលើពពកក្នុងផ្ទៃមេឃ»។
អ៊ីស្រអែលអើយ គ្មានព្រះណាអាចផ្ទឹមស្មើ នឹងអុលឡោះជាម្ចាស់របស់អ្នកបានឡើយ ទ្រង់ឆ្លងកាត់ផ្ទៃមេឃ មកសង្គ្រោះអ្នក ដោយនៅយ៉ាងរុងរឿងលើពពក។
មើល៍! អ៊ីសាមក នៅកណ្ដាលពពក។ មនុស្សទាំងអស់នឹងឃើញគាត់ សូម្បីតែអស់អ្នកដែលបានចាក់ទម្លុះគាត់ ក៏នឹងឃើញគាត់ដែរ។ កុលសម្ព័ន្ធទាំងប៉ុន្មាននៅលើផែនដីនឹងត្រូវសោកសៅព្រោះតែគាត់។ មែន! ពិតជាកើតមានដូច្នេះមែន! អាម៉ីន!។