Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 1:7 - អាល់គីតាប

7 មើល៍! អ៊ីសា​មក នៅ​កណ្ដាល​ពពក។ មនុស្ស​ទាំង​អស់​នឹង​ឃើញ​គាត់ សូម្បី​តែ​អស់​អ្នក​ដែល​បាន​ចាក់​ទម្លុះ​គាត់ ក៏​នឹង​ឃើញ​គាត់​ដែរ។ កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​នឹង​ត្រូវ​សោក​សៅ​ព្រោះ​តែ​គាត់។ មែន! ពិត​ជា​កើត​មាន​ដូច្នេះ​មែន! អាម៉ីន!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 “មើល៍! ព្រះអង្គ​យាង​មក​ក្នុង​ពពក គ្រប់ទាំង​ភ្នែក​នឹង​ឃើញ​ព្រះអង្គ គឺ​សូម្បីតែ​ពួកអ្នកដែល​ចាក់ទម្លុះ​ព្រះអង្គ ហើយ​ពូជសាសន៍​ទាំងអស់​នៅលើ​ផែនដី​នឹង​យំគក់ទ្រូង​ដោយព្រោះ​ព្រះអង្គ”។ មែនហើយ អាម៉ែន។

សូមមើលជំពូក ចម្លង

Khmer Christian Bible

7 មើល៍​ ព្រះអង្គ​យាង​មក​នៅ​លើ​ពពក​ នោះ​គ្រប់​ទាំង​ភ្នែក​នឹង​ឃើញ​ព្រះអង្គ​ សូម្បី​តែ​ពួកអ្នក​ដែល​បាន​ចាក់​ព្រះអង្គ​ផង​ ហើយ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​ទួញសោក​ដោយ​ព្រោះ​ព្រះអង្គ​ នោះ​ប្រាកដ​ជា​មាន​ដូច្នោះ​មែន។​ អាម៉ែន។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 មើល៍! ព្រះ‌អង្គ​យាង​មក​តាម​ពពក គ្រប់​ទាំង​ភ្នែក​នឹង​ឃើញ​ព្រះ‌អង្គ សូម្បី​តែ​អស់​អ្នក​ដែល​ចាក់​ព្រះ‌អង្គ ហើយ​គ្រប់​ទាំង​ពូជ​មនុស្ស​នៅ​ផែនដី​នឹង​យំ​សោក ដោយ​ព្រោះ​ព្រះ‌អង្គ អើ មែន​ហើយ។ អាម៉ែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 មើល៍! ព្រះអង្គ​យាង​មក​នៅ​កណ្ដាល​ពពក*។ មនុស្ស​ទាំង​អស់​នឹង​ឃើញ​ព្រះអង្គ សូម្បី​តែ​អស់​អ្នក​ដែល​បាន​ចាក់​ទម្លុះ​ព្រះអង្គ ក៏​នឹង​ឃើញ​ព្រះអង្គ​ដែរ។ កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​នឹង​ត្រូវ​សោក​សៅ ព្រោះ​តែ​ព្រះអង្គ។ មែន! ពិត​ជា​កើត​មាន​ដូច្នេះ​មែន! អាម៉ែន!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 មើល ទ្រង់​យាង​មក​តាម​ពពក នោះ​គ្រប់​ទាំង​ភ្នែក​នឹង​ឃើញ​ទ្រង់ ព្រម​ទាំង​ពួក​អ្នក​ដែល​ចាក់​ទ្រង់​ផង រួច​គ្រប់​ទាំង​ពូជ​មនុស្ស​នៅ​ផែនដី​នឹង​យំ​សោក ដោយ​ព្រោះ​ទ្រង់ អើ មែន​ហើយ អាម៉ែន។

សូមមើលជំពូក ចម្លង




វិវរណៈ 1:7
36 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​គេ​ទូរអា‌អង្វរ​អុលឡោះទ្រង់​ស្ដាប់​គេ គេ​ចូល​ទៅ​ជួប​ទ្រង់​ដោយ​អំណរ ទ្រង់​រាប់​គេ​ជា​មនុស្ស​សុចរិត​ឡើង​វិញ។


មាន​ពួក​ឆ្កែ​ឡោម‌ព័ទ្ធ​ខ្ញុំ ជន​ទុយ៌ស​មួយ​ហ្វូង​នាំ​គ្នា​ក្រវែល​ជុំ‌វិញ​ខ្ញុំ ពួក​គេ​ចាក់​ទម្លុះ​ដៃ​ជើង​ខ្ញុំ។


ពេល​អុលឡោះ​ក្រោក​ឡើង ខ្មាំង​សត្រូវ​របស់​ទ្រង់​បាក់​ទ័ព ហើយ​អស់​អ្នក​ដែល​ស្អប់​ទ្រង់ នឹង​នាំ​គ្នា​រត់​ចេញ​ពី​ទ្រង់។


មាន​ពពក​ដ៏​ខ្មៅ​ងងឹត​នៅ​ព័ទ្ធ​ជុំ‌វិញ​ទ្រង់ ទ្រង់​គ្រង​រាជ្យ​ដោយ​សុចរិត​យុត្តិធម៌។


សេចក្ដី​ប្រកាស​ស្ដី​អំពី​ស្រុក​អេស៊ីប: អុលឡោះ‌តាអាឡា​មក​ស្រុក​អេស៊ីប ដោយ​នៅ​លើ​ពពក​មួយ​ដុំ​ដែល​រសាត់​យ៉ាង​លឿន។ ព្រះ​ក្លែង‌ក្លាយ​របស់​ស្រុក​អេស៊ីប​នាំ​គ្នា​ញាប់‌ញ័រ ចំពោះ​ទ្រង់ ជន‌ជាតិ​អេស៊ីប​ក៏​បាត់​បង់​ទឹក​ចិត្ត​អស់​ដែរ។ ទ្រង់​មាន​បន្ទូល​ថា:


ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​នោះ ខ្ញុំ​ឃើញ​មាន​ម្នាក់​ដូច​បុត្រា​មនុស្ស មក​ជា​មួយ​ពពក​នៅ​លើ​ផ្ទៃ​មេឃ គាត់​ចូល​ទៅ​ជិត​អុលឡោះ​ជា​ម្ចាស់​នៃ​ពេល​វេលា ដែល​នៅ​អស់​កល្ប ហើយ​គេ​ក៏​នាំ​គាត់​ទៅ​ជួប​ទ្រង់។


អុលឡោះ‌តាអាឡា​មាន​ចិត្ត​អត់‌ធ្មត់ ហើយ​ទ្រង់​មាន​អំណាច​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ប៉ុន្តែ ទ្រង់​មិន​អាច​ចាត់​ទុក​អ្នក​មាន​ទោស ថា​គ្មាន​ទោស​ឡើយ។ អុលឡោះ‌តាអាឡា​មក​ក្នុង​ខ្យល់​កំបុត‌ត្បូង និង​ខ្យល់​ព្យុះ​សង្ឃរា ពពក​ជា​ធូលី​ដី​ដែល​ហុយ​នៅ​ក្រោម​ជើង របស់​ទ្រង់។


យើង​នឹង​ចាក់​បង្ហូរ​រស​មក​លើ​រាជ‌វង្ស​របស់​ទត និង​ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម ដើម្បី​ឲ្យ​ពួក​គេ​មាន​ឆន្ទៈ​ល្អ ចេះ​ទូរអា។ ពួក​គេ​នឹង​សម្លឹង​មើល​មក​យើង ដែល​ពួក​គេ​បាន​ចាក់​ទម្លុះ។ ពួក​គេ​នឹង​កាន់​ទុក្ខ​ដូច​គេ​កាន់​ទុក្ខ​ព្រោះ​កូន​ប្រុស​តែ​មួយ​បាត់​បង់​ជីវិត។ ពួក​គេ​យំ​សោក​យ៉ាង​ជូរ​ចត់ ដូច​គេ​យំ​សោក​ស្រណោះ​សព​កូន​ប្រុស​ច្បង។


នៅ​ថ្ងៃ​នោះ ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​នឹង​កាន់​ទុក្ខ​យ៉ាង​ធំ ដូច​គេ​កាន់​ទុក្ខ​នៅ​ហាដាដ-‌រីម៉ូន​នៅ​វាល​មេគី‌ដោ។


ខ្ញុំ​ឃើញ​ស្តេច​ម្នាក់ តែ​មិន​មែន​ក្នុង​ពេល​ឥឡូវ​នេះ​ទេ ខ្ញុំ​សម្លឹង​មើល​ស្តេច​នោះ តែ​មិន​មែន​នៅ​ជិត​ទេ។ មាន​ផ្កាយ​មួយ​រះ​ចេញ​ពី​យ៉ាកកូប មាន​ដំបង​រាជ្យ​មួយ​ចេញ​ពី​អ៊ីស្រ‌អែល ស្តេច​នោះ​នឹង​វាយ​បំបែក​ក្បាល​របស់​ម៉ូអាប់ ហើយ​ប្រល័យ​កូន​ចៅ​ទាំង​អស់​របស់​សេត។


លុះ​ដល់​បុត្រា​មនុស្ស​មក​ប្រកប​ដោយ​សិរី‌រុង‌រឿង​នៃ​អុលឡោះ​ជា​បិតា​របស់​គាត់​ជា​មួយ​ពួក​ម៉ាឡា‌អ៊ីកាត់​របស់​គាត់ គាត់​នឹង​ប្រទាន​រង្វាន់ ឬ​ដាក់​ទោស​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ដ។


ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ខ្លះ​ដែល​នៅ​ទី​នេះ​នឹង​មិន​ស្លាប់​ទេ មុន​បាន​ឃើញ​បុត្រា​មនុស្ស​មក​គ្រង​នគរ»។


ពេល​នោះ ទី​សំគាល់​របស់​បុត្រា​មនុស្ស​នឹង​លេច​ចេញ​ពី​ផ្ទៃ​មេឃ​មក។ កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី នឹង​នាំ​គ្នា​យំ​គក់​ទ្រូង ប្រកប​ដោយ​អំណាច និង​សិរី‌រុង‌រឿង​ដ៏​អស្ចារ្យ។


«នៅ​ពេល​បុត្រា​មនុស្ស​មក ជា​មួយ​ពួក​ម៉ាឡា‌អ៊ីកាត់​ប្រកប​ដោយ​សិរី‌រុង‌រឿង គាត់​នឹង​នៅ​លើ​បល្ល័ង្ក​ដ៏​រុង‌រឿង។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​លោក​ថា៖ «ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​មែន ប៉ុន្ដែ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អស់​លោក​ថា អំណើះ​ត​ទៅ អស់​លោក​នឹង​ឃើញ បុត្រា​មនុស្ស​នៅ​ខាង​ស្ដាំ​អុលឡោះ​ដ៏​មាន​អំណាច ហើយ​នឹង​មក​លើ​ពពក​ក្នុង​ផ្ទៃ​មេឃ»។


ពេល​នោះ គេ​នឹង​ឃើញ បុត្រា​មនុស្ស​មក​ក្នុង​ពពក ប្រកប​ដោយ​អំណាច​ដ៏​ខ្លាំង​ក្លា និង​ដោយ​សិរី‌រុង‌រឿង។


អ៊ីសា​ឆ្លើយ​ថា៖ «មែន គឺ​ខ្ញុំ​ហ្នឹង​ហើយ។ អស់​លោក​នឹង​ឃើញ បុត្រា​មនុស្ស​នៅ​ខាង​ស្ដាំ​អុលឡោះ​ដ៏​មាន​អំណាច ហើយ​នឹង​មក​ជា​មួយ​ពពក​នៅ​លើ​មេឃ»។


ពេល​នោះ គេ​នឹង​ឃើញ​បុត្រា​មនុស្ស​មក​ក្នុង​ពពក ប្រកប​ដោយ​អំណាច និង​សិរី‌រុង‌រឿង​ពន់​ពេក​ក្រៃ។


ប៉ុន្ដែ​ទាហាន​ម្នាក់​យក​លំពែង​ចាក់​ត្រង់​ចន្លោះ​ឆ្អឹង​ជំនីរ​អ៊ីសា ស្រាប់​តែ​មាន​ទឹក និង​ឈាម​ហូរ​ចេញ​មក​មួយ​រំពេច។


មាន​អាយិត​គីតាប​មួយ​ទៀត​ចែង​ថា៖ «គេ​នាំ​គ្នា​មើល​អ្នក​ដែល​គេ​ចាក់​ទម្លុះ»។


បង​ប្អូន​ក៏​ទន្ទឹង​រង់‌ចាំ​បុត្រា​របស់​ទ្រង់ ពី​សូរ៉កា​មក គឺ​អ៊ីសា​ដែល​អុលឡោះ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ អ៊ីសា​នេះ​ហើយ​ប្រោស​យើង​ឲ្យ​រួច​ផុត​ពី​កំហឹង​ដែល​កំពុង​តែ​មក។


បន្ទាប់​មក ទើប​អ៊ីសា‌ជាអម្ចាស់​លើក​យើង​ដែល​នៅ​រស់​នៅ​ឡើយ ឲ្យ​ឡើង​ទៅ​ក្នុង​ពពក ជា​មួយ​បង​ប្អូន​ទាំង​នោះ ដើម្បី​ជួប​នឹង​អ៊ីសា​ក្នុង​អាកាស​វេហាស៍ ហើយ​យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ៊ីសា‌ជាអម្ចាស់​រហូត​ត​ទៅ។


ចុះ​ចំណង់​បើ​អ្នក​ដែល​មើល‌ងាយ​បុត្រា​របស់​អុលឡោះ ដោយ​បន្ថោក​ឈាម​នៃ​សម្ពន្ធ‌មេត្រី ជា​ឈាម​ដែល​ប្រោស​ឲ្យ​គេ​បាន​ទៅ​ជា​បរិសុទ្ធ ហើយ​ប្រសិន​បើ​គេ​ត្មះ‌តិះ‌ដៀល​រស‌អុលឡោះ​ដ៏​មាន​គុណ សូម​បង​ប្អូន​គិត​មើល៍ តើ​គេ​នឹង​ត្រូវ​ទទួល​ទោស​ខ្លាំង​យ៉ាង​ណា​ទៅ​ទៀត!


ប្រសិន​បើ​គេ​បែរ​ជា​ធ្លាក់​ខ្លួន​បាត់​ជំនឿ​វិញ​នោះ គេ​មុខ​ជា​ពុំ​អាច​កែ​ប្រែ​ចិត្ដ​គំនិត​សា​ជា​ថ្មី​ម្ដង​ទៀត​បាន​ឡើយ ដ្បិត​ខ្លួន​គេ​ផ្ទាល់ បាន​ឆ្កាង​បុត្រា​របស់​អុលឡោះ​សា​ជា​ថ្មី ព្រម​ទាំង​បាន​បន្ថោក​កិត្ដិយស​គាត់​ជា​សាធារណៈ​ផង។


កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ! ពេល​នេះ យើង​ទាំង​អស់​គ្នា​ជា​បុត្រ​របស់​អុលឡោះ ហើយ​ដែល​យើង​នឹង​ទៅ​ជា​យ៉ាង​ណាៗ​នោះ​ទ្រង់​ពុំ​ទាន់​សំដែង​ឲ្យ​យើង​ដឹង​នៅ​ឡើយ​ទេ។ ប៉ុន្ដែ នៅ​ពេល​អាល់ម៉ា‌ហ្សៀស​មក​ដល់ យើង​នឹង​បាន​ដូច​គាត់​ដែរ ដ្បិត​គាត់​មាន​ភាព​យ៉ាង​ណា យើង​នឹង​ឃើញ​គាត់​យ៉ាង​នោះ។


ណាពី​ហេណុក ដែល​ជា​បុព្វ‌បុរស​តំណ​ទី​ប្រាំ​ពីរ​ក្រោយ​អាដាម បាន​ថ្លែង​ទុក​អំពី​អ្នក​ទាំង​នោះ​ដូច​ត​ទៅ៖ «មើល! អុលឡោះ‌ជាអម្ចាស់​មក​ជា​មួយ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​របស់​ទ្រង់ ដែល​មាន​ចំនួន​ដ៏​ច្រើន​អនេក‌អនន្ដ


គាត់​ដែល​បាន​បញ្ជាក់​សេចក្ដី​ទាំង​នេះ គាត់​និយាយ​ថា៖ «ពិត​មែន​ហើយ យើង​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ!»។ អាម៉ីន! អ៊ីសា‌ជាអម្ចាស់​អើយ សូម​អញ្ជើញ​មក!។


គេ​នឹង​ឃើញ​មុខ​ទ្រង់ ហើយ​នៅ​លើ​ថ្ងាស​គេ​ក៏​មាន​ដៅ​នាម​ទ្រង់​ដែរ។


ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​ឲ្យ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​ទ្រង់ វិនាស​អន្តរាយ​ដូច្នោះ​ដែរ! សូម​ឲ្យ​អ្នក​ដែល​ស្រឡាញ់​ទ្រង់ បាន​ដូច​ព្រះ‌អាទិត្យ​មាន​រស្មី​ភ្លឺ​ចាំង​ចែង»។ ស្រុក​ទេស​ក៏​បាន​សុខ‌សាន្ត​ត្រាណ អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម