ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 11:45 - អាល់គីតាប

ស្ដេច​នឹង​សង់​ជំរំ​នៅ​ចន្លោះ​សមុទ្រ​ទាំង​ពីរ គឺ​នៅ​ជិត​ភ្នំ​ដ៏​រុង‌រឿង​វិសុទ្ធ។ បន្ទាប់​មក ស្ដេច​នោះ​ក៏​បាត់​បង់​ជីវិត​ទៅ ដោយ​ឥត​មាន​នរណា​ជួយ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ទ្រង់​នឹង​បោះ​ពន្លា​ហ្លួង​របស់ទ្រង់​នៅចន្លោះ​សមុទ្រ និង​ភ្នំ​វិសុទ្ធ​ដ៏រុងរឿង ប៉ុន្តែ​ទ្រង់​នឹង​មកដល់​ចុងបញ្ចប់​របស់ទ្រង់ ហើយ​គ្មានអ្នកណា​ជួយ​ទ្រង់​ឡើយ”៕

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្ដេច​នឹង​ដំឡើង​ពន្លា​ជា​‌រាជ​ដំណាក់​នៅ​កណ្ដាល​សមុទ្រ ហើយ​នៅ​ជិត​ភ្នំ​បរិសុទ្ធ​ដ៏​រុង​រឿង ប៉ុន្តែ ជីវិត​ស្ដេច​នោះ​ចូល​ដល់​ចុង​បញ្ចប់ ឥត​មាន​អ្នក​ណា​ជួយ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ដេច​នឹង​សង់​ពន្លា​នៅ​ចន្លោះ​សមុទ្រ​ទាំង​ពីរ គឺ​នៅ​ជិត​ភ្នំ​ដ៏​រុងរឿង​វិសុទ្ធ។ បន្ទាប់​មក ស្ដេច​នោះ​ក៏​បាត់​បង់​ជីវិត​ទៅ ដោយ​ឥត​មាន​នរណា​ជួយ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

វា​នឹង​ដំឡើង​អស់​ទាំង​ពន្លា​នៃ​ព្រះ‌រាជ​ស្ថាន នៅ​ជា​កណ្តាល​សមុទ្រ ហើយ​នឹង​ភ្នំ​បរិសុទ្ធ​ដ៏​ឧត្តម ប៉ុន្តែវា​នឹង​មក​ដល់​ចុង​បំផុត​របស់​វា ឥត​មាន​អ្នក​ណា​ជួយ​ឡើយ។

សូមមើលជំពូក



ដានី‌យ៉ែល 11:45
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ភ្នំ​របស់​អុលឡោះជា​ភ្នំ​មួយ​ដ៏​ល្អ​ប្រណីត គឺ​ភ្នំ​ស៊ីយ៉ូន​ដែល​ជា​កំពូល​នៃ​ពិភព ជា​បុរី​របស់​ស្តេច ដែល​នាំ​ឲ្យ​ផែនដី​ទាំង​មូល​មាន​អំណរ។


ពេល​អុលឡោះ‌តាអាឡា​បញ្ចប់​កិច្ចការ​ទាំង​ប៉ុន្មាន​របស់​ទ្រង់​នៅ​លើ​ភ្នំ​ស៊ីយ៉ូន និង​នៅ​ក្រុង​យេរូ‌សាឡឹម​រួច​ហើយ​ទ្រង់​នឹង​ដាក់​ទោស​ស្ដេច​អាស្ស៊ីរី ដែល​មាន​ចិត្ត​អួត‌អាង និង​វាយ​ប្ញក​ខ្ពស់


ប្រជា‌ជន​នឹង​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់ ឬ​បំផ្លាញ​គ្នា​នៅ​ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើង​ទៀត​ហើយ សមុទ្រ​ពោរ‌ពេញ​ដោយ​ទឹក​យ៉ាង​ណា នៅ​ក្នុង​ស្រុក​ក៏​មាន​សុទ្ធ​តែ​មនុស្ស​ដែល​ស្គាល់ អុលឡោះ‌តាអាឡា​យ៉ាង​នោះ​ដែរ។


អ្នក​តែងតែ​ពោល​ថា: “យើង​នឹង​ឡើង​ទៅ​លើ​មេឃ ហើយ​លើក បល្ល័ង្ក​របស់​យើង​ឡើង​ឲ្យ​ខ្ពស់​ជាង​ផ្កាយ របស់​អុលឡោះ​ទៅ​ទៀត។ យើង​នឹង​អង្គុយ​លើ​ភ្នំ​នៅ​ខាង​ជើង​បំផុត ជា​កន្លែង​ដែល​ម៉ាឡា‌អ៊ីកាត់​ទាំង‌ឡាយ​ជួប‌ជុំ​គ្នា។


ថ្ងៃ​ក្រោយ អុលឡោះ‌តាអាឡា​នឹង​លើក ភ្នំ​ដែល​មាន​ដំណាក់​របស់​ទ្រង់ ដាក់​នៅ​លើ​កំពូល​ភ្នំ​ទាំង‌ឡាយ ដើម្បី​ឲ្យ​ភ្នំ​នោះ​បាន​ខ្ពស់​ជាង​គេ ហើយ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា​ឡើង​ទៅ ជា​ហូរ‌ហែ។


នៅ​ថ្ងៃ​នោះ គេ​នឹង​ផ្លុំ​ត្រែ​ធំ ប្រជា‌ជន​ដែល​ខ្ចាត់​ព្រាត់​នៅ​ស្រុក​អាស្ស៊ីរី ប្រជា‌ជន​ដែល​បែក‌ខ្ញែក​នៅ​ស្រុក​អេស៊ីប នឹង​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ គេ​នឹង​ក្រាប​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា នៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ គឺ​នៅ​ក្រុង​យេរូ‌សាឡឹម។


ពេល​នោះ ចចក និង​កូន​ចៀម នឹង​ស៊ី​ស្មៅ​ជា​មួយ​គ្នា សត្វ​សិង្ហ​នឹង​ស៊ី​ស្មៅ​ដូច​គោ។ រីឯ​សត្វ​ពស់​វា​នឹង​ស៊ី​ធូលី​ដី​ជា​អាហារ។ គេ​នឹង​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់ ឬ​បំផ្លាញ​គ្នា នៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើង​ទៀត​ហើយ។ នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ប្រជា‌ជាតិ​ទាំង​នោះ​នឹង​នាំ​បង​ប្អូន​អ្នក​រាល់​គ្នា ដែល​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ មក​ជូនអុលឡោះ‌តាអាឡា។ ពួក​គេ​ហែ‌ហម​បង​ប្អូន​ទាំង​នោះ ដែល​ជិះ​សេះ រទេះ អង្រឹង​ស្នែង លា និង​អូដ្ឋ រហូត​មក​ដល់​ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើង គឺ​ក្រុង​យេរូ‌សាឡឹម ដូច​ជន‌ជាតិ​អ៊ីស្រ‌អែល​ធ្លាប់​យក​ជំនូន ដាក់​លើ​ជើង​ពាន​ដ៏​វិសុទ្ធ​មក​ជូន នៅ​ក្នុង​ដំណាក់​នៃ​អុលឡោះ​ដែរ។


យើង​នឹង​បង្ខំ​អ្នក ហើយ​នាំ​អ្នក​ចាក​ចេញ​ពី​ទី​ដាច់​ស្រយាល​នា​ទិស​ខាង​ជើង ឆ្ពោះ​មក​ភ្នំ​នៃ​ស្រុក​អ៊ីស្រ‌អែល។


ស្ដេច​ខាង​ជើង​ក៏​វាយ​លុក​ពួក​គេ ហើយ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​តាម​អំពើ​ចិត្ត គ្មាន​នរណា​តទល់​បាន​ទាល់​តែ​សោះ រួច​ស្ដេច​ក៏​ឈប់​ត្រឹម​ស្រុក​ដ៏​ស្អាត ហើយ​កំទេច​អ្វីៗ​ទាំង​អស់​ដែល​ស្ដេច​ជួប​ប្រទះ។


គឺ​ឆ្លង​កាត់​ស្រុក​ដែល​ស្អាត​ជាង​គេ ហើយ​ប្រហារ​ជីវិត​មនុស្ស​ជា​ច្រើន តែ​ជន‌ជាតិ​អេដុម ជន‌ជាតិ​ម៉ូអាប់ ព្រម​ទាំង​អ្នក​ដឹក​នាំ​សំខាន់ៗ​របស់​ជន‌ជាតិ​អាំម៉ូន នឹង​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច។


បន្ទាប់​មក មាន​លេច​ឮ​ដំណឹង​អំពី​ហេតុ‌ការណ៍​ដែល​កើត​ឡើង​នៅ​បូព៌ា​ប្រទេស និង​ស្រុក​ខាង​ជើង បណ្ដាល​ឲ្យ​ស្ដេច​បារម្ភ​ក្រៃ‌លែង។ ស្ដេច​ពោរ‌ពេញ​ដោយ​កំហឹង​យ៉ាង​ខ្លាំង ក៏​លើក​ទ័ព​ទៅ​កំទេច​ស្រុក​នានា ព្រម​ទាំង​សម្លាប់​រង្គាល​មនុស្ស​ជា​ច្រើន។


ពេល​នោះ ដែក ដី​ឥដ្ឋ លង្ហិន ប្រាក់ និង​មាស ក៏​បាក់​បែក​ខ្ទេច‌ខ្ទី​ក្លាយ​ទៅ​ជា​ធូលី​ដែល​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ ដូច​សំដី​នៅ​ក្នុង​លាន​បោក​បែន​ស្រូវ​ដែរ គឺ​ឥត​ទុក​ស្នាម​អ្វី​សោះ​ឡើយ។ រីឯ​ដុំ​ថ្ម​ដែល​ទង្គិច​នឹង​រូប​បដិមា​នោះ បាន​ក្លាយ​ទៅ​ជា​ភ្នំ​មួយ​យ៉ាង​ធំ ពេញ​ផែនដី​ទាំង​មូល។


បន្ទាប់​មក ពេល​វិនិច្ឆ័យ​ទោស​ក៏​មក​ដល់ គេ​នឹង​ដក​អំណាច​គ្រប់‌គ្រង​ចេញ​ពី​ស្ដេច​នោះ ហើយ​រាជ្យ​នេះ​នឹង​ត្រូវ​គេ​បំផ្លាញ​ឲ្យ​វិនាស​សូន្យ​រហូត​ត​ទៅ។


ពេល​បាន​ចំរុង‌ចំរើន ព្រោះ​តែ​កល‌ល្បិច​ដ៏​ប៉ិន‌ប្រសប់ ស្ដេច​ក៏​មាន​ចិត្ត​ព្រហើន គឺ​សម្លាប់​រង្គាល​មនុស្ស​ជា​ច្រើន​ដែល​កំពុង​រស់​នៅ​ដោយ​សុខ‌សាន្ត។ សូម្បី​តែ​ស្តេច​លើ​ស្តេច​ទាំង​អស់ ក៏​ស្ដេច​ហ៊ាន​ប្រឆាំង​ដែរ តែ​ស្ដេច​នោះ​នឹង​ត្រូវ​រលំ ដោយ​គ្មាន​នរណា​ផ្ដួល​ឡើយ។


ឱ​អុលឡោះ‌តាអាឡា​អើយ អ្វីៗ​ដែល​ទ្រង់​ធ្វើ​សុទ្ធ​តែ​សុចរិត​ទាំង​អស់ ហេតុ​នេះ សូម​បំបែរ​កំហឹង​ដ៏​ខ្លាំង​របស់​ទ្រង់ ចេញ​ពី​ក្រុង​យេរូ‌សាឡឹម និង​ចេញ​ពី​ភ្នំ​ដ៏‌វិសុទ្ធ​របស់​ទ្រង់​ទៅ ដ្បិត​សាសន៍​ទាំង‌ឡាយ​ដែល​នៅ​ជុំ‌វិញ​យើង​ខ្ញុំ នាំ​គ្នា​មាក់‌ងាយ​ក្រុង​យេរូ‌សាឡឹម និង​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ព្រោះ​តែ​អំពើ​បាប​របស់​យើង​ខ្ញុំ និង​កំហុស​របស់​បុព្វ‌បុរស​យើង​ខ្ញុំ។


ខ្ញុំ​បាន​រៀប​រាប់​ទូរអា‌អង្វរ​ទ្រង់​ត​ទៅ​មុខ​ទៀត ខ្ញុំ​បាន​សារភាព​អំពើ​បាប​របស់​ខ្ញុំ ព្រម​ទាំង​បាប​របស់​ប្រជា‌ជាតិ​អ៊ីស្រ‌អែល ហើយ​ខ្ញុំ​ក៏​បាន​ទូរអា‌អង្វរអុលឡោះ‌តាអាឡា​ជា​ម្ចាស់របស់​ខ្ញុំ ស្ដី​អំពី​ភ្នំ​ដ៏‌វិសុទ្ធ​របស់​ទ្រង់។


យើង​បណ្ដេញ​ខ្មាំង​សត្រូវ​ដែល​មក​ពី​ស្រុក ខាង​ជើង​ឲ្យ​ចេញ​ឆ្ងាយ​ពី​អ្នក​រាល់​គ្នា យើង​នឹង​កំចាត់​ពួក​គេ​ឲ្យ​ទៅ​នៅ វាល​រហោ‌ស្ថាន​ដ៏​ស្ងួត​ហួត‌ហែង។ យើង​នឹង​បោះ​ជួរ​ទ័ព​របស់​គេ​ដែល​នៅ​ខាង​មុខ ទៅ​ក្នុង​សមុទ្រ​ខាង​កើត ហើយ​ជួរ​ទ័ព​ដែល​នៅ​ខាង​ក្រោយ ទៅ​ក្នុង​សមុទ្រ​ខាង​លិច។ សាក‌សព​របស់​ពួក​គេ​នឹង​ចោល​ក្លិន​អសោច ក្លិន​សំអុយ​របស់​ពួក​គេ​ក៏​សាយ​ឡើង​ដែរ ដ្បិត​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ព្រៃ‌ផ្សៃ​បំផុត»។


ប្រជា‌ជាតិ​ជា​ច្រើន​នឹង​ឡើង​ទៅ​ភ្នំ​នោះ ទាំង​ពោល​ថា «ចូរ​នាំ​គ្នា​មក! យើង​ឡើង​លើ​ភ្នំ​របស់អុលឡោះ‌តាអាឡា យើង​ឡើង​ទៅ​ដំណាក់​នៃ​ម្ចាស់​របស់ យ៉ាកកូប។ ទ្រង់​នឹង​បង្រៀន​យើង​អំពី​មាគ៌ា​របស់​ទ្រង់ ហើយ​យើង​នឹង​ដើរ​តាម​មាគ៌ា​នេះ» ដ្បិត​ហ៊ូកុំ​ចេញ​មក​ពី​ក្រុង​ស៊ីយ៉ូន ហើយ​បន្ទូល​របស់អុលឡោះ‌តាអាឡា ក៏​ចេញ​មក​ពី​ក្រុង​យេរូ‌សាឡឹម​ដែរ។


នៅ​ថ្ងៃ​នោះ នឹង​មាន​ទឹក​ផ្ដល់​ជីវិត ហូរ​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម មួយ​ផ្នែក​ហូរ​ចាក់​ទៅ​សមុទ្រ​ខាង​កើត មួយ​ផ្នែក​ទៀត​ហូរ​ទៅ​សមុទ្រ​ខាង​លិច រដូវ​ប្រាំង ក៏​ដូច​ជា​រដូវ​វស្សា​ដែរ។


ពី​អាសម៉ូន​ព្រំ​ដែន​បត់​ទៅ​រក​ស្ទឹង​ស្រុក​អេស៊ីប ហើយ​ទៅ​ដល់​សមុទ្រ​មេឌីទែ‌រ៉ាណេ។


មេ​ប្រឆាំង​នោះ​លើក​ខ្លួន​ឡើង​ខ្ពស់​លើស​អ្វីៗ​ទាំង​អស់ ដែល​មនុស្ស​លោក​គោរព​ថ្វាយ‌បង្គំ​ទុក​ជា​ព្រះ គឺ​រហូត​ដល់​ទៅ​ហ៊ាន​អង្គុយ​នៅ​ក្នុង​ទី‌សក្ការៈ​របស់​អុលឡោះ ហើយ​ប្រកាស​ខ្លួន​ឯង​ថា ជា​អុលឡោះ​ថែម​ទៀត​ផង។


វា​នឹង​ចេញ​មុខ​មក ហើយ​អ៊ីសា‌ជាអម្ចាស់​នឹង​បំផ្លាញ​វា​ដោយ​ខ្យល់រួច​ហើយ នៅ​ពេល​អ៊ីសា​មក គាត់​នឹង​ជាន់​កំទេច​វា ដោយ​រស្មី​រុង‌រឿង​របស់​គាត់។


បើ​អ្នក​ណា​ត្រូវ​ជាប់​ជា​ឈ្លើយ អ្នក​នោះ​មុខ​តែ​ជាប់​ជា​ឈ្លើយ អ្នក​ណា​ត្រូវ​ស្លាប់​នឹង​មុខ​ដាវ អ្នក​នោះ​មុខ​តែ​ស្លាប់​នឹង​មុខ​ដាវ​មិន​ខាន។ ដូច្នេះ ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ត្រូវ​មាន​ចិត្ដ​ព្យាយាម និង​មាន​ជំនឿ។


ម៉ាឡា‌អ៊ីកាត់​នោះ​បាន​ចាប់​នាគ​មក​ចង​ទុក​ក្នុង​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ។ នាគ​នោះ​ជា​ពស់​ពី​បុរាណ ជា​អ៊ីព្លេស និង​ជា​ហ្សៃតន។


ពួក​គេ​បាន​ឡើង​ទៅ​ច្បាំង​ពាស‌ពេញ​លើ​ផែនដី​ទាំង​មូល ហើយ​ឡោម‌ព័ទ្ធ​ទី​បោះ​ជំរំ​របស់​ប្រជា‌រាស្ដ្រ​អុលឡោះ ព្រម​ទាំង​ឡោម‌ព័ទ្ធ​ក្រុង​ដ៏​ជា​ទី​ស្រឡាញ់​របស់​ទ្រង់​ថែម​ទៀត​ផង។ ក៏​ប៉ុន្ដែ មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​លេប​ពួក​គេ​អស់​ទៅ។