យញ្ញបូជារបស់មនុស្សអាក្រក់ជាទីស្អប់ខ្ពើមទៅហើយ ចុះទម្រាំពេលគេថ្វាយដោយបំណងអាក្រក់វិញ តើនឹងលើសជាងអម្បាលម៉ានទៅទៀត។
អេសាយ 58:4 - ព្រះគម្ពីរខ្មែរសាកល មើល៍! អ្នករាល់គ្នាតមអាហារដើម្បីការទាស់ទែង និងជម្លោះ ហើយដើម្បីវាយដោយកណ្ដាប់ដៃដ៏អាក្រក់។ អ្នករាល់គ្នាតមអាហារដូចសព្វថ្ងៃនេះ មិនមែនដើម្បីឲ្យសំឡេងរបស់អ្នករាល់គ្នាបានឮដល់ស្ថានដ៏ខ្ពស់ឡើយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍ អ្នករាល់គ្នាតមអត់ឲ្យតែបានរឿងជជែក និងការទាស់ទែងគ្នា វាយដំដោយអំពើអាក្រក់ប៉ុណ្ណោះ ការដែលអ្នកតមអត់នៅពេលនេះ គឺមិនមានប្រយោជន៍ឲ្យសំឡេងអ្នក បានឮទៅដល់ស្ថានលើឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាតមអាហារ ទាំងរករឿង ឈ្លោះប្រកែក និងវាយតប់គ្នាយ៉ាងឃោរឃៅ គឺអ្នករាល់គ្នាពុំបានតមអាហារឲ្យស្របតាម គោលការណ៍របស់ថ្ងៃតមអាហារ ដើម្បីឲ្យពាក្យទូលអង្វររបស់អ្នករាល់គ្នា លាន់ឮទៅដល់យើងឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល ឯងរាល់គ្នាតមអត់ឲ្យតែបានរឿងជជែក នឹងការទាស់ទែងគ្នា ហើយវាយដំដោយអំពើអាក្រក់ប៉ុណ្ណោះ ការដែលឯងតមអត់នោះ គឺមិនមែនមានប្រយោជន៍ឲ្យសំឡេងឯងបានឮទៅដល់ស្ថានលើឡើយ អាល់គីតាប អ្នករាល់គ្នាតមអាហារ ទាំងរករឿង ឈ្លោះប្រកែក និងវាយតប់គ្នាយ៉ាងឃោរឃៅ គឺអ្នករាល់គ្នាពុំបានតមអាហារឲ្យស្របតាម គោលការណ៍របស់ថ្ងៃតមអាហារ ដើម្បីឲ្យពាក្យទូរអាអង្វររបស់អ្នករាល់គ្នា លាន់ឮទៅដល់យើងឡើយ។ |
យញ្ញបូជារបស់មនុស្សអាក្រក់ជាទីស្អប់ខ្ពើមទៅហើយ ចុះទម្រាំពេលគេថ្វាយដោយបំណងអាក្រក់វិញ តើនឹងលើសជាងអម្បាលម៉ានទៅទៀត។
កាលណាអ្នករាល់គ្នាលាតដៃអធិស្ឋាន យើងនឹងបាំងភ្នែករបស់យើងពីអ្នករាល់គ្នា; ទោះបីជាអ្នករាល់គ្នាបង្កើនពាក្យអធិស្ឋានក៏ដោយ ក៏យើងមិនស្ដាប់ឡើយ។ ដៃរបស់អ្នករាល់គ្នាពេញដោយឈាមហើយ!
ព្រះយេហូវ៉ានឹងចូលក្នុងការជំនុំជម្រះទាស់នឹងពួកចាស់ទុំ និងពួកមេដឹកនាំនៃប្រជារាស្ត្ររបស់ព្រះអង្គថា៖ “គឺអ្នករាល់គ្នាហើយ ដែលស៊ីបង្ហិនចម្ការទំពាំងបាយជូរ; អ្វីដែលលួចប្លន់ពីអ្នកទ័លក្រ នៅក្នុងផ្ទះរបស់អ្នករាល់គ្នា។
តើអ្នករាល់គ្នាជាន់កម្ទេចប្រជារាស្ត្ររបស់យើង ហើយកិនសង្កត់មុខរបស់អ្នកទ័លក្រធ្វើអី?”។ នេះជាសេចក្ដីប្រកាសរបស់ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានៃពលបរិវារ។
គឺអំពើទុច្ចរិតរបស់អ្នករាល់គ្នាវិញទេតើ ដែលខណ្ឌចែករវាងអ្នករាល់គ្នា និងព្រះរបស់អ្នករាល់គ្នា គឺបាបរបស់អ្នករាល់គ្នាទេតើ ដែលបាំងព្រះភក្ត្រព្រះអង្គពីអ្នករាល់គ្នា មិនឲ្យព្រះអង្គសណ្ដាប់ឡើយ។
សំណាញ់របស់ពួកគេប្រើជាសម្លៀកបំពាក់មិនបានទេ ហើយពួកគេបិទបាំងកាយដោយកិច្ចការរបស់ខ្លួនក៏មិនបានដែរ កិច្ចការរបស់ពួកគេជាកិច្ចការទុច្ចរិត ហើយមានអំពើហិង្សានៅក្នុងដៃរបស់ពួកគេ។
“វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាបិទអាណាចក្រស្ថានសួគ៌នៅមុខមនុស្ស។ ខ្លួនអ្នករាល់គ្នាមិនចូលទៅទេ ហើយក៏មិនឲ្យអ្នកដែលកំពុងចូលនោះ ចូលទៅដែរ។
ពួកគេស៊ីបង្ហិនផ្ទះរបស់ស្ត្រីមេម៉ាយ ហើយធ្វើពុតជាអធិស្ឋានយ៉ាងយូរ។ អ្នកទាំងនេះនឹងទទួលទោសធ្ងន់ជាង”៕
ពួកគេនាំព្រះយេស៊ូវពីកៃផាសទៅវិមានអភិបាល; ពេលនោះជាពេលព្រឹកព្រលឹម។ ពួកគេមិនចូលទៅក្នុងវិមាននោះទេ ដើម្បីកុំឲ្យត្រូវបានធ្វើឲ្យសៅហ្មង ក្រែងលោមិនបានហូបអាហារបុណ្យរំលង។