ផ្ទៃមេឃអើយ ចូរស្ដាប់! ផែនដីអើយ ចូរផ្ទៀងត្រចៀក! ដ្បិតព្រះយេហូវ៉ាមានបន្ទូលថា៖ “យើងបានចិញ្ចឹម ហើយបានបីបាច់ថែរក្សាកូន ប៉ុន្តែពួកវាបានបះបោរនឹងយើងវិញ។
អេសាយ 31:6 - ព្រះគម្ពីរខ្មែរសាកល កូនចៅអ៊ីស្រាអែលអើយ ចូរត្រឡប់មករកព្រះអង្គដែលអ្នករាល់គ្នាបានបះបោរយ៉ាងខ្លាំងវិញចុះ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱកូនចៅអ៊ីស្រាអែលអើយ ចូរត្រឡប់មករកព្រះអង្គ ដែលអ្នករាល់គ្នាបានបះបោរនឹងព្រះអង្គជាខ្លាំងទៅហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅអ៊ីស្រាអែលអើយ! អ្នករាល់គ្នាបានងាកចេញយ៉ាងឆ្ងាយពីព្រះអម្ចាស់ ចូរនាំគ្នាវិលមករកព្រះអង្គវិញ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱពួកកូនចៅអ៊ីស្រាអែលអើយ ចូរត្រឡប់មកឯព្រះអង្គ ដែលអ្នករាល់គ្នាបានបះបោរ នឹងទ្រង់ជាខ្លាំងទៅហើយ អាល់គីតាប កូនចៅអ៊ីស្រអែលអើយ! អ្នករាល់គ្នាបានងាកចេញយ៉ាងឆ្ងាយពីអុលឡោះចូរនាំគ្នាវិលមករកទ្រង់វិញ! |
ផ្ទៃមេឃអើយ ចូរស្ដាប់! ផែនដីអើយ ចូរផ្ទៀងត្រចៀក! ដ្បិតព្រះយេហូវ៉ាមានបន្ទូលថា៖ “យើងបានចិញ្ចឹម ហើយបានបីបាច់ថែរក្សាកូន ប៉ុន្តែពួកវាបានបះបោរនឹងយើងវិញ។
វេទនាហើយ! ពួកអ្នកដែលរកទីជម្រៅដើម្បីលាក់ផែនការរបស់ខ្លួនពីព្រះយេហូវ៉ា! កិច្ចការរបស់ពួកគេនៅក្នុងទីងងឹត ហើយពួកគេនិយាយថា៖ “តើមានអ្នកណាមើលឃើញពួកយើង? តើមានអ្នកណាស្គាល់ពួកយើង?”។
យើងបានលុបការបំពានរបស់អ្នកចេញ ដូចជាពពកដ៏ក្រាស់ ក៏បានលុបបាបរបស់អ្នកចេញ ដូចជាអ័ព្ទផង។ ចូរត្រឡប់មកឯយើងវិញ ដ្បិតយើងបានលោះអ្នកហើយ!
មែនហើយ អ្នកមិនដែលឮទេ មែនហើយ អ្នកមិនដែលដឹងផង មែនហើយ តាំងពីដើមត្រចៀករបស់អ្នកមិនទាន់បានបើកនៅឡើយ។ ដ្បិតយើងបានដឹងថាអ្នកនឹងក្បត់ទាំងស្រុង ក៏ដឹងថាអ្នកត្រូវបានហៅថាមនុស្សបំពានតាំងពីផ្ទៃម្ដាយ។
ចូរឲ្យមនុស្សអាក្រក់បោះបង់ផ្លូវរបស់ខ្លួនចោល ចូរឲ្យមនុស្សទុច្ចរិតបោះបង់គំនិតរបស់ខ្លួនចោល ហើយឲ្យពួកគេត្រឡប់មករកព្រះយេហូវ៉ាវិញ នោះព្រះអង្គនឹងអាណិតមេត្តាពួកគេ ក៏ឲ្យពួកគេត្រឡប់មករកព្រះរបស់ពួកយើងវិញ ដ្បិតព្រះអង្គនឹងលើកលែងទោសជាបរិបូរ។
ដោយហេតុនេះ ចូរប្រាប់ពួកគេថា: ‘ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះថា: “ចូរត្រឡប់មកឯយើងវិញ——នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃពលបរិវារ——នោះយើងនឹងត្រឡប់មកឯអ្នករាល់គ្នាវិញដែរ”។ ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះហើយ។
មុនដំបូង ខ្ញុំព្រះបាទចាប់ផ្ដើមប្រកាសនៅដាម៉ាស់ ហើយបន្ទាប់មកនៅយេរូសាឡិម ស្រុកយូឌាទាំងមូល និងដល់សាសន៍ដទៃ ឲ្យពួកគេកែប្រែចិត្ត បែរមករកព្រះវិញ ទាំងប្រព្រឹត្តអំពើដែលសមនឹងការកែប្រែចិត្ត។