រីឯពួកអ្នកដែលវង្វេងខាងវិញ្ញាណនឹងមកដល់ការយល់ដឹង ហើយពួកអ្នកដែលរអ៊ូរទាំនឹងរៀនចេះសេចក្ដីអប់រំ”៕
ហេព្រើរ 5:2 - ព្រះគម្ពីរខ្មែរសាកល លោកអាចប្រាស្រ័យទាក់ទងនឹងអ្នកដែលលេលា និងវង្វេង ពីព្រោះខ្លួនលោកក៏មានភាពខ្សោយដែរ Khmer Christian Bible ហើយសម្ដេចសង្ឃអាចអត់ឱនដល់មនុស្សល្ងង់ខ្លៅ និងវង្វេងបាន ព្រោះគាត់ផ្ទាល់ក៏មានភាពទន់ខ្សោយដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកមានអធ្យាស្រ័យដល់មនុស្សខ្លៅល្ងង់ និងមនុស្សវង្វេង ព្រោះលោកក៏មានភាពទន់ខ្សោយដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមហាបូជាចារ្យអាចមានអធ្យាស្រ័យដល់មនុស្សល្ងិតល្ងង់ និងមនុស្សវង្វេងបាន ព្រោះខ្លួនលោកផ្ទាល់ក៏ទន់ខ្សោយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជាអ្នកដែលមានអធ្យាស្រ័យដល់មនុស្សខ្លៅល្ងង់ នឹងមនុស្សវង្វេងផង ដោយព្រោះលោកក៏មានសេចក្ដីកំសោយ នៅព័ទ្ធជុំវិញខ្លួនដែរ អាល់គីតាប មូស្ទីអាចមានអធ្យាស្រ័យដល់មនុស្សល្ងិតល្ងង់ និងមនុស្សវង្វេងបាន ព្រោះខ្លួនគាត់ផ្ទាល់ក៏ទន់ខ្សោយ |
រីឯពួកអ្នកដែលវង្វេងខាងវិញ្ញាណនឹងមកដល់ការយល់ដឹង ហើយពួកអ្នកដែលរអ៊ូរទាំនឹងរៀនចេះសេចក្ដីអប់រំ”៕
ចូរចាកចេញពីផ្លូវ ចូរបែរចេញពីគន្លង ចូរបំបាត់អង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលពីមុខយើងទៅ!”។
ប៉ុន្តែខ្ញុំបានអធិស្ឋានសម្រាប់អ្នក ដើម្បីកុំឲ្យជំនឿរបស់អ្នកបាត់ឡើយ។ ដូច្នេះ កាលណាអ្នកបានបែរមកវិញ ចូរពង្រឹងបងប្អូនរបស់អ្នកផង”។
ខ្ញុំនឹងអួតជំនួសមនុស្សបែបនេះ រីឯសម្រាប់ខ្លួនខ្ញុំ ខ្ញុំមិនអួតទេ លើកលែងតែអំពីភាពខ្សោយរបស់ខ្ញុំប៉ុណ្ណោះ។
អ្នករាល់គ្នាដឹងហើយថា កាលពីដើម ខ្ញុំបានផ្សាយដំណឹងល្អដល់អ្នករាល់គ្នា ព្រោះតែជំងឺក្នុងរូបកាយ
ចិត្តគំនិតរបស់ពួកគេត្រូវបានធ្វើឲ្យងងឹតសូន្យ ទាំងត្រូវបានបំបែកចេញពីជីវិតដែលមកពីព្រះ ដោយសារតែភាពអវិជ្ជាដែលមាននៅក្នុងពួកគេ មកពីភាពរឹងរូសនៃចិត្តរបស់ពួកគេ។
ទោះបីពីមុន ខ្ញុំជាមនុស្សប្រមាថព្រះ ជាអ្នកបៀតបៀន និងជាមនុស្សព្រហើនក៏ដោយ ក៏ខ្ញុំបានទទួលសេចក្ដីមេត្តា ពីព្រោះខ្ញុំបានប្រព្រឹត្តដោយភាពមិនយល់ ក្នុងភាពឥតជំនឿ
ចូរតម្រង់ផ្លូវសម្រាប់ជើងអ្នករាល់គ្នាដែរ ដើម្បីកុំឲ្យមនុស្សខ្វិនគ្រេចជើងឡើយ គឺឲ្យត្រូវបានប្រោសឲ្យជាវិញ។
ដូច្នេះ ព្រះអង្គត្រូវតែបានដូចបងប្អូនក្នុងគ្រប់ជំពូក ដើម្បីឲ្យព្រះអង្គបានជាមហាបូជាចារ្យដែលមានចិត្តមេត្តា និងស្មោះត្រង់ក្នុងកិច្ចការខាងឯព្រះ ដើម្បីថ្វាយយញ្ញបូជាលួងព្រះហឫទ័យសម្រាប់បាបរបស់ប្រជាជន។
ដោយសារព្រះអង្គផ្ទាល់បានរងទុក្ខក្នុងការល្បងល ដូច្នេះព្រះអង្គអាចជួយអ្នកដែលត្រូវបានល្បងលដែរ៕
ដ្បិតមហាបូជាចារ្យដែលយើងមាន មិនមែនមិនចេះអាណិតអាសូរដល់ភាពខ្សោយរបស់យើងនោះទេ ផ្ទុយទៅវិញ ព្រះអង្គត្រូវបានល្បងលក្នុងគ្រប់ជំពូកដូចយើងដែរ ប៉ុន្តែព្រះអង្គមិនបានប្រព្រឹត្តបាបឡើយ។
ក្រឹត្យវិន័យតែងតាំងមនុស្សដែលមានភាពខ្សោយជាមហាបូជាចារ្យ ប៉ុន្តែព្រះបន្ទូលនៃសម្បថធានាដែលមកក្រោយក្រឹត្យវិន័យ តែងតាំងព្រះបុត្រាដែលត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ជារៀងរហូត៕
រីឯផ្នែកទីពីរវិញ មានតែមហាបូជាចារ្យប៉ុណ្ណោះដែលអាចចូលទៅបានក្នុងមួយឆ្នាំម្ដង គឺមិនមែនដោយគ្មានឈាមទេ; ឈាមនោះថ្វាយសម្រាប់ខ្លួនលោក និងសម្រាប់បាបដែលប្រជាជនបានប្រព្រឹត្តដោយគ្មានចេតនា។
បងប្អូនរបស់ខ្ញុំអើយ ប្រសិនបើមានអ្នកណាក្នុងចំណោមអ្នករាល់គ្នាវង្វេងចេញពីសេចក្ដីពិត ហើយមានម្នាក់ទៀតនាំគាត់ឲ្យត្រឡប់មកវិញ
ដ្បិតពីមុន អ្នករាល់គ្នាដូចជាចៀមវង្វេង ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាបានត្រឡប់មករកអ្នកគង្វាល និងអ្នកមើលខុសត្រូវព្រលឹងរបស់អ្នករាល់គ្នាវិញហើយ៕