Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 5:3 - ព្រះគម្ពីរខ្មែរសាកល

3 ហើយ​ដោយព្រោះហេតុនេះ លោក​ត្រូវតែ​ថ្វាយ​យញ្ញបូជា​សម្រាប់​បាប​ដើម្បី​ខ្លួនឯង ដូចដែល​លោក​ថ្វាយ​ដើម្បី​ប្រជាជន​យ៉ាងនោះ​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 ហេតុ​នេះ​ហើយ​បាន​ជា​គាត់​ត្រូវ​ថ្វាយ​តង្វាយ​សម្រាប់​បាប​របស់​គាត់​ ដូច​ដែល​ថ្វាយ​តង្វាយ​សម្រាប់​បាប​របស់​ប្រជាជន​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ហើយ​ដោយ​ហេតុ​នេះ លោក​ត្រូវ​ថ្វាយ​យញ្ញ​បូជា​សម្រាប់​អំពើ​បាប​របស់​ខ្លួន​លោក​ផ្ទាល់ ក៏​ដូច​ជា​សម្រាប់​អំពើ​បាប​របស់​ប្រជាជន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ហើយ​ដោយ​លោក​ទន់​ខ្សោយ ដូច្នេះ លោក​ត្រូវ​ថ្វាយ​យញ្ញ‌បូជា​សម្រាប់​ឲ្យ​ខ្លួន​លោក​ផ្ទាល់ និង​ប្រជា‌រាស្ត្រ​រួច​ពី​បាប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ហើយ​ដោយ​ហេតុ​នោះ បាន​ជា​លោក​ត្រូវ​ថ្វាយ​ដង្វាយ ដោយ​ព្រោះ​បាប​របស់​ខ្លួន​លោក ដូច​ជា​តែង​ថ្វាយ ដោយ​ព្រោះ​បាប​នៃ​បណ្តាជន​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ហើយ​ដោយ​គាត់​ទន់​ខ្សោយ ដូច្នេះ គាត់​ត្រូវ​ធ្វើ​គូរបាន​សម្រាប់​ឲ្យ​ខ្លួន​គាត់​ផ្ទាល់ និង​ប្រជា‌រាស្ដ្រ​រួច​ពី​បាប។

សូមមើលជំពូក ចម្លង




ហេព្រើរ 5:3
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​សេចក្ដី​សំខាន់ជាងគេ​ក្នុង​សេចក្ដី​ដែល​ខ្ញុំ​បាន​ប្រគល់​ដល់​អ្នករាល់គ្នា ជា​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល​ដែរ គឺថា ព្រះ​គ្រីស្ទ​បាន​សុគត​ជំនួស​បាប​របស់យើង ស្របតាម​ព្រះគម្ពីរ


រីឯ​ព្រះអង្គនេះ​វិញ ព្រះអង្គ​បាន​ថ្វាយ​យញ្ញបូជា​ដ៏អស់កល្បជានិច្ច​មួយ​សម្រាប់​បាប ក៏​គង់ចុះ​នៅ​ខាងស្ដាំ​ព្រះ


ព្រះអង្គ​មិន​ចាំបាច់​ថ្វាយ​យញ្ញបូជា​រៀងរាល់ថ្ងៃ​ដូច​មហាបូជាចារ្យ​ឯទៀត​ដែល​ត្រូវថ្វាយយញ្ញបូជា​សម្រាប់​បាប​របស់ខ្លួន​ជាមុន រួចមក​ទើបថ្វាយយញ្ញបូជាសម្រាប់បាប​របស់​ប្រជាជន​វិញ​នោះ​ទេ ដ្បិត​ព្រះអង្គ​បាន​ធ្វើ​ការនេះ​ម្ដងជាសម្រេច កាល​ព្រះអង្គ​បាន​ថ្វាយ​អង្គទ្រង់​។


រីឯ​ផ្នែក​ទីពីរ​វិញ មាន​តែ​មហាបូជាចារ្យ​ប៉ុណ្ណោះ​ដែលអាច​ចូលទៅ​បាន​ក្នុង​មួយ​ឆ្នាំ​ម្ដង គឺ​មិនមែន​ដោយគ្មាន​ឈាម​ទេ​; ឈាមនោះ​ថ្វាយ​សម្រាប់​ខ្លួនលោក និង​សម្រាប់​បាបដែល​ប្រជាជន​បាន​ប្រព្រឹត្តដោយគ្មានចេតនា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម