ព្រះបាននឹកចាំណូអេ និងអស់ទាំងសត្វព្រៃសត្វស្រុកដែលនៅជាមួយគាត់ក្នុងទូកធំ។ ព្រះទ្រង់ធ្វើឲ្យខ្យល់បក់កាត់លើផែនដី នោះទឹកក៏ចាប់ផ្ដើមស្រក។
សាការី 10:11 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គនឹងឆ្លងកាត់សមុទ្រនៃទុក្ខវេទនា ហើយវាយរលកសមុទ្រ នោះអស់ទាំងទីជម្រៅរបស់ទន្លេនីលនឹងរីងស្ងួត អំនួតរបស់អាស្ស៊ីរីនឹងត្រូវបានទម្លាក់ចុះ ហើយដំបងរាជ្យរបស់អេហ្ស៊ីបនឹងបាត់ទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គនឹងធ្វើទុក្ខដល់សមុទ្រ ហើយនឹងវាយរលកទាំងប៉ុន្មាន អស់ទាំងទីជម្រៅរបស់ទន្លេធំ នឹងរីងស្ងួត សេចក្ដីអំនួតរបស់សាសន៍អាសស៊ើរនឹងត្រូវទម្លាក់ចុះ ហើយដំបងរាជ្យរបស់សាសន៍អេស៊ីព្ទនឹងបាត់ទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេនឹងឆ្លងកាត់សមុទ្រគ្រោះភ័យ យើងនឹងវាយរលកសមុទ្រ ហើយសូម្បីតែបាតទន្លេនីលក៏រីងស្ងួតដែរ។ យើងនឹងធ្វើឲ្យស្រុកអាស្ស៊ីរីបាក់អំនួត ហើយធ្វើឲ្យស្រុកអេស៊ីបបាត់បង់អំណាច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់នឹងធ្វើទុក្ខដល់សមុទ្រ ហើយនឹងវាយរលកទាំងប៉ុន្មាន នោះអស់ទាំងទីជំរៅរបស់ទន្លេធំ នឹងរីងស្ងួតទៅ សេចក្ដីអំនួតរបស់សាសន៍អាសស៊ើរនឹងត្រូវទំលាក់ចុះ ហើយដំបងរាជ្យរបស់សាសន៍អេស៊ីព្ទនឹងទៅបាត់ទៅ អាល់គីតាប ពួកគេនឹងឆ្លងកាត់សមុទ្រគ្រោះភ័យ យើងនឹងវាយរលកសមុទ្រ ហើយសូម្បីតែបាតទន្លេនីល ក៏រីងស្ងួតដែរ។ យើងនឹងធ្វើឲ្យស្រុកអាស្ស៊ីរីបាក់អំនួត ហើយធ្វើឲ្យស្រុកអេស៊ីបបាត់បង់អំណាច។ |
ព្រះបាននឹកចាំណូអេ និងអស់ទាំងសត្វព្រៃសត្វស្រុកដែលនៅជាមួយគាត់ក្នុងទូកធំ។ ព្រះទ្រង់ធ្វើឲ្យខ្យល់បក់កាត់លើផែនដី នោះទឹកក៏ចាប់ផ្ដើមស្រក។
សមុទ្រអើយ ម្ដេចក៏អ្នករត់គេចដូច្នេះ? ទន្លេយ័រដាន់អើយ ម្ដេចក៏អ្នកហូរត្រឡប់ទៅក្រោយវិញដូច្នេះ?
គឺយើងនឹងកម្ទេចអាស្ស៊ីរីនៅក្នុងទឹកដីរបស់យើង ក៏នឹងជាន់ឈ្លីអាស្ស៊ីរីនៅលើតំបន់ភ្នំរបស់យើង; នឹមរបស់គេនឹងចាកចេញពីលើអ៊ីស្រាអែល បន្ទុករបស់គេនឹងចាកចេញពីលើស្មារបស់ពួកគេ”។
នៅថ្ងៃនោះ ជនជាតិអេហ្ស៊ីបនឹងបានដូចជាមនុស្សស្រី ហើយញ័ររន្ធត់ ព្រមទាំងភ័យខ្លាច ដោយព្រោះការលើកព្រះហស្តរបស់ព្រះយេហូវ៉ានៃពលបរិវារ ដែលព្រះអង្គបានលើកទាស់នឹងពួកគេ។
នៅពេលអ្នកឆ្លងកាត់ទឹក យើងនៅជាមួយអ្នក; នៅពេលអ្នកឆ្លងកាត់ទន្លេ វានឹងមិនជន់លិចអ្នក; នៅពេលអ្នកដើរកាត់ភ្លើង អ្នកនឹងមិនរលាក ហើយអណ្ដាតភ្លើងក៏មិនឆេះអ្នកដែរ។
យើងជាអ្នកដែលនិយាយទៅទីជម្រៅថា: ‘ចូររីងទៅ ហើយយើងនឹងធ្វើឲ្យទន្លេទាំងឡាយរបស់អ្នករីងស្ងួត’។
តើមិនមែនព្រះអង្គទេឬ ដែលធ្វើឲ្យសមុទ្ររីងស្ងួត គឺទឹកនៃទីជម្រៅជ្រៅបំផុត ដែលធ្វើឲ្យជម្រៅសមុទ្រទៅជាផ្លូវ សម្រាប់ពួកអ្នកដែលត្រូវបានប្រោសលោះបានដើរឆ្លងកាត់?
តើនឡើង! តើនឡើង! ព្រះពាហុរបស់ព្រះយេហូវ៉ាអើយ សូមបំពាក់ឫទ្ធានុភាព! សូមតើនឡើងដូចក្នុងគ្រាពីបុរាណ ក្នុងជំនាន់ដើម។ តើមិនមែនព្រះអង្គទេឬ ដែលកាប់កម្ទេចរ៉ាហាប់ ដែលចាក់ទម្លុះសត្វសមុទ្រធំសម្បើមនោះ?
ទូតសួគ៌ទីប្រាំមួយចាក់ពីពែងរបស់ខ្លួនទៅលើទន្លេដ៏ធំ គឺទន្លេអ៊ើប្រាត នោះទឹកទន្លេក៏រីងស្ងួត ដើម្បីរៀបចំផ្លូវសម្រាប់ពួកស្ដេចដែលមកពីទិសខាងកើត។