Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 10:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ពួក​គេ​នឹង​ឆ្លង​កាត់​សមុទ្រ​គ្រោះ​ភ័យ យើង​នឹង​វាយ​រលក​សមុទ្រ ហើយ​សូម្បី​តែ​បាត​ទន្លេ​នីល​ក៏​រីង​ស្ងួត​ដែរ។ យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​អាស្ស៊ីរី​បាក់​អំនួត ហើយ​ធ្វើ​ឲ្យ​ស្រុក​អេស៊ីប​បាត់​បង់​អំណាច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ព្រះអង្គ​នឹង​ឆ្លងកាត់​សមុទ្រ​នៃ​ទុក្ខវេទនា ហើយ​វាយ​រលក​សមុទ្រ នោះ​អស់ទាំង​ទីជម្រៅ​របស់​ទន្លេនីល​នឹង​រីងស្ងួត អំនួត​របស់​អាស្ស៊ីរី​នឹង​ត្រូវបាន​ទម្លាក់ចុះ ហើយ​ដំបងរាជ្យ​របស់​អេហ្ស៊ីប​នឹង​បាត់ទៅ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ព្រះ‌អង្គ​នឹង​ធ្វើ​ទុក្ខ​ដល់​សមុទ្រ ហើយ​នឹង​វាយ​រលក​ទាំង​ប៉ុន្មាន អស់​ទាំង​ទី​ជម្រៅ​របស់​ទន្លេ​ធំ នឹង​រីង​ស្ងួត សេចក្ដី​អំនួត​របស់​សាសន៍​អាស‌ស៊ើរ​នឹង​ត្រូវ​ទម្លាក់​ចុះ ហើយ​ដំបង​រាជ្យ​របស់​សាសន៍​អេស៊ីព្ទ​នឹង​បាត់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ទ្រង់​នឹង​ធ្វើ​ទុក្ខ​ដល់​សមុទ្រ ហើយ​នឹង​វាយ​រលក​ទាំង​ប៉ុន្មាន នោះ​អស់​ទាំង​ទី​ជំរៅ​របស់​ទន្លេ​ធំ នឹង​រីង​ស្ងួត​ទៅ សេចក្ដី​អំនួត​របស់​សាសន៍​អាសស៊ើរ​នឹង​ត្រូវ​ទំលាក់​ចុះ ហើយ​ដំបង​រាជ្យ​របស់​សាសន៍​អេស៊ីព្ទ​នឹង​ទៅ​បាត់​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ពួក​គេ​នឹង​ឆ្លង​កាត់​សមុទ្រ​គ្រោះ​ភ័យ យើង​នឹង​វាយ​រលក​សមុទ្រ ហើយ​សូម្បី​តែ​បាត​ទន្លេ​នីល ក៏​រីង​ស្ងួត​ដែរ។ យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​អាស្ស៊ីរី​បាក់​អំនួត ហើយ​ធ្វើ​ឲ្យ​ស្រុក​អេស៊ីប​បាត់​បង់​អំណាច។

សូមមើលជំពូក ចម្លង




សាការី 10:11
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌ជាម្ចាស់​នឹក​ដល់​លោក​ណូអេ និង​សត្វ​ព្រៃ សត្វ​ស្រុក​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ទូក​ជា​មួយ​លោក ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ខ្យល់​បក់​មក​លើ​ផែនដី ហើយ​ទឹក​ក៏​ចាប់​ផ្ដើម​ស្រក។


លោក​អេលីសេ​យក​អាវ​ធំ​របស់​លោក​អេលីយ៉ា​វាយ​ទឹក​ទន្លេ ទាំង​មាន​ប្រសាសន៍​ថា៖ «តើ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​លោក​អេលីយ៉ា​គង់​នៅ​ទី​ណា?»។ ពេល​លោក​វាយ​ទឹក ទឹក​ក៏​ញែក​ចេញ​ពី​គ្នា ហើយ​លោក​ដើរ​ឆ្លង​កាត់​ទៅ។


ពេល​នោះ លោក​អេលីយ៉ា​យក​អាវ​ធំ​របស់​លោក​មក​មូរ ហើយ​វាយ​ទឹក​ទន្លេ ទឹក​ក៏​ញែក​ចេញ​ពី​គ្នា។ លោក​ទាំង​ពីរ​ដើរ​កាត់​បាត​ទន្លេ។


ពួក​គេ​ធ្វើ​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ​នេះ អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ​យ៉ាង​សប្បាយ ដ្បិត​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ពួក​គេ​បាន​ពោរ‌ពេញ​ដោយ​អំណរ គឺ​ព្រះអង្គ​ដូរ​ព្រះ‌ហឫទ័យ​របស់​ព្រះចៅ​អធិ‌រាជ ឲ្យ​មេត្តា​ចំពោះ​ពួក​គេ ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ​ក្នុង​ការ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។


ពេល​ឃើញ​ពួក​គេ សមុទ្រ​ក៏​រត់​បាត់​ទៅ ហើយ​ទន្លេ​យ័រដាន់​ក៏​ដក​ខ្លួន​ថយ​ដែរ។


សមុទ្រ​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​រត់​គេច​ដូច្នេះ? ទន្លេ​យ័រដាន់​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​ដក​ខ្លួន​ថយ?


យើង​នឹង​កម្ទេច​ពួក​អាស្ស៊ីរី​ក្នុង​ទឹក​ដី​របស់​យើង យើង​នឹង​ជាន់​ឈ្លី​ពួក​គេ​នៅ​លើ​ភ្នំ​របស់​យើង យើង​នឹង​យក​នឹម​ដែល​អាស្ស៊ីរី​ដាក់​លើ ប្រជា‌ជន​របស់​យើង​ចេញ ហើយ​យើង​ក៏​នឹង​យក​អម្រែក​ដែល​គេ​ដាក់​លើ ស្មា​ប្រជា‌ជន​យើង​នោះ​ចេញ​ដែរ”។


នៅ​គ្រា​នោះ ជន‌ជាតិ​អេស៊ីប​ប្រៀប​បាន​នឹង​ស្រីៗ គឺ​ពួក​គេ​នឹង​ភ័យ​ញ័រ‌ចំប្រប់ នៅ​ពេល​ឃើញ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល លើក​ព្រះ‌ហស្ដ​គំរាម​ពួក​គេ។


ប្រសិន​បើ​អ្នក​ឆ្លង​សមុទ្រ យើង​នៅ​ជា​មួយ​អ្នក ប្រសិន​បើ​អ្នក​ឆ្លង​ព្រែក អ្នក​មិន​លង់​ឡើយ។ ប្រសិន​បើ​អ្នក​ដើរ​កាត់​ភ្លើង អ្នក​មិន​រលាក​ទេ អណ្ដាត​ភ្លើង​ក៏​មិន​ឆាប‌ឆេះ​អ្នក​ដែរ


យើង​បង្គាប់​មហា‌សាគរ​ឲ្យ​រីង​ស្ងួត ហើយ​ធ្វើ​ឲ្យ​ទន្លេ​រីង។


ព្រះអង្គ​បាន​ធ្វើ​ឲ្យ​សមុទ្រ​រីង​ស្ងួត ព្រះអង្គ​បាន​ធ្វើ​ឲ្យ​មហា‌សាគរ​ដ៏​ជ្រៅ ប្រែ​ទៅ​ជា​ផ្លូវ សម្រាប់​អស់​អ្នក​ដែល ព្រះអង្គ​បាន​លោះ ដើរ​ឆ្លង​កាត់។


ឱ​ព្រះ‌អម្ចាស់​អើយ សូម​ក្រោក​ឡើង! សូម​ក្រោក​ឡើង សម្តែង​ព្រះ‌បារមី! សូម​តើន​ឡើង ដូច​នៅ​ជំនាន់​ដើម! កាល​ពី​បុរាណ ព្រះ‌បារមី​ព្រះអង្គ បាន​ប្រហារ​ស្រុក​អេស៊ីប និង​ចាក់​ទម្លុះ​សត្វ​ដ៏​សម្បើម​នោះ។


ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​កម្ទេច​រូប​បដិមា យើង​នឹង​បំបាត់​រូប​ព្រះ​ក្លែង‌ក្លាយ​ពី​ក្រុង​ណូប។ ពេល​នោះ ស្រុក​អេស៊ីប​នឹង​លែង​មាន​អ្នក​ដឹក​នាំ ហើយ​យើង​នឹង​ធ្វើ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​នៅ​ស្រុក​អេស៊ីប។


ព្រះ‌អម្ចាស់​នឹង​លើក​ព្រះ‌ហស្ដ​វាយ​ប្រហារ ស្រុក​ខាង​ជើង ព្រះអង្គ​នឹង​កម្ទេច​ស្រុក​អាស្ស៊ីរី ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​ក្រុង​នីនីវេ ក្លាយ​ទៅ​ជា​ទី​ស្មសាន ជា​កន្លែង​ហួត‌ហែង​ដូច​វាល​រហោ‌ស្ថាន។


ទេវតា​ទី​ប្រាំ​មួយ​យក​ពែង​របស់​ខ្លួន​ចាក់​ទៅ​លើ​ទន្លេ​ធំ គឺ​ទន្លេ​អឺប្រាត ស្រាប់​តែ​ទឹក​រីង​អស់ ដើម្បី​ឲ្យ​ទន្លេ​ទៅ​ជា​ផ្លូវ​មួយ​ចាំ​ទទួល​ស្ដេច​នានា​មក​ពី​បូព៌ា​ប្រទេស។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម