ទូលបង្គំអាចរាប់ឆ្អឹងទាំងអស់របស់ទូលបង្គំបាន; ពួកគេចេះតែសម្លឹង និងមើលទូលបង្គំ។
លូកា 23:27 - ព្រះគម្ពីរខ្មែរសាកល មានហ្វូងមនុស្សមួយក្រុមធំ និងស្ត្រីៗដែលយំគក់ទ្រូងអាណិតព្រះអង្គ ដើរតាមព្រះអង្គ។ Khmer Christian Bible ហើយមានប្រជាជនច្រើនកុះករបានដើរតាមព្រះអង្គ មានទាំងពួកស្ដ្រីកំពុងកាន់ទុក្ខ និងកំពុងយំសោកសម្រាប់ព្រះអង្គផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានមនុស្សច្រើនកុះករដើរតាមព្រះអង្គ ក៏មានពួកស្រីៗដែលគក់ដើមទ្រូង ហើយយំទួញផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជនច្រើនកុះករដើរតាមព្រះអង្គទៅ ព្រមទាំងមានពួកស្ត្រីគក់ទ្រូង យំសោកអាណិតព្រះអង្គផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានមនុស្សដើរតាមទ្រង់ដ៏ណែនណាន់ ក៏មានពួកស្រីៗដែលគក់ដើមទ្រូង ហើយយំទួញផង អាល់គីតាប ប្រជាជនច្រើនកុះករដើរតាមអ៊ីសាទៅ ព្រមទាំងមានពួកស្ដ្រីគក់ទ្រូង យំសោកអាណិតអ៊ីសាផង។ |
ទូលបង្គំអាចរាប់ឆ្អឹងទាំងអស់របស់ទូលបង្គំបាន; ពួកគេចេះតែសម្លឹង និងមើលទូលបង្គំ។
ថា: ‘ពួកយើងផ្លុំខ្លុយឲ្យពួកឯង តែពួកឯងមិនបានរាំទេ; ពួកយើងស្មូត្របទទំនួញ តែពួកឯងក៏មិនបានយំគក់ទ្រូងដែរ’។
នៅទីនោះ មានស្ត្រីជាច្រើនកំពុងមើលពីចម្ងាយ ពួកនាងជាអ្នកដែលទៅតាមព្រះយេស៊ូវតាំងពីនៅកាលីឡេ ព្រមទាំងបម្រើព្រះអង្គផង។
មានស្ត្រីខ្លះកំពុងមើលពីចម្ងាយដែរ ក្នុងចំណោមស្ត្រីទាំងនោះមានម៉ារាអ្នកម៉ាក់ដាឡា មានម៉ារាម្ដាយរបស់យ៉ាកុបតូច និងយ៉ូសេ ព្រមទាំងមានសាឡូមេ។
ព្រះយេស៊ូវទ្រង់ងាកទៅរកពួកនាង ហើយមានបន្ទូលថា៖“កូនស្រីយេរូសាឡិមអើយ កុំយំអាណិតខ្ញុំឡើយ ផ្ទុយទៅវិញ ចូរយំអាណិតខ្លួនអ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នាចុះ!
ស្ត្រីៗដែលមកពីកាលីឡេជាមួយព្រះយេស៊ូវ ក៏ទៅតាម ហើយមើលរូងផ្នូរ និងរបៀបដែលគេដាក់ព្រះសពព្រះអង្គ។
ហើយមានស្ត្រីមួយចំនួនដែលធ្លាប់ត្រូវបានប្រោសឲ្យជាពីវិញ្ញាណអាក្រក់ និងជំងឺផ្សេងៗក៏នៅជាមួយដែរ គឺម៉ារាហៅថាអ្នកម៉ាក់ដាឡា ដែលមានអារក្សប្រាំពីរចេញពីនាង
រីឯគេទាំងអស់គ្នាក៏យំសោកគក់ទ្រូងដោយសារតែក្មេងនោះ ប៉ុន្តែព្រះយេស៊ូវមានបន្ទូលថា៖“កុំយំឡើយ! ក្មេងនេះមិនបានស្លាប់ទេ គឺនាងកំពុងដេកលក់ទេតើ”។
“ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នានឹងយំ ហើយកាន់ទុក្ខ រីឯពិភពលោកនឹងអរសប្បាយ។ អ្នករាល់គ្នានឹងត្រូវបានធ្វើឲ្យព្រួយចិត្ត ប៉ុន្តែទុក្ខព្រួយរបស់អ្នករាល់គ្នានឹងត្រឡប់ជាអំណរវិញ។