Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 23:27 - អាល់គីតាប

27 ប្រជា‌ជន​ច្រើន​កុះ‌ករ​ដើរ​តាម​អ៊ីសា​ទៅ ព្រម​ទាំង​មាន​ពួក​ស្ដ្រី​គក់​ទ្រូង យំ​សោក​អាណិត​អ៊ីសា​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

27 មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ និង​ស្ត្រី​ៗ​ដែល​យំគក់ទ្រូង​អាណិត​ព្រះអង្គ ដើរតាម​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

27 ហើយ​មាន​ប្រជាជន​ច្រើន​កុះករ​បាន​ដើរ​តាម​ព្រះអង្គ​ មាន​ទាំង​ពួក​ស្ដ្រី​កំពុង​កាន់ទុក្ខ​ និង​កំពុង​យំ​សោក​សម្រាប់​ព្រះអង្គ​ផង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 មាន​មនុស្ស​ច្រើន​កុះករ​ដើរ​តាម​ព្រះ‌អង្គ ក៏​មាន​ពួក​ស្រីៗ​ដែល​គក់​ដើម​ទ្រូង ហើយ​យំ​ទួញ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ប្រជា‌ជន​ច្រើន​កុះ‌ករ​ដើរ​តាម​ព្រះអង្គ​ទៅ ព្រម​ទាំង​មាន​ពួក​ស្ត្រី​គក់​ទ្រូង យំ​សោក​អាណិត​ព្រះអង្គ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 មាន​មនុស្ស​ដើរ​តាម​ទ្រង់​ដ៏​ណែន‌ណាន់ ក៏​មាន​ពួក​ស្រីៗ​ដែល​គក់​ដើម​ទ្រូង ហើយ​យំ​ទួញ​ផង

សូមមើលជំពូក ចម្លង




លូកា 23:27
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​អាច​រាប់​ឆ្អឹង​ទាំង​ប៉ុន្មាន របស់​ខ្ញុំ​បាន ហើយ​សត្រូវ​របស់​ខ្ញុំ​នាំ​គ្នា សម្លក់‌សម្លឹង​មើល​ខ្ញុំ។


“យើង​បាន​ផ្លុំ​ខ្លុយ តែ​ពួក​ឯង​ពុំ​ព្រម​រាំ​ទេ យើង​បាន​ស្មូត​បទ​ទំនួញ ក៏​ពួក​ឯង​ពុំ​ព្រម​គក់​ទ្រូង​យំ​ដែរ”។


នៅ​ទី​នោះ មាន​ស្ដ្រី​ជា​ច្រើន​មើល​ពី​ចម្ងាយ គឺ​ស្ដ្រីៗ​ដែល​តាម​បម្រើ​អ៊ីសា តាំង​ពី​ស្រុក​កាលី‌ឡេ​មក។


មាន​ស្ត្រីៗ​ខ្លះ​ទៀត មើល​ពី​ចម្ងាយ ក្នុង​ចំណោម​ស្ដ្រី​ទាំង​នោះ មាន​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា នាង​ម៉ារី​ជា​ម្ដាយ​របស់​យ៉ាកកូប​តូច និង​យ៉ូសេ្វ ព្រម​ទាំង​នាង​សាឡូមេ​ផង។


អ៊ីសា​ងាក​មក​មាន​ប្រសាសន៍​នឹង​ស្ដ្រី​ទាំង​នោះ​ថា៖ «ស្ដ្រី​ក្រុង​យេរូ‌សាឡឹម​អើយ! កុំ​យំ​សោក​អាណិត​ខ្ញុំ​ធ្វើ​អ្វី ចូរ​យំ​សោក​អាណិត​ខ្លួន​នាង និង​កូន​នាង​វិញ


ពួក​ស្ដ្រី​ដែល​មក​តាម​អ៊ីសា​តាំង​ពី​ស្រុក​កាលី‌ឡេ ក៏​ទៅ​ជា​មួយ​យូសុះ​ដែរ។ នាង​បាន​ឃើញ​ផ្នូរ ហើយ​ឃើញ​របៀប​ដែល​គេ​ដាក់​សព​អ៊ីសា​ផង។


ហើយ​មាន​ស្ដ្រី​ខ្លះ​ទៀត​ដែល​អ៊ីសា​បាន​ប្រោស​ឲ្យ​ជា​ពី​ជំងឺ និង​បណ្ដេញ​អ៊ីព្លេស​ចេញ ក៏​តាម​ទៅ​ជា​មួយ​ដែរ គឺ​មាន​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា ដែល​អ៊ីសា​បាន​ដេញ​អ៊ីព្លេស​ប្រាំ​ពីរ​ចេញ​ពី​នាង


អ្នក​ដែល​នៅ​ទី​នោះ​យំ​សោក​អាណិត​ក្មេង​នោះ​គ្រប់​ៗ​គ្នា តែ​អ៊ីសា​មាន​ប្រសាសន៍​ថា៖ «កុំ​យំ​អី នាង​មិន​ស្លាប់​ទេ នាង​គ្រាន់​តែ​ដេក​លក់​ទេ​តើ!»។


ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​រាល់​គ្នា​នឹង​ទ្រហោ​យំ​សោក​សង្រេង តែ​មនុស្ស​លោក​នឹង​អរ​សប្បាយ អ្នក​រាល់​គ្នា​នឹង​កើត​ទុក្ខ​ព្រួយ ប៉ុន្ដែ ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​នឹង​ប្រែ​ទៅ​ជា​អំណរ​សប្បាយ​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម