“មើល៍! ស្ត្រីព្រហ្មចារីម្នាក់នឹងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសម្នាក់ គេនឹងហៅនាមរបស់កូននោះថា អេម៉ាញូអែល”។ (អេម៉ាញូអែល មានអត្ថន័យប្រែថា ព្រះគង់នៅជាមួយយើង)។
ម៉ាកុស 12:37 - ព្រះគម្ពីរខ្មែរសាកល ដាវីឌផ្ទាល់បានហៅព្រះគ្រីស្ទថា ‘ព្រះអម្ចាស់’ បើដូច្នេះតើព្រះអង្គជាពូជពង្សរបស់លោកដូចម្ដេចកើត?”។ ហ្វូងមនុស្សមួយក្រុមធំនោះក៏ស្ដាប់ព្រះយេស៊ូវដោយអំណរ។ Khmer Christian Bible ដូច្នេះ បើដាវីឌហៅព្រះអង្គថាជាព្រះអម្ចាស់ នោះព្រះអង្គជាពូជពង្សដាវីឌយ៉ាងដូចម្ដេច?» មនុស្សច្រើនកុះករបានស្ដាប់ព្រះអង្គ ដោយសប្បាយរីករាយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ បើព្រះបាទដាវីឌផ្ទាល់ហៅព្រះគ្រីស្ទថាព្រះអម្ចាស់ ធ្វើដូចមេ្តចឲ្យព្រះគ្រីស្ទជាព្រះរាជវង្សរបស់ព្រះអង្គទៅកើត?» បណ្ដាជនជាច្រើនទាំងនោះស្តាប់ព្រះអង្គដោយអំណរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើព្រះបាទដាវីឌផ្ទាល់ហៅព្រះគ្រិស្ត*ថា “ព្រះអម្ចាស់” ដូច្នេះ តើឲ្យព្រះគ្រិស្តត្រូវជាព្រះរាជវង្សរបស់ព្រះអង្គដូចម្ដេចកើត?»។ បណ្ដាជនជាច្រើនចូលចិត្តស្ដាប់ព្រះបន្ទូលរបស់ព្រះយេស៊ូណាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ បើហ្លួងដាវីឌនោះឯង ទ្រង់ហៅព្រះគ្រីស្ទជាព្រះអម្ចាស់ នោះធ្វើដូចមេ្ដចឲ្យព្រះគ្រីស្ទធ្វើជាព្រះវង្សទ្រង់បាន ឯហ្វូងមនុស្សដ៏ធំនោះ គេក៏ស្តាប់ទ្រង់ដោយអំណរ។ អាល់គីតាប បើទតផ្ទាល់ហៅអាល់ម៉ាហ្សៀសថា “អម្ចាស់” ដូច្នេះ តើឲ្យអាល់ម៉ាហ្សៀសត្រូវជាពូជពង្សរបស់ទតដូចម្ដេចកើត?»។ បណ្ដាជនជាច្រើនចូលចិត្ដប្រសាសន៍របស់អ៊ីសាណាស់។ |
“មើល៍! ស្ត្រីព្រហ្មចារីម្នាក់នឹងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសម្នាក់ គេនឹងហៅនាមរបស់កូននោះថា អេម៉ាញូអែល”។ (អេម៉ាញូអែល មានអត្ថន័យប្រែថា ព្រះគង់នៅជាមួយយើង)។
ពេលនោះ ព្រះយេស៊ូវមានបន្ទូលថា៖“ព្រះបិតាជាព្រះអម្ចាស់នៃមេឃ និងផែនដីអើយ! ទូលបង្គំសូមសរសើរតម្កើងព្រះអង្គពីព្រោះព្រះអង្គបានលាក់សេចក្ដីទាំងនេះពីអ្នកមានប្រាជ្ញា និងអ្នកមានចំណេះដឹង គឺព្រះអង្គបានសម្ដែងសេចក្ដីទាំងនេះដល់កូនក្មេងវិញ។
គឺមនុស្សខ្វាក់ភ្នែកមើលឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់បានបរិសុទ្ធ មនុស្សថ្លង់ស្ដាប់ឮ មនុស្សស្លាប់ត្រូវបានលើកឲ្យរស់ឡើងវិញ ហើយមនុស្សក្រីក្របានឮដំណឹងល្អ។
នៅពេលពួកនាយកបូជាចារ្យ និងពួកផារិស៊ីឮពាក្យឧបមាទាំងនេះរបស់ព្រះយេស៊ូវហើយ ពួកគេដឹងថាព្រះអង្គមានបន្ទូលអំពីពួកគេ។
ពួកគេក៏ចង់ចាប់ព្រះអង្គ ប៉ុន្តែខ្លាចហ្វូងមនុស្ស ពីព្រោះហ្វូងមនុស្សចាត់ទុកព្រះយេស៊ូវជាព្យាការី៕
ប្រជាជនទាំងមូលមករកព្រះយេស៊ូវនៅក្នុងព្រះវិហារតាំងពីព្រលឹម ដើម្បីស្ដាប់ព្រះអង្គ៕
ហ្វូងមនុស្សមួយក្រុមធំក្នុងជនជាតិយូដាដឹងថា ព្រះអង្គគង់នៅទីនោះ។ ពួកគេក៏មក មិនមែនដោយសារតែព្រះយេស៊ូវប៉ុណ្ណោះទេ គឺដើម្បីមើលឡាសារដែលព្រះអង្គបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ផង។
ពួកបុព្វបុរសជារបស់ពួកគេ ហើយព្រះគ្រីស្ទក៏កើតពីពួកគេខាងសាច់ឈាមដែរ។ ព្រះអង្គជាព្រះលើរបស់សព្វសារពើ ដែលសមនឹងទទួលការលើកតម្កើងអស់កល្បជានិច្ច។ អាម៉ែន!
ពិតមែនហើយ ដូចដែលទាំងអស់គ្នាទទួលស្គាល់អាថ៌កំបាំងនៃការគោរពព្រះ ជាការធំឧត្ដម គឺ ព្រះបានលេចមកក្នុងសាច់ឈាម ត្រូវបានបញ្ជាក់ថាសុចរិតដោយព្រះវិញ្ញាណ ត្រូវបានឃើញដោយបណ្ដាទូតសួគ៌ ត្រូវបានប្រកាសក្នុងបណ្ដាប្រជាជាតិ ត្រូវបានជឿក្នុងពិភពលោក ហើយត្រូវបានទទួលឡើងក្នុងសិរីរុងរឿង៕
បងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ចូរស្ដាប់ចុះ! តើព្រះមិនបានជ្រើសរើសអ្នកក្រក្នុងពិភពលោកនេះឲ្យធ្វើជាអ្នកមានក្នុងជំនឿ និងជាអ្នកទទួលមរតកនៃអាណាចក្រដែលព្រះអង្គបានសន្យាដល់អ្នកដែលស្រឡាញ់ព្រះអង្គទេឬ?
“យើង យេស៊ូវ បានចាត់ទូត របស់យើងឲ្យមកធ្វើបន្ទាល់អំពីសេចក្ដីទាំងនេះដល់អ្នករាល់គ្នា សម្រាប់ក្រុមជំនុំទាំងឡាយ។ យើងជាឫស និងជាពូជពង្សរបស់ដាវីឌ ជាផ្កាយព្រឹកដ៏ភ្លឺចិញ្ចាច”។