Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 12:36 - ព្រះគម្ពីរខ្មែរសាកល

36 ដាវីឌ​ផ្ទាល់​បាន​និយាយ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ថា​: ‘ព្រះអម្ចាស់​មានបន្ទូល​នឹង​ព្រះអម្ចាស់​របស់ខ្ញុំ​ថា ចូរ​អង្គុយ​នៅ​ខាងស្ដាំ​យើង រហូតដល់​យើង​ដាក់​ពួក​ខ្មាំងសត្រូវ​របស់អ្នក​នៅក្រោម​ជើង របស់អ្នក’។

សូមមើលជំពូក ចម្លង

Khmer Christian Bible

36 ព្រោះ​ដាវីឌ​ផ្ទាល់​បាន​និយាយ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ថា​ ព្រះអម្ចាស់​បាន​មាន​បន្ទូល​មក​កាន់​ព្រះអម្ចាស់​របស់​ខ្ញុំ​ថា​ ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​យើង​រហូត​ដល់​យើង​ដាក់​ខ្មាំង​សត្រូវ​របស់​អ្នក​នៅ​ក្រោម​ជើង​របស់​អ្នក​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 ព្រះ‌បាទ​ដាវីឌ​ផ្ទាល់ មាន​ព្រះ​បន្ទូល​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ថា "ព្រះ‌អម្ចាស់​មាន​ព្រះ​បន្ទូល​មក​កាន់ ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ថា ចូរ​អង្គុយ​ខាង​ស្តាំ​យើង រហូត​ដល់​យើង​ដាក់​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ នៅ​ក្រោម​ព្រះ​បាទ​ព្រះ‌អង្គ" ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​បាន​បំភ្លឺ​ព្រះ‌បាទ​ដាវីឌ​ឲ្យ​មាន​រាជ‌ឱង្ការ​ថា: “ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់ ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ថា សូម​គង់​ខាង​ស្ដាំ​យើង ទម្រាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះអង្គ” ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 ដ្បិត​ហ្លួង​ដាវីឌ​មាន​បន្ទូល​ដោយ​នូវ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ថា «ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​ទៅ​ព្រះ‌អម្ចាស់​ខ្ញុំ​ថា ចូរ​ឯង​អង្គុយ​ខាង​ស្តាំ​អញ ទាល់​តែ​អញ​ដាក់​ខ្មាំង​សត្រូវ​ឯង ឲ្យ​ធ្វើ​ជា​កំណល់​កល់​ជើង​ឯង»

សូមមើលជំពូក ចម្លង

អាល់គីតាប

36 រស​របស់​អុលឡោះ​បាន​បំភ្លឺ​ទត ឲ្យ​មាន​ប្រសាសន៍​ថាៈ “អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៅ​កាន់ អម្ចាស់​របស់​ខ្ញុំ​ថា សូម​នៅ​ខាង​ស្ដាំ​យើង ទំរាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​អ្នក មក​ដាក់​ក្រោម​ជើង​របស់​អ្នក”។

សូមមើលជំពូក ចម្លង




ម៉ាកុស 12:36
16 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​ដល់​ព្រះអម្ចាស់​របស់ខ្ញុំ​: “ចូរ​អង្គុយ​នៅ​ខាងស្ដាំ​យើង រហូតដល់​យើង​ធ្វើឲ្យ​ពួក​ខ្មាំងសត្រូវ​របស់អ្នក ទៅជា​កំណល់ជើង​របស់អ្នក”។


កុំ​ស្បថ​ដោយ​អាង​ផែនដី ពីព្រោះ​ផែនដី​ជា​កំណល់​ព្រះបាទា​របស់​ព្រះ​; កុំ​ស្បថ​ដោយ​អាង​យេរូសាឡិម ពីព្រោះ​យេរូសាឡិម​ជា​ក្រុង​របស់​ស្ដេច​ដ៏ធំឧត្ដម​;


“បងប្អូន​អើយ បទគម្ពីរ​ដែល​ព្រះវិញ្ញាណដ៏វិសុទ្ធ​បាន​ថ្លែងទុកមុន​តាមរយៈ​មាត់​របស់​ដាវីឌ​ត្រូវតែ​បាន​បំពេញឲ្យសម្រេច គឺ​អំពី​យូដាស​ដែល​បាន​ធ្វើជា​អ្នកនាំផ្លូវ​ឲ្យ​គេ​ទៅ​ចាប់​ព្រះយេស៊ូវ​។


នៅពេល​ពួកគេ​កំពុង​រំសាយ ទាំង​ខ្វែងគំនិត​គ្នា ប៉ូល​ក៏​និយាយ​មួយ​ពាក្យ​ទៀត​ថា​៖ “ព្រះវិញ្ញាណដ៏វិសុទ្ធ​បាន​ថ្លែង​ដល់​ដូនតា​របស់អ្នករាល់គ្នា តាមរយៈ​ព្យាការី​អេសាយ​ត្រូវ​ហើយ


ដ្បិត​ព្រះអង្គ​ត្រូវតែ​សោយរាជ្យ រហូតដល់​បាន​ដាក់​ពួក​ខ្មាំងសត្រូវ​ទាំងអស់​នៅ​ក្រោម​ព្រះបាទា​របស់​ព្រះអង្គ​។


ព្រះគម្ពីរ​ទាំងមូល គឺ​សុទ្ធតែ​ការបើកសម្ដែងពីព្រះ ហើយ​មានប្រយោជន៍​សម្រាប់​ការបង្រៀន ការស្ដីប្រដៅ ការកែតម្រង់ និង​ការបង្ហាត់​ក្នុង​សេចក្ដីសុចរិត


កាលពីដើម តើ​ព្រះ​មានបន្ទូល​នឹង​ទូតសួគ៌​មួយណា​ថា​: “ចូរ​អង្គុយ​នៅ​ខាងស្ដាំ​យើង រហូតដល់​យើង​ធ្វើឲ្យ​ពួក​ខ្មាំងសត្រូវ​របស់អ្នក ទៅជា​កំណល់​ជើង​របស់អ្នក” ?


នោះ​ព្រះ​ក៏​កំណត់​ថ្ងៃ​មួយទៀត​ថា“ថ្ងៃនេះ” ក្រោយពី​រយៈពេល​យ៉ាងយូរ ដោយ​មានបន្ទូល​តាមរយៈ​ដាវីឌ ដូចដែល​មាន​ថ្លែងទុកមុន​ថា​: “ថ្ងៃនេះ ប្រសិនបើ​អ្នករាល់គ្នា​ឮ​ព្រះសូរសៀង​របស់​ព្រះអង្គ កុំឲ្យ​ចិត្ត​របស់អ្នករាល់គ្នា​រឹងរូស​ឡើយ”។


គឺ​បាន​ស្រាវជ្រាវ​ថា អ្វីដែល​ព្រះវិញ្ញាណ​របស់​ព្រះ​គ្រីស្ទ​ដែល​ស្ថិត​នៅក្នុង​ពួកគេ​បាន​បញ្ជាក់ ដោយ​ថ្លែងទុកមុន​អំពី​ទុក្ខលំបាក​របស់​ព្រះ​គ្រីស្ទ និង​សិរីរុងរឿង​ដែល​មកតាមក្រោយ​នោះ តើ​សំដៅលើ​ពេលណា ‍ឬ​ស្ថានភាព​បែបណា​។


ដ្បិត​ពាក្យព្យាករ​មិនដែល​ចេញមក​ពី​បំណង​មនុស្ស​ឡើយ គឺ​មនុស្ស​ដែល​ត្រូវ​ព្រះវិញ្ញាណដ៏វិសុទ្ធ​បណ្ដាល បាន​ថ្លែង​ចេញពី​ព្រះ​វិញ​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម