Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 21:45 - ព្រះគម្ពីរខ្មែរសាកល

45 នៅពេល​ពួក​នាយកបូជាចារ្យ និង​ពួកផារិស៊ី​ឮ​ពាក្យឧបមា​ទាំងនេះ​របស់​ព្រះយេស៊ូវ​ហើយ ពួកគេ​ដឹង​ថា​ព្រះអង្គ​មានបន្ទូល​អំពី​ពួកគេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

45 កាល​ពួក​សម្ដេច​សង្ឃ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​បាន​ស្ដាប់​រឿង​ប្រៀប​ប្រដូច​របស់​ព្រះអង្គ​នេះ​រួច​ហើយ​ ក៏​ដឹង​ថា​ ព្រះអង្គ​មាន​បន្ទូល​អំពី​ពួកគេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

45 កាល​ពួក​សង្គ្រាជ និង​ពួក​ផារិស៊ី​បាន​ឮ​រឿង​ប្រៀប​ធៀប​របស់​ព្រះ‌អង្គ គេ​ក៏​យល់​ថា ទ្រង់​មាន​ព្រះ‌បន្ទូល​អំពី​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

45 ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី*​ឮ​ដូច្នោះ​ក៏​ដឹង​ថា ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សំដៅ​ទៅ​លើ​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

45 កាល​ពួក​សង្គ្រាជ នឹង​ពួក​ផារិស៊ី​បាន​ឮ​ពាក្យ​ប្រៀប​ប្រដូច​ទាំង​នោះ​ហើយ គេ​ក៏​ដឹង​ថា ទ្រង់​មាន​បន្ទូល​ឆ្ពោះ​ខ្លួន​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

45 ពួក​អ៊ីមុាំ និង​ពួក​ខាង​គណៈ​ផារីស៊ី​ឮ​ដូច្នោះ​ក៏​ដឹង​ថា អ៊ីសា​មាន​ប្រសាសន៍​សំដៅ​ទៅ​លើ​ពួក​គេ។

សូមមើលជំពូក ចម្លង




ម៉ាថាយ 21:45
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ចុះ​មនុស្ស​វិញ តើ​មានតម្លៃលើសជាង​ចៀម​អម្បាលម៉ាន​ទៅទៀត​! ដូច្នេះ ការ​ដែល​ធ្វើ​ល្អ​នៅ​ថ្ងៃសប្ប័ទ ត្រូវច្បាប់​ហើយ”។


ព្រះអង្គ​មានបន្ទូល​អំពី​សេចក្ដី​ជាច្រើន​នឹង​ពួកគេ ដោយ​ពាក្យឧបមា​ថា​៖“មើល៍! មាន​អ្នកសាបព្រោះ​ម្នាក់​ចេញទៅ​សាបព្រោះ​។


អ្នក​ដែល​ធ្លាក់​លើ​ថ្ម​នេះ នឹង​ត្រូវ​បាក់បែក ហើយ​អ្នកណាដែល​ថ្មនេះ​ធ្លាក់​លើ ថ្មនេះ​នឹង​កិន​អ្នកនោះ​ឲ្យខ្ទេចខ្ទី”។


ពួកគេ​ក៏​ចង់​ចាប់​ព្រះអង្គ ប៉ុន្តែ​ខ្លាច​ហ្វូងមនុស្ស ពីព្រោះ​ហ្វូងមនុស្ស​ចាត់ទុក​ព្រះយេស៊ូវ​ជា​ព្យាការី​៕


មាន​អ្នកច្បាប់​ម្នាក់​ទូល​តប​នឹង​ព្រះយេស៊ូវ​ថា៖ “លោកគ្រូ លោក​និយាយ​ដូច្នេះ គឺ​បង្អាប់បង្អោន​ពួកយើង​ដែរ​ហើយ!”។


ពេលនោះ ពួក​គ្រូវិន័យ និង​ពួក​នាយកបូជាចារ្យ​ចង់​លូក​ដៃ​ចាប់​ព្រះអង្គ ដ្បិត​ពួកគេ​ដឹង​ថា​ព្រះអង្គ​មានបន្ទូល​ជា​ពាក្យឧបមា​នេះ​សំដៅលើ​ពួកគេ ប៉ុន្តែ​ពួកគេ​ខ្លាច​ប្រជាជន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម