សូមសង្កេតមើលខាងស្ដាំផង គ្មានអ្នកណាចាប់អារម្មណ៍នឹងទូលបង្គំឡើយ; ជម្រកបានបាត់ពីទូលបង្គំ គ្មានអ្នកណាខ្វល់ខ្វាយនឹងព្រលឹងរបស់ទូលបង្គំឡើយ!
ទំនុកតម្កើង 88:8 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានយកអ្នកដែលទូលបង្គំស្គាល់ចេញឆ្ងាយពីទូលបង្គំ ក៏បានធ្វើឲ្យទូលបង្គំទៅជាទីស្អប់ខ្ពើមដល់ពួកគេ; ទូលបង្គំត្រូវបានបង្ខាំង ហើយចេញមកមិនបានឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ព្រះអង្គបានធ្វើឲ្យគូកនរបស់ទូលបង្គំ គេចមុខពីទូលបង្គំ ក៏បានធ្វើឲ្យទូលបង្គំ ត្រឡប់ជាទីខ្ពើមឆ្អើមដល់គេ ទូលបង្គំត្រូវបង្ខាំង មិនអាចគេចចេញបានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានធ្វើឲ្យអស់អ្នក ដែលជិតស្និទ្ធនឹងទូលបង្គំចេញឆ្ងាយពីទូលបង្គំ ព្រះអង្គធ្វើឲ្យអ្នកទាំងនោះខ្ពើមទូលបង្គំ ទូលបង្គំគេចពីស្លាប់មិនរួចឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ទ្រង់បានធ្វើឲ្យពួកមិត្តភក្តិរបស់ទូលបង្គំឃ្លាតឆ្ងាយទៅ ក៏បានធ្វើឲ្យទូលបង្គំត្រឡប់ជាទីខ្ពើមឆ្អើមដល់គេ ទូលបង្គំត្រូវបង្ខាំងនៅ នឹងចេញមកមិនរួច អាល់គីតាប ទ្រង់បានធ្វើឲ្យអស់អ្នក ដែលជិតស្និទ្ធនឹងខ្ញុំចេញឆ្ងាយពីខ្ញុំ ទ្រង់ធ្វើឲ្យអ្នកទាំងនោះខ្ពើមខ្ញុំ ខ្ញុំគេចពីស្លាប់មិនរួចឡើយ។ |
សូមសង្កេតមើលខាងស្ដាំផង គ្មានអ្នកណាចាប់អារម្មណ៍នឹងទូលបង្គំឡើយ; ជម្រកបានបាត់ពីទូលបង្គំ គ្មានអ្នកណាខ្វល់ខ្វាយនឹងព្រលឹងរបស់ទូលបង្គំឡើយ!
ដោយហេតុនេះ វិញ្ញាណរបស់ទូលបង្គំចុះខ្សោយនៅក្នុងទូលបង្គំ ចិត្តរបស់ទូលបង្គំតក់ស្លុតនៅក្នុងទូលបង្គំ។
ដោយសារតែពួកសត្រូវទាំងអស់របស់ទូលបង្គំ ទូលបង្គំបានក្លាយជាទីត្មះតិះដៀល ជាពិសេសដល់អ្នកជិតខាងរបស់ទូលបង្គំ ហើយបានក្លាយជាសេចក្ដីភិតភ័យដល់ពួកអ្នកដែលស្គាល់ទូលបង្គំ; អ្នកដែលឃើញទូលបង្គំនៅតាមផ្លូវក៏រត់គេចពីទូលបង្គំ។
នៅពេលថ្ងៃ ព្រះយេហូវ៉ាទ្រង់បង្គាប់ឲ្យមានសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ; នៅពេលយប់ ចម្រៀងរបស់ព្រះអង្គនៅជាមួយទូលបង្គំ ជាសេចក្ដីអធិស្ឋានដល់ព្រះនៃជីវិតទូលបង្គំ។
ព្រះអង្គបានយកអ្នកដ៏ជាទីស្រឡាញ់ និងមិត្តភក្ដិចេញឆ្ងាយពីទូលបង្គំ; មានតែភាពងងឹតប៉ុណ្ណោះ ជាមិត្តស្និទ្ធស្នាលរបស់ទូលបង្គំ៕
ព្រះយេហូវ៉ា ជាព្រះប្រោសលោះនៃអ៊ីស្រាអែល ជាអង្គដ៏វិសុទ្ធរបស់ពួកគេ បានមានបន្ទូលដូច្នេះនឹងអ្នកដែលត្រូវបានមើលងាយ ដែលត្រូវប្រជាជនស្អប់ខ្ពើម ដែលជាបាវបម្រើរបស់ពួកមេគ្រប់គ្រងថា៖ “បណ្ដាស្ដេចនឹងឃើញ ហើយក្រោកឡើង ពួកមេដឹកនាំនឹងក្រាបចុះដោយព្រោះព្រះយេហូវ៉ាដែលជាព្រះដ៏ស្មោះត្រង់ ជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល ហើយព្រះអង្គបានជ្រើសរើសអ្នក”។
“យើងបានជាន់ក្នុងទីបញ្ជាន់ផ្លែតែម្នាក់ឯង គ្មានអ្នកណាក្នុងចំណោមប្រជាជាតិនានានៅជាមួយយើងឡើយ។ យើងបានជាន់ពួកគេដោយកំហឹងរបស់យើង ហើយបានជាន់ឈ្លីពួកគេដោយសេចក្ដីក្ដៅក្រហាយរបស់យើង នោះឈាមរបស់ពួកគេបានខ្ទាតមកលើសម្លៀកបំពាក់របស់យើង ហើយអាវវែងទាំងមូលរបស់យើងក៏ប្រឡាក់។
ខ្ញុំបានបំបាត់អ្នកគង្វាលបីនាក់ក្នុងមួយខែ។ ប៉ុន្តែចិត្តរបស់ខ្ញុំបានអន្ទះអន្ទែងនឹងហ្វូងចៀមនោះ ហើយចិត្តរបស់ពួកវាក៏ស្អប់ខ្ពើមខ្ញុំដែរ។
រីឯពួកនាយកបូជាចារ្យ និងពួកផារិស៊ីចេញសេចក្ដីបង្គាប់រួចហើយថា ប្រសិនបើអ្នកណាដឹងថាព្រះអង្គគង់នៅឯណា អ្នកនោះត្រូវរាយការណ៍ ដើម្បីឲ្យពួកគេចាប់ព្រះអង្គ៕