ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 71:20 - ព្រះគម្ពីរខ្មែរសាកល

ព្រះអង្គដែល​ធ្វើឲ្យ​ទូលបង្គំ​ឃើញ​ទុក្ខវេទនា និង​មហន្តរាយ​ជាច្រើន គឺ​ព្រះអង្គ​ហើយ ធ្វើឲ្យ​ទូលបង្គំ​មានជីវិតឡើងវិញ​ម្ដងទៀត​; ព្រះអង្គ​នឹង​នាំ​ទូលបង្គំ​ឡើង​ពី​ជម្រៅ​នៃ​ផែនដី​ម្ដងទៀត​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

៙ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យទូល‌បង្គំ ឃើញ​សេចក្ដី​វេទនា និង​ទុក្ខ​លំបាក​ជា​ច្រើន តែ​ព្រះ‌អង្គ​នឹង​ប្រោស​ឲ្យ​ទូល‌បង្គំ មាន​ជីវិត​ជា​ថ្មី​ឡើង​វិញ ព្រះ‌អង្គ​នឹង​នាំ​ទូល‌បង្គំ​ឡើង​ចេញ ពី​ទី​ជម្រៅ​នៃ​ផែនដី​មក​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ ជួប​អាសន្ន​អន់‌ក្រ និង​ទុក្ខ​លំបាក​ជា​ច្រើន ក៏​ប៉ុន្តែ ព្រះអង្គ​ប្រទាន​ឲ្យ​យើង​ខ្ញុំ មាន​ជីវិត​សា​ជា​ថ្មី ព្រះអង្គ​បាន​នាំ​ទូលបង្គំ​ឡើង​ពី​រណ្ដៅ​មក​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

៙ ទ្រង់​បាន​ឲ្យ​យើង​ខ្ញុំ​ឃើញ​សេចក្ដី​វេទនា​ដ៏​លំបាក ជា​ច្រើន​ហើយ តែ​ទ្រង់​នឹង​ប្រោស​ឲ្យ​មាន​ជីវិត​ចំរើន​ឡើង​វិញ ទ្រង់​នឹង​នាំ​យើង​ខ្ញុំ​ឡើង​ចេញ​ពី​ទី​ជំរៅ​នៃ​ផែនដី

សូមមើលជំពូក

អាល់គីតាប

ទ្រង់​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ ជួប​អាសន្ន​អន់‌ក្រ និង​ទុក្ខ​លំបាក​ជា​ច្រើន ក៏​ប៉ុន្តែ ទ្រង់​ប្រទាន​ឲ្យ​យើង​ខ្ញុំ មាន​ជីវិត​សា​ជា​ថ្មី ទ្រង់​បាន​នាំ​ខ្ញុំ​ឡើង​ពី​រណ្ដៅ​មក​វិញ។

សូមមើលជំពូក



ទំនុកតម្កើង 71:20
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រលឹង​របស់ទូលបង្គំ​នៅជាប់​នឹង​ធូលីដី​; សូម​រក្សាជីវិត​ទូលបង្គំ ស្របតាម​ព្រះបន្ទូល​របស់ព្រះអង្គ​ផង​!


ទោះបីជា​ទូលបង្គំ​ដើរ​នៅកណ្ដាល​ទុក្ខវេទនា​ក៏ដោយ ក៏​ព្រះអង្គ​នឹង​រក្សាជីវិត​ទូលបង្គំ​; ព្រះអង្គ​នឹង​លូក​ព្រះហស្ត​របស់ព្រះអង្គ​ទាស់នឹង​កំហឹង​របស់​សត្រូវ​ទូលបង្គំ ហើយ​ព្រះហស្តស្ដាំ​របស់ព្រះអង្គ​នឹង​សង្គ្រោះ​ទូលបង្គំ​។


ដ្បិត​ព្រះអង្គ​នឹង​មិន​បោះបង់​ព្រលឹង​របស់ទូលបង្គំ​ចោល​នៅ​ស្ថានមនុស្សស្លាប់​ឡើយ ហើយ​ព្រះអង្គ​ក៏​នឹង​មិន​បណ្ដោយឲ្យ​អង្គ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​ជួប​ការរលួយ​ដែរ​។


ព្រះអង្គ​បាន​ធ្វើឲ្យ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ឃើញ​ការ​លំបាក ព្រះអង្គ​បាន​ឲ្យ​យើងខ្ញុំ​ផឹក​ស្រា​នៃ​សេចក្ដីងេកងោក​។


សូម​សង្គ្រោះ​ដោយ​ព្រះហស្តស្ដាំ​របស់ព្រះអង្គ សូម​ព្រះអង្គ​ឆ្លើយ​នឹង​យើងខ្ញុំ​ផង ដើម្បីឲ្យ​អ្នក​ដ៏ជាទីស្រឡាញ់​របស់ព្រះអង្គ​ត្រូវបាន​រំដោះឲ្យរួច​។


ធ្វើដូច្នេះ យើងខ្ញុំ​នឹង​មិន​បែរចេញ​ពី​ព្រះអង្គ​ឡើយ​។ សូម​រក្សាជីវិត​យើងខ្ញុំ​ផង នោះ​យើងខ្ញុំ​នឹង​ស្រែកហៅ​ព្រះនាម​របស់ព្រះអង្គ​។


តើ​ព្រះអង្គ​នឹង​មិន​ធ្វើឲ្យ​យើងខ្ញុំ​មានជីវិតឡើងវិញ​ម្ដងទៀត ដើម្បីឲ្យ​ប្រជារាស្ត្រ​របស់ព្រះអង្គ​អរសប្បាយ​ក្នុង​ព្រះអង្គ​ទេ​ឬ​?


ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ចំពោះ​ទូលបង្គំ​ធំ​ណាស់​; ព្រះអង្គ​បាន​រំដោះ​ព្រលឹង​របស់ទូលបង្គំ​ពី​ស្ថានមនុស្សស្លាប់​ដ៏ជ្រៅ​។


ទីជម្រៅ​នៃ​ផែនដី​នៅក្នុង​ព្រះហស្ត​របស់ព្រះអង្គ ហើយ​កំពូល​នៃ​ភ្នំ​នានា​ជារបស់​ព្រះអង្គ​;


ពួកមនុស្ស​ស្លាប់​របស់អ្នក​នឹង​មានជីវិតរស់ សាកសព​របស់គេ​នឹង​ក្រោកឡើង​។ ពួកអ្នកដែល​រស់នៅ​ក្នុង​ធូលី​អើយ ចូរ​ភ្ញាក់ឡើង ហើយ​ស្រែកហ៊ោសប្បាយ​! ដ្បិត​ទឹកសន្សើម​របស់អ្នក ប្រៀបដូចជា​ទឹកសន្សើម​ពេលព្រលឹម ហើយ​ផែនដី​នឹង​បញ្ចេញ​ព្រលឹងមនុស្សស្លាប់​មក​។


មើល៍! ដែល​ទូលបង្គំ​មានភាពល្វីងជូរចត់យ៉ាងខ្លាំង គឺ​សម្រាប់​ជា​សេចក្ដីសុខសាន្ត​; គឺ​ព្រះអង្គ​ហើយ ដែល​សំចៃទុក​ព្រលឹង​របស់ទូលបង្គំ ពី​រណ្ដៅ​នៃ​សេចក្ដីវិនាស​ដោយសេចក្ដីស្រឡាញ់ ដ្បិត​ព្រះអង្គ​បាន​បោះចោល​អស់ទាំង​បាប​របស់ទូលបង្គំ​ទៅក្រោយ​ព្រះអង្គ​។


នៅ​ម៉ោងបីរសៀល ព្រះយេស៊ូវ​ទ្រង់​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា៖“អេឡយ អេឡយ ឡាម៉ា​សាបាច់ថានី?” ដែល​មានអត្ថន័យប្រែថា“ព្រះ​របស់ទូលបង្គំ​! ព្រះ​របស់ទូលបង្គំ​អើយ​! ហេតុអ្វីបានជា​ព្រះអង្គ​បោះបង់​ទូលបង្គំ​ចោល​?”។


ព្រះ​បាន​លើក​ព្រះអង្គ​ឲ្យរស់ឡើងវិញ ដោយ​ស្រាយចំណង​ការឈឺចាប់​នៃ​សេចក្ដីស្លាប់ ដ្បិត​សេចក្ដីស្លាប់​មិនអាច​ឃុំឃាំង​ព្រះអង្គ​បានឡើយ​។


ចុះ​ពាក្យ “ព្រះអង្គ​យាង​ឡើងទៅ” តើ​មានន័យ​ដូចម្ដេច​? មិនមែន​មានន័យ​ថា​ព្រះអង្គ​បាន​យាង​ចុះ​ទៅ​ស្ថាន​ទាបជាង​នៃ​ផែនដី​ទេឬ​?


ខ្ញុំ​និយាយ​នឹង​លោក​ថា​៖ “លោកម្ចាស់​នៃខ្ញុំ​អើយ លោក​ជ្រាប​ហើយ”។ លោក​ក៏​ប្រាប់​ខ្ញុំ​ថា​៖ “អ្នកទាំងនេះ​ជា​អ្នក​ដែល​ចេញមក​ពី​ទុក្ខវេទនា​ដ៏ធំ ហើយ​បាន​លាងសម្អាត​អាវវែង​របស់​ខ្លួន ឲ្យស​ដោយ​ព្រះលោហិត​របស់​កូនចៀម​។