និងដើម្បីធ្វើឲ្យពូជពង្សរបស់ពួកគាត់ដួលក្នុងចំណោមប្រជាជាតិនានា ព្រមទាំងដើម្បីកម្ចាត់កម្ចាយពួកគាត់ទៅក្នុងទឹកដីនានាផង។
ទំនុកតម្កើង 59:11 - ព្រះគម្ពីរខ្មែរសាកល សូមកុំសម្លាប់ពួកគេឡើយ ក្រែងលោប្រជារាស្ត្ររបស់ទូលបង្គំភ្លេច; សូមធ្វើឲ្យពួកគេដើរសាត់អណ្ដែតដោយព្រះចេស្ដារបស់ព្រះអង្គ ហើយបន្ទាបពួកគេចុះផង! ព្រះអម្ចាស់ជាខែលនៃយើងខ្ញុំអើយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ សូមកុំសម្លាប់គេ ក្រែងប្រជារាស្ត្រទូលបង្គំភ្លេច ឱព្រះអម្ចាស់ដ៏ជាខែលនៃយើងខ្ញុំអើយ សូមធ្វើឲ្យគេរញ្ជួយដោយព្រះចេស្តាព្រះអង្គ ហើយច្រានទម្លាក់គេទៅ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់ជាខែលការពារយើងខ្ញុំអើយ សូមកុំប្រហារពួកគេឡើយ ក្រែងលោប្រជាជនទូលបង្គំ ភ្លេចអំពីជ័យជម្នះរបស់ព្រះអង្គ តែសូមអង្រួន និងច្រានទម្លាក់ពួកគេ ដោយសារឫទ្ធានុភាពរបស់ព្រះអង្គ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមកុំសំឡាប់គេ ក្រែងរាស្ត្រទូលបង្គំភ្លេច តែ ឱព្រះអម្ចាស់ដ៏ជាខែលនៃយើងខ្ញុំអើយ សូមកំចាត់កំចាយគេ ដោយព្រះចេស្តាទ្រង់ ហើយទំលាក់គេចុះវិញ អាល់គីតាប ឱអុលឡោះតាអាឡាជាខែលការពារយើងខ្ញុំអើយ សូមកុំប្រហារពួកគេឡើយ ក្រែងលោប្រជាជនខ្ញុំ ភ្លេចអំពីជ័យជំនះរបស់ទ្រង់ តែសូមអង្រួន និងច្រានទំលាក់ពួកគេ ដោយសារអំណាចរបស់ទ្រង់!។ |
និងដើម្បីធ្វើឲ្យពូជពង្សរបស់ពួកគាត់ដួលក្នុងចំណោមប្រជាជាតិនានា ព្រមទាំងដើម្បីកម្ចាត់កម្ចាយពួកគាត់ទៅក្នុងទឹកដីនានាផង។
ព្រះយេហូវ៉ានៅខាងខ្ញុំ ធ្វើជាអ្នកជួយដល់ខ្ញុំ ដូច្នេះខ្ញុំនឹងមើលចុះមកពួកអ្នកដែលស្អប់ខ្ញុំ។
ប៉ុន្តែព្រះយេហូវ៉ាអើយ គឺព្រះអង្គហើយ ជាខែលបាំងជុំវិញទូលបង្គំ ជាសិរីរុងរឿងរបស់ទូលបង្គំ និងជាអ្នកដែលលើកក្បាលទូលបង្គំឡើង។
ព្រះអង្គទ្រង់ប្រគល់យើងខ្ញុំទៅ ដូចចៀមសម្រាប់ជាអាហារ ហើយកម្ចាត់កម្ចាយយើងខ្ញុំទៅក្នុងប្រជាជាតិនានា។
ដោយហេតុនេះ ព្រះនឹងផ្ដួលរំលំអ្នកជាដរាប ព្រះអង្គនឹងចាប់អ្នក ហើយកន្ត្រាក់អ្នកចេញពីរោង ព្រះអង្គនឹងរម្លើងអ្នកពីស្ថានមនុស្សរស់។ សេឡា
ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ ជាព្រះអាទិត្យ និងជាខែល; ព្រះយេហូវ៉ាប្រទានព្រះគុណ និងសិរីរុងរឿង ព្រះអង្គមិនបង្ខាំងទុកសេចក្ដីល្អពីអ្នកដែលដើរដោយគ្រប់លក្ខណ៍ឡើយ។
ឱព្រះអើយ សូមចាប់អារម្មណ៍នឹងខែលរបស់យើងខ្ញុំផង សូមទតមើលមុខអ្នកដែលត្រូវបានចាក់ប្រេងអភិសេករបស់ព្រះអង្គផង!
ដ្បិតមនុស្សរស់ដឹងថាពួកគេនឹងស្លាប់ រីឯមនុស្សស្លាប់មិនដឹងអ្វីឡើយ ហើយគ្មានរង្វាន់ដល់ពួកគេទៀតដែរ ពីព្រោះការនឹកចាំអំពីពួកគេត្រូវបានភ្លេចហើយ។
ពេលនោះ ចូរឲ្យអ្នកដែលនៅយូឌារត់គេចទៅភ្នំទៅ ចូរឲ្យអ្នកដែលនៅកណ្ដាលទីក្រុងចាកចេញពីទីនោះទៅ ហើយកុំឲ្យអ្នកដែលនៅវាលស្រែចូលទៅក្នុងទីក្រុងឡើយ
នៅគ្រានោះ មនុស្សនឹងស្វែងរកសេចក្ដីស្លាប់ ប៉ុន្តែរកមិនឃើញសោះឡើយ ពួកគេនឹងប្រាថ្នាចង់ស្លាប់ ប៉ុន្តែសេចក្ដីស្លាប់នឹងរត់គេចពីពួកគេ។