ព្រះយេហូវ៉ានឹងបំពេញឲ្យសម្រេចនូវអ្វីដែលទាក់ទងនឹងទូលបង្គំ។ ព្រះយេហូវ៉ាអើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច; សូមកុំបោះបង់ចោលស្នាព្រះហស្តរបស់ព្រះអង្គឡើយ!៕
ទំនុកតម្កើង 57:3 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គនឹងបញ្ជូនពីស្ថានសួគ៌មក ហើយសង្គ្រោះខ្ញុំ; ព្រះអង្គបានត្មះតិះដៀលអ្នកដែលជាន់ឈ្លីខ្ញុំ។ សេឡា ព្រះនឹងបញ្ជូនសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ និងសេចក្ដីពិតត្រង់របស់ព្រះអង្គមក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គនឹងប្រទានការសង្គ្រោះមកខ្ញុំពីស្ថានសួគ៌ ព្រះអង្គនឹងធ្វើឲ្យអស់អ្នកដែលជាន់ឈ្លីទូលបង្គំ ត្រូវអាម៉ាស់។ –បង្អង់ ព្រះនឹងចាត់ព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គមក! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពីស្ថានបរមសុខ សូមព្រះអង្គប្រទានការសង្គ្រោះមកខ្ញុំ សូមព្រះអង្គវាយប្រហារអស់អ្នក ដែលបៀតបៀនខ្ញុំ - សម្រាក សូមព្រះជាម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណា និងព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាមនុស្សដែលចង់លេបបំបាត់ទូលបង្គំ គេត្មះតិះដៀល នោះទ្រង់នឹងចាត់មកពីស្ថានសួគ៌ ដើម្បីជួយសង្គ្រោះទូលបង្គំវិញ។ –បង្អង់ ៙ គឺព្រះទ្រង់នឹងចាត់សេចក្ដីសប្បុរស នឹងសេចក្ដីពិតរបស់ទ្រង់មក អាល់គីតាប ពីសូរ៉កា សូមទ្រង់ប្រទានការសង្គ្រោះមកខ្ញុំ សូមទ្រង់វាយប្រហារអស់អ្នក ដែលបៀតបៀនខ្ញុំ - សម្រាក សូមអុលឡោះសំដែងចិត្តមេត្តាករុណា និងចិត្តស្មោះស្ម័គ្ររបស់ទ្រង់។ |
ព្រះយេហូវ៉ានឹងបំពេញឲ្យសម្រេចនូវអ្វីដែលទាក់ទងនឹងទូលបង្គំ។ ព្រះយេហូវ៉ាអើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច; សូមកុំបោះបង់ចោលស្នាព្រះហស្តរបស់ព្រះអង្គឡើយ!៕
រីឯព្រះអង្គវិញ ព្រះយេហូវ៉ាអើយ សូមកុំបង្ខាំងសេចក្ដីមេត្តារបស់ព្រះអង្គពីទូលបង្គំឡើយ! សូមឲ្យសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ និងសេចក្ដីពិតត្រង់របស់ព្រះអង្គ ថែរក្សាទូលបង្គំជានិច្ចផង
សូមបញ្ជូនពន្លឺរបស់ព្រះអង្គ និងសេចក្ដីពិតរបស់ព្រះអង្គមក ដើម្បីឲ្យដឹកនាំទូលបង្គំ ដើម្បីឲ្យនាំទូលបង្គំទៅដល់ភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ និងដល់ដំណាក់របស់ព្រះអង្គផង។
សូមឲ្យស្ដេចគង់នៅចំពោះព្រះជារៀងរហូត សូមកំណត់ឲ្យសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់រក្សាទ្រង់ផង។
ព្រះយេហូវ៉ាអើយ ព្រះអង្គនឹងតាំងសេចក្ដីសុខសាន្តឡើងសម្រាប់យើងខ្ញុំ ដ្បិតព្រះអង្គក៏បានធ្វើសម្រាប់យើងខ្ញុំនូវអស់ទាំងកិច្ចការរបស់យើងខ្ញុំដែរ!
ពោលគឺ ក្រឹត្យវិន័យបានប្រទានមកតាមរយៈម៉ូសេ រីឯព្រះគុណ និងសេចក្ដីពិតវិញ បានមកតាមរយៈព្រះយេស៊ូវគ្រីស្ទ។
ពេលនោះ ពេត្រុសបានដឹងខ្លួន ក៏និយាយថា៖ “ឥឡូវនេះខ្ញុំដឹងពិតប្រាកដថា ព្រះអម្ចាស់បានចាត់ទូតសួគ៌របស់ព្រះអង្គឲ្យមករំដោះខ្ញុំពីកណ្ដាប់ដៃរបស់ហេរ៉ូឌ និងពីការប៉ុនប៉ងទាំងអស់របស់ប្រជាជនយូដា”។