ពួកគេតបសងការអាក្រក់ដល់ទូលបង្គំ ស្នងនឹងការល្អ ហើយតបសងសម្អប់ ស្នងនឹងសេចក្ដីស្រឡាញ់របស់ទូលបង្គំ។
ទំនុកតម្កើង 55:20 - ព្រះគម្ពីរខ្មែរសាកល សម្លាញ់ភ្ងារបស់ខ្ញុំបានលូកដៃទាស់នឹងពួកមិត្តសម្លាញ់របស់ខ្លួន ក៏បានក្បត់សម្ពន្ធមេត្រីរបស់ខ្លួនផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គូកនរបស់ខ្ញុំបានលូកដៃ ទាស់នឹងមិត្តសម្លាញ់ខ្លួន គេបានក្បត់ពាក្យសន្យា របស់ខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកនោះតែងតែក្បត់នឹងមិត្តសម្លាញ់ ហើយរំលោភលើពាក្យសន្យារបស់ខ្លួនទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបានលូកដៃទៅទាស់នឹងមិត្រ ដែលជាមេត្រីនឹងគេ គេបានក្បត់ចំពោះសញ្ញារបស់ខ្លួនហើយ អាល់គីតាប អ្នកនោះតែងតែក្បត់នឹងមិត្តសម្លាញ់ ហើយរំលោភលើពាក្យសន្យារបស់ខ្លួនទៀតផង។ |
ពួកគេតបសងការអាក្រក់ដល់ទូលបង្គំ ស្នងនឹងការល្អ ហើយតបសងសម្អប់ ស្នងនឹងសេចក្ដីស្រឡាញ់របស់ទូលបង្គំ។
សត្រូវទាំងអស់របស់ខ្ញុំនឹងអាម៉ាស់មុខ ហើយតក់ស្លុតយ៉ាងខ្លាំង ពួកគេនឹងថយទៅវិញ ហើយអាម៉ាស់មុខក្នុងមួយរំពេច៕
ប្រសិនបើទូលបង្គំបានតបសងការអាក្រក់ដល់អ្នកដែលនៅសុខសាន្តជាមួយទូលបង្គំ ឬប្លន់សត្រូវរបស់ទូលបង្គំដោយគ្មានហេតុផល
យើងនឹងរក្សាសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់យើងចំពោះគាត់ជារៀងរហូត ហើយសម្ពន្ធមេត្រីរបស់យើងនឹងនៅស្ថិតស្ថេរសម្រាប់គាត់។
យើងនឹងមិនក្បត់សម្ពន្ធមេត្រីរបស់យើង ឬផ្លាស់ប្ដូរអ្វីដែលចេញពីបបូរមាត់របស់យើងឡើយ។
ប៉ុន្តែសព្វថ្ងៃនេះ ព្រះអង្គបានបោះបង់ចោល និងបានបដិសេធ; ព្រះអង្គបានព្រះពិរោធយ៉ាងខ្លាំងចំពោះអ្នកដែលត្រូវបានចាក់ប្រេងអភិសេករបស់ព្រះអង្គ។