Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 89:28 - ព្រះគម្ពីរខ្មែរសាកល

28 យើង​នឹង​រក្សា​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់យើង​ចំពោះ​គាត់​ជារៀងរហូត ហើយ​សម្ពន្ធមេត្រី​របស់យើង​នឹង​នៅស្ថិតស្ថេរ​សម្រាប់​គាត់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 យើង​នឹង​បម្រុង​ទុក​សេចក្ដី​សប្បុរស​របស់​យើង សម្រាប់​ដាវីឌ​ជា‌និច្ច ហើយ​សេចក្ដី​សញ្ញា​របស់​យើង នឹង​នៅ​ជាប់​ជាមួយ​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 យើង​នឹង​សម្តែង​ចិត្ត​មេត្តា‌ករុណា​ចំពោះ​គេ​ជានិច្ច ហើយ​យើង​នឹង​រក្សា​សម្ពន្ធ‌មេត្រី ដែល​យើង​ចង ជា​មួយ​គេ​ដោយ​មិន​ប្រែ‌ប្រួល​ឡើយ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 អញ​នឹង​បំរុង​ទុក​សេចក្ដី​សប្បុរស​របស់​អញ សំរាប់​ដាវីឌ​នៅ​អស់‌កល្ប‌ជានិច្ច ហើយ​សេចក្ដី​សញ្ញា​របស់​អញ​នឹង​នៅ​ជាប់​ជា​មួយ

សូមមើលជំពូក ចម្លង

អាល់គីតាប

28 យើង​នឹង​សំដែង​ចិត្ត​មេត្តា‌ករុណា​ចំពោះ​គាត់​ជា‌និច្ច ហើយ​យើង​នឹង​រក្សា​សម្ពន្ធ‌មេត្រី ដែល​យើង​ចង ជា​មួយ​គាត់​ដោយ​មិន​ប្រែ‌ប្រួល​ឡើយ​ ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 89:28
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាន​ប្រទាន​អាហារ​ដល់​ពួកអ្នកដែល​កោតខ្លាច​ព្រះអង្គ​; ព្រះអង្គ​ទ្រង់​នឹកចាំ​សម្ពន្ធមេត្រី​របស់ព្រះអង្គ​ជារៀងរហូត​។


ព្រះអង្គ​បាន​ចាត់​សេចក្ដីប្រោសលោះ​ឲ្យទៅ​ឯ​ប្រជារាស្ត្រ​របស់ព្រះអង្គ ព្រះអង្គ​បាន​បង្គាប់ឲ្យមាន​សម្ពន្ធមេត្រី​របស់ព្រះអង្គ​ជារៀងរហូត​; ព្រះនាម​របស់ព្រះអង្គ​វិសុទ្ធ ហើយ​គួរឲ្យកោតខ្លាច​។


ថ្វីត្បិតតែ​ភ្នំ​នានា​នឹង​ចាកចេញ​ទៅ ហើយ​ទីទួល​ទាំងឡាយ​រើចេញ​ក៏ដោយ ប៉ុន្តែ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់យើង​នឹង​មិន​ចាកចេញ​ពី​អ្នក​ឡើយ ហើយ​សម្ពន្ធមេត្រី​នៃ​សេចក្ដីសុខសាន្ត​របស់យើង​ក៏​មិន​រើចេញ​ដែរ​!”។ ព្រះយេហូវ៉ា​ដែល​អាណិតមេត្តា​អ្នក មានបន្ទូល​ដូច្នេះ​ហើយ​។


ចូរ​ផ្ទៀងត្រចៀក ហើយ​មករក​យើង​ចុះ ចូរ​ស្ដាប់ នោះ​ព្រលឹង​របស់អ្នករាល់គ្នា​នឹង​មានជីវិតរស់​។ យើង​នឹង​តាំង​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច​ជាមួយ​អ្នករាល់គ្នា ជា​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដ៏ពិតត្រង់​ចំពោះ​ដាវីឌ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម