ភ្នែករបស់ទូលបង្គំមានក្ដីប្រាថ្នាយ៉ាងខ្លាំងចំពោះសេចក្ដីសង្គ្រោះរបស់ព្រះអង្គ និងចំពោះព្រះបន្ទូលនៃសេចក្ដីសុចរិតរបស់ព្រះអង្គ។
ទំនុកតម្កើង 38:10 - ព្រះគម្ពីរខ្មែរសាកល បេះដូងរបស់ទូលបង្គំលោតញាប់ កម្លាំងរបស់ទូលបង្គំបានបោះបង់ទូលបង្គំចោល ហើយសូម្បីតែពន្លឺនៃភ្នែកទូលបង្គំក៏លែងនៅជាមួយទូលបង្គំដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បេះដូងទូលបង្គំកម្រើកជាខ្លាំង កម្លាំងទូលបង្គំក៏អន់ថយ ហើយភ្នែកទូលបង្គំ ក៏ស្រវាំងលែងមើលឃើញអ្វីដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បេះដូងទូលបង្គំញាប់ញ័រ កម្លាំងទូលបង្គំក៏ខ្សោយបាត់ទៅ ហើយភ្នែកទូលបង្គំ ក៏ស្រវាំងលែងមើលអ្វីឃើញទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចិត្តទូលបង្គំកំរើកជាខ្លាំង ហើយកំឡាំងនៃទូលបង្គំក៏អន់ថយ ឯពន្លឺនៃភ្នែកទូលបង្គំ នោះក៏ងងឹតទៅ អាល់គីតាប បេះដូងខ្ញុំញាប់ញ័រ កម្លាំងខ្ញុំក៏ខ្សោយបាត់ទៅ ហើយភ្នែកខ្ញុំ ក៏ស្រវាំងលែងមើលអ្វីឃើញទៀត។ |
ភ្នែករបស់ទូលបង្គំមានក្ដីប្រាថ្នាយ៉ាងខ្លាំងចំពោះសេចក្ដីសង្គ្រោះរបស់ព្រះអង្គ និងចំពោះព្រះបន្ទូលនៃសេចក្ដីសុចរិតរបស់ព្រះអង្គ។
ជាការពិត ជីវិតរបស់ទូលបង្គំបានអស់ទៅក្នុងទុក្ខព្រួយ ហើយអាយុជីវិតរបស់ទូលបង្គំបានអស់ទៅក្នុងការថ្ងូរ; កម្លាំងរបស់ទូលបង្គំបានធ្លាក់ចុះព្រោះតែអំពើទុច្ចរិតរបស់ទូលបង្គំ ហើយឆ្អឹងទូលបង្គំក៏បានខ្សោះទៅ។
ឱព្រះអើយ ដូចដែលក្ដាន់ដង្ហក់រកជ្រោះទឹកយ៉ាងណា ព្រលឹងរបស់ទូលបង្គំក៏ដង្ហក់រកព្រះអង្គយ៉ាងនោះដែរ!
ភ្នែករបស់ទូលបង្គំខ្សោយដោយសារតែទុក្ខព្រួយ ហើយព្រឹលព្រោះតែពួកសត្រូវទាំងអស់របស់ទូលបង្គំ។
ទូលបង្គំអស់កម្លាំងដោយសារតែការស្រែកហៅរបស់ទូលបង្គំ បំពង់កទូលបង្គំបានស្ងួតហើយ; ភ្នែកទូលបង្គំបានស្រវាំង ទាំងរំពឹងលើព្រះនៃទូលបង្គំ។
ភ្នែករបស់ទូលបង្គំបានស្រវាំងទៅដោយទុក្ខវេទនា; ព្រះយេហូវ៉ាអើយ ទូលបង្គំបានស្រែកហៅព្រះអង្គជារៀងរាល់ថ្ងៃ ទូលបង្គំបានលាតដៃរបស់ទូលបង្គំទៅព្រះអង្គ!
ចិត្តរបស់ខ្ញុំបានវង្វេង សេចក្ដីតក់ស្លុតបានបំភ័យខ្ញុំ ថ្ងៃលិចដែលជាទីប្រាថ្នារបស់ខ្ញុំ បានត្រឡប់ជាការភិតភ័យដល់ខ្ញុំវិញ។