Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 38:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 បេះ​ដូង​ទូល‌បង្គំ​កម្រើក​ជា​ខ្លាំង កម្លាំង​ទូល‌បង្គំ​ក៏​អន់​ថយ ហើយ​ភ្នែក​ទូល‌បង្គំ ក៏​ស្រវាំង​លែង​មើល​ឃើញ​អ្វី​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 បេះដូង​របស់ទូលបង្គំ​លោតញាប់ កម្លាំង​របស់ទូលបង្គំ​បាន​បោះបង់​ទូលបង្គំ​ចោល ហើយ​សូម្បីតែ​ពន្លឺ​នៃ​ភ្នែក​ទូលបង្គំ​ក៏​លែង​នៅជាមួយ​ទូលបង្គំ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 បេះ‌ដូង​ទូលបង្គំ​ញាប់‌ញ័រ កម្លាំង​ទូលបង្គំ​ក៏​ខ្សោយ​បាត់​ទៅ ហើយ​ភ្នែក​ទូលបង្គំ ក៏​ស្រវាំង​លែង​មើល​អ្វី​ឃើញ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ចិត្ត​ទូលបង្គំ​កំរើក​ជា​ខ្លាំង ហើយ​កំឡាំង​នៃ​ទូលបង្គំ​ក៏​អន់​ថយ ឯ​ពន្លឺ​នៃ​ភ្នែក​ទូលបង្គំ នោះ​ក៏​ងងឹត​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 បេះ‌ដូង​ខ្ញុំ​ញាប់‌ញ័រ កម្លាំង​ខ្ញុំ​ក៏​ខ្សោយ​បាត់​ទៅ ហើយ​ភ្នែក​ខ្ញុំ ក៏​ស្រវាំង​លែង​មើល​អ្វី​ឃើញ​ទៀត។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 38:10
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ភ្នែក​ទូល‌បង្គំ​ស្រវាំង ដោយ​រង់​ចាំមើល ការ​សង្គ្រោះទូល‌បង្គំ​របស់​ព្រះ‌អង្គ និងរង់​ចាំ​មើល​ព្រះ‌បន្ទូល​សន្យា​ដ៏​សុចរិត របស់​ព្រះ‌អង្គ​បាន​សម្រេច។


ដ្បិត​ជីវិត​ទូល‌បង្គំ​នឹង​ផុត​ទៅ​ដោយ​ទុក្ខ​ព្រួយ ហើយ​ឆ្នាំ​នៃ​អាយុ​ទូល‌បង្គំ ថយ​ទៅ​ដោយ​ស្រែក​ថ្ងូរ កម្លាំង​ទូល‌បង្គំ​ចុះ​ខ្សោយ ព្រោះ​តែ​អំពើ​បាប របស់​ទូល‌បង្គំ ហើយ​ឆ្អឹង​ទូល‌បង្គំ​ក៏​ខ្សោះ​ទៅ​ដែរ។


ឱ​ព្រះ​អើយ ព្រលឹង​ទូល‌បង្គំ​ដង្ហក់​រកព្រះ‌អង្គ ដូចសត្វ​ក្តាន់​ដង្ហក់​រក​ជ្រោះ​ទឹក។


ភ្នែក​ទូល‌បង្គំ​ស្រវាំង ព្រោះ​តែ​ថប់​ព្រួយ ក៏​ទៅ​ជា​ខ្សោយ ព្រោះ​តែ​បច្ចា‌មិត្ត​របស់​ទូល‌បង្គំ។


ទូល‌បង្គំ​ល្វើយ ដោយ​សារ​ស​ម្រែក​របស់​ទូល‌បង្គំ បំពង់​ក​ទូល‌បង្គំ​ស្ងួត​ហើយ ភ្នែក​ទូល‌បង្គំ​ទៅ​ជា​ស្រវាំង ដោយ​សារទន្ទឹង​រង់‌ចាំ​ព្រះ​នៃ​ទូល‌បង្គំ។


ភ្នែក​ទូល‌បង្គំ​ស្រវាំង​ដោយ​សារ​ទុក្ខ​ព្រួយ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​អំពាវនាវ​រក​ព្រះ‌អង្គ​រាល់​ថ្ងៃ ទូល‌បង្គំ​បាន​ប្រទូល​ដៃ​ទៅ​រក​ព្រះ‌អង្គ។


ទ្រូង​ខ្ញុំ​ពើត​ខ្ទោកៗ សេចក្ដី​ស្ញែង‌ខ្លាច​យ៉ាង​សម្បើម​បាន​បំភ័យ​ខ្ញុំ វេលា​ព្រលប់​ដែល​ជា​ពេល​សប្បាយ​ដល់​ខ្ញុំ នោះ​បាន​ត្រឡប់​ជា​វេលា​តក់‌ស្លុត​ដល់​ខ្ញុំ​វិញ។


ភ្នែក​របស់​ខ្ញុំ​ហូរ​រហាម ចិត្ត​ខ្ញុំ​ក៏​ទុរន់‌ទុរា ហើយ​ត្រូវ​ស្រលុង​ចុះ​ដល់​ដី​ផង ដោយ​ព្រោះ​កូន​តូច​នឹង​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ ហើយ​ដោយ​ព្រោះ កូន​តូច​នឹង​កូន​ដែល​នៅ​បៅ វា​សន្លប់​ទៅ​នៅ​តាម​ផ្លូវ​ទី​ក្រុង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម