ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 22:15 - ព្រះគម្ពីរខ្មែរសាកល

កម្លាំង​របស់ទូលបង្គំ​បាន​រីងស្ងួត​ដូច​អំបែង អណ្ដាត​ទូលបង្គំ​នៅជាប់​នឹង​ក្រអូមមាត់​; ព្រះអង្គ​បាន​ដាក់​ទូលបង្គំ​នៅក្នុង​ធូលី​នៃ​សេចក្ដីស្លាប់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កម្លាំង​ទូល‌បង្គំ​ស្ងួត ដូច​អំបែង​ឆ្នាំង អណ្ដាត​ទូល‌បង្គំ​ជាប់​នៅ​ក្រអូម​មាត់ ព្រះ‌អង្គ​ដាក់​ទូល‌បង្គំ ចុះ​ទៅ​ក្នុង​ធូលី​នៃ​សេចក្ដី​ស្លាប់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បំពង់​ក​របស់​ទូលបង្គំ​ស្ងួត​ដូច​ដី​បែក​ក្រហែង អណ្ដាត​ទូលបង្គំ​ស្អិត​ជាប់​នឹង​កន្លើត ព្រះអង្គ​បាន​ទុក​ឲ្យ​ទូលបង្គំ​ស្លាប់​ក្នុង​ធូលី​ដី។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កំឡាំង​ទូលបង្គំ​ហួត​ខ្សោះ​ទៅ ដូច​អំបែង​ឆ្នាំង អណ្តាត​ទូលបង្គំ​ជាប់​នៅ​ក្រអូម‌មាត់ ទ្រង់​បាន​នាំ​ទូលបង្គំ​ចុះ​ទៅ​ក្នុង​ធូលី​នៃ​សេចក្ដី​ស្លាប់

សូមមើលជំពូក

អាល់គីតាប

បំពង់​ក​របស់​ខ្ញុំ​ស្ងួត​ដូច​ដី​បែក​ក្រហែង អណ្ដាត​ខ្ញុំ​ស្អិត​ជាប់​នឹង​កន្លើត ទ្រង់​បាន​ទុក​ឲ្យ​ខ្ញុំ​ស្លាប់​ក្នុង​ធូលី​ដី។

សូមមើលជំពូក



ទំនុកតម្កើង 22:15
22 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ប្រាហាំ​ទូល​តប​ថា​៖ “មើល៍! ទូលបង្គំ​ហ៊ាន​ទូល​ព្រះអម្ចាស់​នៃទូលបង្គំ ទោះបី​ទូលបង្គំ​ជា​ធូលីដី និង​ជា​ផេះ​ក៏ដោយ​។


អ្នក​ត្រូវ​ហូប​អាហារ​ដោយ​បែកញើសមុខ រហូតដល់​អ្នក​ត្រឡប់​ជា​ដី​វិញ ពីព្រោះ​អ្នក​ត្រូវបាន​យក​ចេញពី​ដី​មក​។ ដ្បិត​អ្នក​ជា​ធូលីដី ដូច្នេះ​អ្នក​នឹង​ត្រឡប់​ជា​ធូលីដី​វិញ”។


នៅពេល​ព្រះអង្គ​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ វា​ក៏​តក់ស្លុត នៅពេល​ព្រះអង្គ​ប្រមូលយក​ខ្យល់ដង្ហើម​វា វា​ក៏​ផុតដង្ហើម ហើយ​ត្រឡប់ជា​ធូលីដី​វិញ​។


“តើ​ចំណេញ​អ្វី​ក្នុង​ការបង្ហូរឈាម​ទូលបង្គំ នៅពេល​ទូលបង្គំ​ចុះទៅ​ក្នុង​រណ្ដៅមរណៈ​? តើ​ធូលី​នឹង​អរព្រះគុណ​ព្រះអង្គ​ឬ​? តើ​វា​នឹង​ប្រកាស​សេចក្ដីពិតត្រង់​របស់ព្រះអង្គ​ឬ​?


បេះដូង​របស់ទូលបង្គំ​លោតញាប់ កម្លាំង​របស់ទូលបង្គំ​បាន​បោះបង់​ទូលបង្គំ​ចោល ហើយ​សូម្បីតែ​ពន្លឺ​នៃ​ភ្នែក​ទូលបង្គំ​ក៏​លែង​នៅជាមួយ​ទូលបង្គំ​ដែរ​។


ពួកគេ​បាន​ឲ្យ​ទឹកប្រមាត់​ដល់​ទូលបង្គំ​ជា​អាហារ ហើយ​ឲ្យ​ទូលបង្គំ​ផឹក​ទឹកខ្មេះ សម្រាប់​ការស្រេក​របស់ទូលបង្គំ​។


ទូលបង្គំ​អស់កម្លាំង​ដោយសារតែ​ការ​ស្រែកហៅ​របស់ទូលបង្គំ បំពង់ក​ទូលបង្គំ​បាន​ស្ងួត​ហើយ​; ភ្នែក​ទូលបង្គំ​បាន​ស្រវាំង ទាំង​រំពឹង​លើ​ព្រះ​នៃទូលបង្គំ​។


ចិត្ត​អរសប្បាយ​ជា​ថ្នាំ​ដ៏ល្អ ប៉ុន្តែ​វិញ្ញាណ​ខ្ទេចខ្ទាំ​ធ្វើឲ្យ​ឆ្អឹង​រីងស្ងួត​។


ដោយហេតុនេះ យើង​នឹង​ឲ្យ​គាត់​មានចំណែក​ជាមួយ​ពួក​អ្នកធំ ហើយ​គាត់​នឹង​ចែក​ជ័យភណ្ឌ​ជាមួយ​ពួកមនុស្ស​ខ្លាំងពូកែ ពីព្រោះ​គាត់​បាន​ច្រូច​ព្រលឹង​របស់ខ្លួន​ចេញ​រហូតដល់​មរណភាព​។ គាត់​ត្រូវគេ​រាប់បញ្ចូល​ជាមួយ​មនុស្ស​បំពាន ប៉ុន្តែ​គាត់​ផ្ទុក​បាប​របស់​មនុស្ស​ជាច្រើន ហើយ​បាន​ទូល​អង្វរ​ជំនួស​មនុស្ស​បំពាន​វិញ”៕


មនុស្ស​ជាច្រើន​ក្នុងចំណោម​អ្នកដែល​ដេកលក់​ក្នុង​ធូលីដី​នឹង​ភ្ញាក់ឡើង ខ្លះ​នឹង​ទៅឯ​ជីវិត​អស់កល្បជានិច្ច ហើយ​ខ្លះ​នឹង​ទៅឯ​សេចក្ដីអាម៉ាស់ និង​សេចក្ដីខ្ពើមរអើម​អស់កល្បជានិច្ច​។


ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​ស្រែក​ដោយ​សំឡេង​យ៉ាងខ្លាំង​ម្ដងទៀត រួច​ប្រគល់​វិញ្ញាណ​របស់​ព្រះអង្គ​។


បន្ទាប់ពីការនេះ ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា អ្វីៗ​ទាំងអស់​បាន​សម្រេច​ហើយ ក៏​មានបន្ទូលថា​៖“ខ្ញុំ​ស្រេក” ដើម្បីឲ្យ​បទគម្ពីរ​ត្រូវបាន​បំពេញឲ្យសម្រេច​។


ដ្បិត​សេចក្ដី​សំខាន់ជាងគេ​ក្នុង​សេចក្ដី​ដែល​ខ្ញុំ​បាន​ប្រគល់​ដល់​អ្នករាល់គ្នា ជា​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល​ដែរ គឺថា ព្រះ​គ្រីស្ទ​បាន​សុគត​ជំនួស​បាប​របស់យើង ស្របតាម​ព្រះគម្ពីរ