ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 143:3 - ព្រះគម្ពីរខ្មែរសាកល

សត្រូវ​តាមបៀតបៀន​ព្រលឹង​របស់ទូលបង្គំ គេ​បាន​ជាន់ឈ្លី​ជីវិត​របស់ទូលបង្គំ​ដល់​ដី គេ​បាន​ធ្វើឲ្យ​ទូលបង្គំ​រស់នៅ​ក្នុង​ទីងងឹត ដូចជា​មនុស្សដែល​ស្លាប់​ជាយូរមកហើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

៙ ដ្បិត​ខ្មាំង​សត្រូវ​បាន​បៀត‌បៀន​ព្រលឹង​ទូល‌បង្គំ គេ​បាន​ជាន់​ឈ្លី​ជីវិត​ទូល‌បង្គំ​ចុះ​ដល់​ដី គេបាន​ធ្វើ​ឲ្យ​ទូល‌បង្គំ​អង្គុយ​នៅ​ក្នុង​ទី​ងងឹត ដូចអស់​អ្នក​ដែល​បាន​ស្លាប់​ជា​យូរ​មក​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្មាំង​សត្រូវ​តាម​យាយី​ទូលបង្គំ គេ​ជាន់​ឈ្លី​ជីវិត​ទូលបង្គំ គេ​យក​ទូលបង្គំ​ទៅ​ឃុំ​ទុក​ក្នុង​ទី​ងងឹត ដូច​មនុស្ស​ស្លាប់​តាំង​ពី​យូរ​មក​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​ខ្មាំង​សត្រូវ​បាន​បៀត‌បៀន​ព្រលឹង​នៃ​ទូលបង្គំ គេ​បាន​វាយ​ជីវិត​ទូលបង្គំ​ចុះ​ដល់​ដី​ហើយ ក៏​ធ្វើ​ឲ្យ​ទូលបង្គំ​អាស្រ័យ​នៅ​ក្នុង​ទី​ងងឹត ដូច​ជា​ពួក​អ្នក​ដែល​បាន​ស្លាប់​ជា​យូរ​មក​ហើយ

សូមមើលជំពូក

អាល់គីតាប

ខ្មាំង​សត្រូវ​តាម​យាយី​ខ្ញុំ គេ​ជាន់​ឈ្លី​ជីវិត​ខ្ញុំ គេ​យក​ខ្ញុំ​ទៅ​ឃុំ​ទុក​ក្នុង​ទី​ងងឹត ដូច​មនុស្ស​ស្លាប់​តាំង​ពី​យូរ​មក​ហើយ។

សូមមើលជំពូក



ទំនុកតម្កើង 143:3
14 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ប្រុងស្ដាប់​សម្រែក​របស់ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ដុនដាប​ជាខ្លាំង​! សូម​រំដោះ​ទូលបង្គំ​ពី​ពួកអ្នកដែល​តាមបៀតបៀន​ទូលបង្គំ​ផង ដ្បិត​ពួកគេ​ខ្លាំង​ជាង​ទូលបង្គំ​។


សូមឲ្យ​ពួកដែល​ស្វែងរក​ព្រលឹង​របស់ទូលបង្គំ បាន​អាម៉ាស់មុខ និង​អៀនខ្មាស សូមឲ្យ​ពួកដែល​គិតគូរ​ការអាក្រក់​ទាស់នឹង​ទូលបង្គំ បាន​ថយទៅវិញ ហើយ​ទទួលការអាប់យស​។


ដ្បិត​ជនមិនស្គាល់​បាន​ក្រោកឡើង​ប្រឆាំងនឹង​ទូលបង្គំ មនុស្ស​កាចសាហាវ​បាន​ស្វែងរក​ព្រលឹង​របស់ទូលបង្គំ​; ពួកគេ​មិន​បាន​ដាក់​ព្រះ​នៅមុខ​ពួកគេ​ឡើយ​។ សេឡា


នោះ​សូមឲ្យ​ខ្មាំងសត្រូវ​ដេញតាម​ព្រលឹង​របស់ទូលបង្គំ ហើយ​ទាន់​ចុះ​! សូមឲ្យ​គេ​ជាន់ឈ្លី​ជីវិត​ទូលបង្គំ​នៅនឹង​ដី ហើយ​សូមឲ្យ​គេ​ចោល​សិរីរុងរឿង​របស់ទូលបង្គំ​ទៅក្នុង​ធូលីដី​ទៅ​! សេឡា


ព្រះយេហូវ៉ា​អើយ សូម​ក្រោកឡើង​ដោយ​ព្រះពិរោធ​របស់ព្រះអង្គ​ផង​! សូម​ងើបឡើង​ទាស់នឹង​សេចក្ដីក្ដៅក្រហាយ​របស់​សត្រូវ​ទូលបង្គំ សូម​តើនឡើង​សម្រាប់​ទូលបង្គំ​ផង​! ព្រះអង្គ​បាន​កំណត់​ឲ្យមាន​ការជំនុំជម្រះ​ហើយ​។