ទំនុកតម្កើង 132:15 - ព្រះគម្ពីរខ្មែរសាកល យើងនឹងឲ្យពរយ៉ាងបរិបូរដល់ស្បៀងអាហាររបស់នាង; យើងនឹងចម្អែតពួកអ្នកខ្វះខាតរបស់នាងដោយនំប៉័ង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងឲ្យពរក្រុងនេះមានអ្វីៗជាបរិបូរ យើងនឹងឲ្យអ្នកក្រនៅក្រុងនេះ មានអាហារបរិភោគឆ្អែតស្កប់ស្កល់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងឲ្យពរក្រុងនេះមានអ្វីៗ តាមតែគេត្រូវការ យើងនឹងឲ្យជនក្រីក្រ ក្នុងក្រុងនេះ មានអាហារបរិបូណ៌។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងឲ្យពរជាបរិបូរ ដល់ស្បៀងអាហាររបស់ក្រុងនេះ ហើយនឹងចំអែតមនុស្សក្រនៅក្រុងនេះ ដោយអាហារដ៏គ្រប់គ្រាន់ អាល់គីតាប យើងនឹងឲ្យពរក្រុងនេះមានអ្វីៗ តាមតែគេត្រូវការ យើងនឹងឲ្យជនក្រីក្រ ក្នុងក្រុងនេះ មានអាហារបរិបូណ៌។ |
ព្រះអង្គទ្រង់ធ្វើឲ្យមានសេចក្ដីសុខសាន្តនៅក្នុងព្រំដែនរបស់អ្នក ហើយចម្អែតអ្នកដោយស្រូវសាលីល្អបំផុត។
មនុស្សតូចទាបនឹងហូបឆ្អែត មនុស្សដែលស្វែងរកព្រះយេហូវ៉ានឹងសរសើរតម្កើងព្រះអង្គ។ សូមឲ្យចិត្តរបស់អ្នករាល់គ្នាមានជីវិតរស់ជារៀងរហូត!
ពួកគេបានស្កប់ស្កល់ដោយភាពបរិបូរនៃដំណាក់របស់ព្រះអង្គ ព្រះអង្គឲ្យពួកគេផឹកពីទឹកជ្រោះនៃសេចក្ដីរីករាយរបស់ព្រះអង្គ។
ពួកគេនឹងមិនអាម៉ាស់មុខក្នុងគ្រានៃមហន្តរាយឡើយ ហើយពួកគេនឹងបានឆ្អែតក្នុងថ្ងៃនៃទុរ្ភិក្ស។
ចូរជឿទុកចិត្តលើព្រះយេហូវ៉ា ហើយប្រព្រឹត្តការល្អចុះ ចូររស់នៅក្នុងស្រុក ហើយហូបសេចក្ដីស្មោះត្រង់ជាអាហារចុះ។
គឺអ្នកនោះហើយ បានស្នាក់នៅកន្លែងខ្ពស់។ ទីពឹងជ្រករបស់អ្នកនោះជាបន្ទាយនៃថ្មដា អាហាររបស់អ្នកនោះនឹងត្រូវបានប្រទានមក ទឹករបស់អ្នកនោះនឹងមាននៅជានិច្ច។
ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់តាម ប្រសិនបើអ្នករាល់គ្នាមិនយកចិត្តទុកដាក់ថ្វាយសិរីរុងរឿងដល់នាមរបស់យើងទេ នោះយើងនឹងបញ្ជូនបណ្ដាសាមកលើអ្នករាល់គ្នា ហើយដាក់បណ្ដាសាដល់ពររបស់អ្នករាល់គ្នាផង។ មែនហើយ យើងបានដាក់បណ្ដាសាហើយ ដោយព្រោះអ្នករាល់គ្នាមិនបានយកចិត្តទុកដាក់”។
ព្រះអង្គទ្រង់ចម្អែតមនុស្សស្រេកឃ្លានដោយសេចក្ដីល្អ ហើយបណ្ដេញអ្នកមានឲ្យទៅដោយដៃទទេ។