ទំនុកតម្កើង 132:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 យើងនឹងឲ្យពរក្រុងនេះមានអ្វីៗជាបរិបូរ យើងនឹងឲ្យអ្នកក្រនៅក្រុងនេះ មានអាហារបរិភោគឆ្អែតស្កប់ស្កល់។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល15 យើងនឹងឲ្យពរយ៉ាងបរិបូរដល់ស្បៀងអាហាររបស់នាង; យើងនឹងចម្អែតពួកអ្នកខ្វះខាតរបស់នាងដោយនំប៉័ង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 យើងនឹងឲ្យពរក្រុងនេះមានអ្វីៗ តាមតែគេត្រូវការ យើងនឹងឲ្យជនក្រីក្រ ក្នុងក្រុងនេះ មានអាហារបរិបូណ៌។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 អញនឹងឲ្យពរជាបរិបូរ ដល់ស្បៀងអាហាររបស់ក្រុងនេះ ហើយនឹងចំអែតមនុស្សក្រនៅក្រុងនេះ ដោយអាហារដ៏គ្រប់គ្រាន់ សូមមើលជំពូកអាល់គីតាប15 យើងនឹងឲ្យពរក្រុងនេះមានអ្វីៗ តាមតែគេត្រូវការ យើងនឹងឲ្យជនក្រីក្រ ក្នុងក្រុងនេះ មានអាហារបរិបូណ៌។ សូមមើលជំពូក |
ដូច្នេះ ពួកលេវីដែលគ្មានចំណែក គ្មានមត៌កជាមួយអ្នក និងពួកអ្នកប្រទេសក្រៅ ព្រមទាំងកូនកំព្រា និងស្ត្រីមេម៉ាយដែលនៅក្នុងក្រុងជាមួយអ្នក នឹងនាំគ្នាមកបរិភោគឆ្អែតស្កប់ស្កល់ ដើម្បីឲ្យព្រះយេហូវ៉ាជាព្រះរបស់អ្នក បានប្រទានពរឲ្យអ្នក ក្នុងគ្រប់ទាំងកិច្ចការដែលអ្នកដាក់ដៃធ្វើ»។