ប៉ុន្តែ ទ្រង់ក៏ចាត់ពួកហោរាទៅឯគេដែរ ដើម្បីនឹងទាញនាំគេមកឯព្រះយេហូវ៉ាវិញ ឯពួកហោរានោះ លោកក៏ចាប់ទោសគេ តែគេមិនព្រមទទួលស្តាប់ឡើយ។
២ ពង្សាវតារក្សត្រ 17:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ គេមិនព្រមស្តាប់ទេ គឺបានតាំងចិត្តរឹង ដូចជាបុព្វបុរសគេ ដែលមិនបានជឿដល់ព្រះយេហូវ៉ាជាព្រះរបស់គេដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ពួកគេពុំស្ដាប់តាមទេ ពួកគេមានចិត្តរឹងចចេសដូចដូនតារបស់ពួកគេ ដែលមិនព្រមជឿលើព្រះអម្ចាស់ ជាព្រះរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែគេមិនព្រមស្តាប់ទេ គឺបានតាំងចិត្តរឹងវិញ ដូចជាពួកឰយុកោគេ ដែលមិនបានជឿដល់ព្រះយេហូវ៉ា ជាព្រះនៃគេដែរ អាល់គីតាប ប៉ុន្តែ ពួកគេពុំស្តាប់តាមទេ ពួកគេមានចិត្តរឹងចចេសដូចដូនតារបស់ពួកគេ ដែលមិនព្រមជឿលើអុលឡោះតាអាឡា ជាម្ចាស់របស់ខ្លួន។ |
ប៉ុន្តែ ទ្រង់ក៏ចាត់ពួកហោរាទៅឯគេដែរ ដើម្បីនឹងទាញនាំគេមកឯព្រះយេហូវ៉ាវិញ ឯពួកហោរានោះ លោកក៏ចាប់ទោសគេ តែគេមិនព្រមទទួលស្តាប់ឡើយ។
ទ្រង់ក៏បះបោរចំពោះព្រះបាទនេប៊ូក្នេសា ដែលស្តេចនោះបានចាប់ឲ្យទ្រង់ស្បថក្នុងនាមព្រះ។ ព្រះបាទសេដេគាបានធ្វើករឹង និងតាំងព្រះហឫទ័យរឹងរូស មិនព្រមបែររកព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលទេ។
ព្រះអង្គបានទូន្មានពួកគេ ដើម្បីនាំពួកគេមករកក្រឹត្យវិន័យព្រះអង្គវិញ តែពួកគេបានប្រព្រឹត្តដោយចិត្តព្រហើន មិនព្រមស្តាប់តាមបទបញ្ជារបស់ព្រះអង្គទេ គឺបានប្រព្រឹត្តអំពើបាបទាស់នឹងវិន័យរបស់ព្រះអង្គ (ជាច្បាប់ដែលអ្នកណាប្រព្រឹត្តតាម អ្នកនោះនឹងបានរស់នៅដោយសេចក្ដីនោះឯង ) ហើយបែរស្មាដ៏រឹងចចេស ក៏តាំងករបស់គេរឹង មិនព្រមស្តាប់បង្គាប់ឡើយ។
៙ បន្ទាប់មក គេបានមើលងាយ ស្រុកដ៏សប្បាយនោះ គេមិនបានជឿព្រះបន្ទូលរបស់ព្រះអង្គទេ។
ព្រោះគេមិនបានជឿដល់ព្រះ ហើយមិនបានទុកចិត្តនឹងព្រះចេស្ដារបស់ព្រះអង្គ ដែលអាចសង្គ្រោះគេបាននោះឡើយ។
៙ ទោះបើយ៉ាងនេះក៏ដោយ ក៏គេនៅតែប្រព្រឹត្តអំពើបាបដដែល គេមិនបានជឿការអស្ចារ្យរបស់ព្រះអង្គទេ។
ដើម្បីកុំឲ្យគេបានដូចបុព្វបុរសរបស់គេ ជាជំនាន់មនុស្សរឹងរូស ហើយបះបោរ ជាជំនាន់មនុស្សដែលមិនបានតាំងចិត្ត ឲ្យទៀងត្រង់ ហើយវិញ្ញាណរបស់គេ មិនស្មោះចំពោះព្រះនោះឡើយ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «តើអ្នករាល់គ្នានៅតែមិនព្រមធ្វើតាមបទបញ្ជា និងច្បាប់របស់យើងដល់កាលណាទៀត?
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងបានឃើញហើយថា ប្រជាជននេះជាមនុស្សក្បាលរឹង។
ចូរឡើងទៅឯស្រុកមួយដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ តែយើងមិនឡើងទៅកណ្ដាលអ្នករាល់គ្នាទេ ក្រែងយើងធ្វើឲ្យអ្នករាល់គ្នាវិនាសតាមផ្លូវ ដ្បិតអ្នករាល់គ្នាជាមនុស្សក្បាលរឹង»។
អ្នកណាដែលត្រូវបន្ទោសជាញយៗ តែតាំងចិត្តរឹងវិញ នោះត្រូវវិនាសក្នុងមួយរំពេច ទាល់បើជួយផង។
ដ្បិតយើងបានដឹងថា អ្នកជាមនុស្សរឹងចចេស ហើយមានករឹងដូចជាចម្រឹងដែក ឯថ្ងាសអ្នកក៏ជាលង្ហិន
លុះក្រោយដែលគេបានប្រព្រឹត្តអំពើទាំងនោះហើយ យើងបាននិយាយថា ចូរឲ្យគេវិលត្រឡប់មកយើងវិញ តែគេមិនបានវិលមកទេ ហើយយូដា ជាប្អូនគេ ដែលមានចិត្តក្បត់ក៏បានឃើញដែរ។
លុះផុតប្រាំពីរឆ្នាំហើយ នោះអ្នករាល់គ្នាត្រូវលែងបងប្អូនអ្នក ជាសាសន៍ហេព្រើរដែលបានលក់ខ្លួនដល់អ្នក ហើយបានបម្រើអ្នកអស់ប្រាំមួយឆ្នាំ គឺអ្នកត្រូវលែងគេឲ្យរួចចេញពីអ្នកទៅ។ ប៉ុន្តែ បុព្វបុរសអ្នករាល់គ្នាមិនបានស្តាប់តាមយើងទេ ក៏មិនបានផ្ទៀងត្រចៀកផង។
ប៉ុន្តែ អ្នកមិនបានស្តាប់តាមយើង ឬផ្ទៀងត្រចៀកមកសោះ គឺបានតាំងក្បាលរឹង ហើយបានប្រព្រឹត្តអាក្រក់ជាងបុព្វបុរសទៅទៀត។
«កូនមនុស្សអើយ អ្នកនៅក្នុងចំណោមពូជពង្សរឹងចចេសជាពួកអ្នកដែលមានភ្នែកសម្រាប់មើល តែមើលមិនឃើញទេ ក៏មានត្រចៀកសម្រាប់ស្តាប់ តែស្តាប់មិនឮដែរ ដ្បិតគេជាពូជពង្សរឹងចចេស
ព្រះអង្គមានព្រះបន្ទូលថា៖ «កូនមនុស្សអើយ យើងចាត់អ្នកឲ្យទៅឯពួកកូនចៅអ៊ីស្រាអែល គឺដល់សាសន៍ដែលរឹងចចេស ដែលបានបះបោរនឹងយើង ទោះទាំងខ្លួនគេ និងបុព្វបុរសរបស់គេ ក៏បានរំលងទាស់នឹងយើង រហូតដល់ថ្ងៃនេះ។
ប៉ុន្តែ បើអ្នកប្រាមប្រាប់ដល់មនុស្សអាក្រក់នោះ តែគេមិនព្រមបែរចេញពីអំពើអាក្រក់ ឬពីផ្លូវអាក្រក់របស់ខ្លួនទេ នោះគេនឹងត្រូវស្លាប់ក្នុងអំពើទុច្ចរិតរបស់ខ្លួនជាពិត តែអ្នកនឹងបានដោះព្រលឹងខ្លួនឲ្យរួចវិញ។
ប៉ុន្ដែ កាលព្រះហឫទ័យស្ដេចបានប៉ោងឡើង ហើយមានចិត្តរឹងរូស រហូតដល់ទ្រង់វាយឫកខ្ពស់ ស្ដេចក៏ត្រូវគេទម្លាក់ចុះពីបល្ល័ង្ករាជ្យ ហើយគេក៏ដកសិរីល្អរបស់ស្ដេចចេញ។
ប៉ុន្ដែ យើង កាន់តែហៅគេយ៉ាងណា គេក៏កាន់តែឃ្លាតឆ្ងាយពីយើង យ៉ាងនេះដែរ។ គេនៅតែថ្វាយយញ្ញបូជាដល់អស់ទាំងព្រះបាល ហើយដុតកំញានថ្វាយដល់រូបឆ្លាក់។
ឱមនុស្សក្បាលរឹង ដែលមានចិត្ត មានត្រចៀកមិនកាត់ស្បែកអើយ! អស់លោកចេះតែទាស់នឹងព្រះវិញ្ញាណបរិសុទ្ធជានិច្ច មិនខុសពីបុព្វបុរសរបស់អស់លោកទេ!
តែទោះបើយ៉ាងនោះក៏ដោយ អ្នករាល់គ្នានៅតែមិនទុកចិត្តដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាទេ
ដ្បិតខ្ញុំស្គាល់ចិត្តបះបោរ និងចិត្តរឹងរូសរបស់អ្នកហើយ។ មើល៍ កាលខ្ញុំរស់នៅជាមួយអ្នករាល់គ្នានៅឡើយ អ្នកបានបះបោរនឹងព្រះយេហូវ៉ាទៅហើយ ចុះចំណង់បើថ្ងៃក្រោយដែលខ្ញុំស្លាប់ទៅ តើនឹងលើសជាងអម្បាលម៉ានទៅទៀត!
ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំទៀតថា "យើងបានរំពឹងមើលឃើញថា ប្រជាជននេះសុទ្ធតែជាមនុស្សមានចិត្តរឹងរូស។
ដូច្នេះ បងប្អូនអើយ ចូរប្រយ័ត្នក្រែងមានអ្នកណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នា មានចិត្តអាក្រក់បែរចេញពីព្រះដ៏មានព្រះជន្មរស់។