Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 34:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 លុះ​ផុត​ប្រាំពីរ​ឆ្នាំ​ហើយ នោះ​អ្នក​រាល់​គ្នា​ត្រូវ​លែង​បង‌ប្អូន​អ្នក ជា​សាសន៍​ហេព្រើរ​ដែល​បាន​លក់​ខ្លួន​ដល់​អ្នក ហើយ​បាន​បម្រើ​អ្នក​អស់​ប្រាំមួយ​ឆ្នាំ គឺ​អ្នក​ត្រូវ​លែង​គេ​ឲ្យ​រួច​ចេញ​ពី​អ្នក​ទៅ។ ប៉ុន្តែ បុព្វ‌បុរស​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​យើង​ទេ ក៏​មិន​បាន​ផ្ទៀង​ត្រចៀក​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 “ប្រាំ‌ពីរ​ឆ្នាំ​ម្ដង អ្នក​រាល់​គ្នា​ត្រូវ​តែ​ដោះ​លែង​ជន‌ជាតិ​ហេប្រឺ ដែល​អ្នក​រាល់​គ្នា​ទិញ​យក​មក​ធ្វើ​ជា​ទាសករ។ គេ​នៅ​បម្រើ​អ្នក​ប្រាំ​មួយ​ឆ្នាំ បន្ទាប់​មក ត្រូវ​ដោះ​លែង​គេ​ឲ្យ​មាន​សេរី‌ភាព” ។ ប៉ុន្តែ បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ពុំ​ស្ដាប់​បង្គាប់​យើង​ទេ គឺ​ពួក​គេ​ពុំ​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​របស់​យើង​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 លុះ​ផុត​៧​ឆ្នាំ​ហើយ នោះ​ឯង​រាល់​គ្នា​ត្រូវ​លែង​បង​ប្អូន​ឯង ជា​សាសន៍​ហេព្រើរ​ដែល​បាន​លក់​ខ្លួន​ដល់​ឯង ហើយ​បាន​បំរើ​ឯង​អស់​៦​ឆ្នាំ គឺ​ឯង​ត្រូវ​លែង​គេ​ឲ្យ​រួច​ចេញ​ពី​ឯង​ទៅ ប៉ុន្តែពួក​ព្ធយុ‌កោ​ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​អញ​ទេ ក៏​មិន​បាន​ផ្ទៀង​ត្រចៀក​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

14 “ប្រាំ‌ពីរ​ឆ្នាំ​ម្ដង អ្នក​រាល់​គ្នា​ត្រូវ​តែ​ដោះ​លែង​ជន‌ជាតិ​ហេប្រឺ ដែល​អ្នក​រាល់​គ្នា​ទិញ​យក​មក​ធ្វើ​ជា​ទាសករ។ គេ​នៅ​បម្រើ​អ្នក​ប្រាំ​មួយ​ឆ្នាំ បន្ទាប់​មក ត្រូវ​ដោះ​លែង​គេ​ឲ្យ​មាន​សេរី‌ភាព”។ ប៉ុន្តែ បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ពុំ​ស្ដាប់​បង្គាប់​យើង​ទេ គឺ​ពួក​គេ​ពុំ​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​របស់​យើង​ឡើយ។

សូមមើលជំពូក ចម្លង




យេរេមា 34:14
28 ការដាក់ឲ្យឆ្លើយតបគ្នា  

(គ្មាន​អ្នក​ណា​ម្នាក់​ដូចព្រះបាទ​អ័ហាប់ឡើយ ដែល​លក់​ខ្លួន​ឲ្យ​ធ្វើ​អំពើ​ដ៏​លាមក​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដែល​យេសិ‌បិល​ជា​មហេសី​បាន​ញុះ‌ញង់​នោះ។


តែ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​វិញ ព្រះបាទ​សាឡូម៉ូន​មិន​បាន​យក​គេ​ធ្វើ​ជា​អ្នក​បម្រើ​ទេ គឺ​ជា​ពួក​ទាហាន ពួក​មហា‌តលិក ជា​ចៅ‌ហ្វាយ ជា​មេ‌ទ័ព ហើយ​ជា​នាយ​រទេះ​ចម្បាំង និង​ពួក​ទ័ព​សេះ។


ឥឡូវ​នេះ អ្នក​រាល់​គ្នា​គិត​បង្ក្រាប​ពួក​កូន​ចៅ​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម ទុក​ជា​បាវ​ប្រុស​បាវ​ស្រី​របស់​អ្នក​រាល់​គ្នា​ទៀត តែ​អ្នក​រាល់​គ្នា តើ​មិន​មាន​អំពើ​រំលង​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ដែរ​ទេ​ឬ?


ប៉ុន្តែ គេ​ចំអក​ឲ្យ​ពួក​ទូត​នៃ​ព្រះ ក៏​មើល‌ងាយ​ដល់​ព្រះ‌បន្ទូល​ព្រះ‌អង្គ ព្រម​ទាំង​ឡក‌ឡឺយ​ឲ្យ​ពួក​ហោរា​ព្រះ‌អង្គ​វិញ ដរាប​ដល់​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា បាន​ឆួល​ឡើង​ទាស់​នឹង​គេ ទាល់​តែ​រក​កែ‌មិន​បាន​ឡើយ។


ព្រះ‌អង្គ​បាន​ទ្រាំ​ទ្រ​នឹងពួក‌គេ​ជា​ច្រើន​ឆ្នាំ ហើយ​បាន​ទូន្មាន​ពួក‌គេ ដោយ‌សារ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ តាម​រយៈ​ពួក​ហោរា តែ​ពួក‌គេ​មិន​យក​ត្រចៀក​ស្តាប់​ទេ។ ដូច្នេះ ព្រះ‌អង្គ​ក៏​បាន​ប្រគល់​ពួក‌គេ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ប្រជាជន​ដែល​រស់​នៅ​ស្រុក​ទាំង​នោះ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា តើ​សំបុត្រ​លះ‌លែង​ដែល​យើង​ឲ្យ​ដល់​ម្តាយ​អ្នក ដើម្បី​បណ្តេញ​ចេញ​នោះ​នៅ​ឯ​ណា? តើ​យើង​បាន​លក់​អ្នក​ដល់​ម្ចាស់​បំណុល របស់​យើង​ណា​មួយ តើ​អ្នក​ណា​ដែល​យើង​លក់អ្នក​ទៅ​នោះ? គឺ​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​អ្នក​ទេ ដែល​យើង​លក់​អ្នក ហើយ​ដែល​ម្តាយ​អ្នក​ត្រូវ​បណ្តេញ​ចេញ ក៏​ដោយ​ព្រោះ​អំពើ​រំលង​អ្នក​រាល់​គ្នា​ដែរ


តើ​មិន​មែន​ជា​ការ​តម​អត់​យ៉ាង​នេះ​វិញ ដែល​យើង​ពេញ​ចិត្ត​ទេ​ឬ គឺ​ឲ្យ​ដោះ​ច្រវាក់ ដែល​អ្នក​ដាក់​គេ​ដោយ​អំពើ​អាក្រក់ ឲ្យ​ស្រាយ​ចំណង​ដែល​អ្នក​បាន​ចង​គេ ហើយ​ឲ្យ​អ្នក​ដែល​អ្នក​បាន​សង្កត់‌សង្កិន បាន​រួច​ចេញ​ទទេ ព្រម​ទាំង​បំបាក់​គ្រប់​ទាំង​នឹម​ផង


ដ្បិត​នៅ​ថ្ងៃ​ដែល​យើង​បាន​នាំ​បុព្វ‌បុរស​អ្នក​រាល់​គ្នា​ឡើង​រួច​ពី​ស្រុក​អេស៊ីព្ទ ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ នោះ​យើង​បាន​និយាយ​យ៉ាង​ម៉ឺង‌ម៉ាត់​ដល់​គេ ព្រម​ទាំង​ខ្នះ‌ខ្នែង​ប្រាប់​គេ តាំង​ពី​ព្រលឹម​ស្រាង​ថា ចូរ​ស្តាប់​តាម​ពាក្យ​យើង​ចុះ។


ពី​ព្រោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​ពួក​កូន​ចៅ​យូដា បាន​ប្រព្រឹត្ត​សុទ្ធ​តែ​ការ​ដែល​អាក្រក់​នៅ​ចំពោះ​យើង តាំង​តែ​ពី​ក្មេង​មក ដ្បិត​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​បណ្ដាល​ឲ្យ​យើង​ខឹង ដោយ​ការ​ដែល​ដៃ​គេ​ធ្វើ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


យើង​ក៏​បាន​ចាត់​ពួក​ហោរា​ទាំង​ប៉ុន្មាន ជា​អ្នក​បម្រើ​របស់​យើង ឲ្យ​មក​ឯ​អ្នក​ដែរ ទាំង​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ដើម្បី​ចាត់​គេ ឲ្យ​ប្រាប់​ថា ចូរ​អ្នក​ទាំង​អស់​គ្នា​វិល​មក​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន​ឥឡូវ ហើយ​កែ​កិរិយា​របស់​អ្នក កុំ​ទៅ​តាម​ព្រះ​ដទៃ ដើម្បី​គោរព​បម្រើ​ព្រះ​ទាំង​នោះ​ឡើយ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​នៅ​ជាប់​ក្នុង​ស្រុក ដែល​យើង​បាន​ឲ្យ​ដល់​អ្នក និង​បុព្វ‌បុរស​អ្នក តែ​អ្នក​រាល់​គ្នា​មិន​បាន​ផ្ទៀង​ត្រចៀក ឬ​ស្តាប់​តាម​យើង​សោះ។


កូន​មនុស្ស​អើយ អ្នក​ចង់​ជំនុំ‌ជម្រះ​គេ​ឬ? តើ​ចង់​ជំនុំ‌ជម្រះ​គេ​ឬ​ទេ? ចូរ​ឲ្យ​គេ​ដឹង​ពី​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​បុព្វ‌បុរស​គេ


តែ​គេ​បាន​រឹង​ចចេស​នឹង​យើង ឥត​ព្រម​ស្តាប់​តាម​យើង​ឡើយ ក៏​មិន​បាន​លះ​ចោល​របស់​គួរ​ស្អប់​ខ្ពើម ដែល​នៅ​គាប់​ដល់​ភ្នែក​គេ​រៀង​ខ្លួន​សោះ ឬ​បោះ‌បង់​ចោល​រូប​ព្រះ​របស់​សាសន៍​អេស៊ីព្ទ​ដែរ ដូច្នេះ យើង​បាន​ថា យើង​នឹង​ចាក់​សេចក្ដី​ឃោរ‌ឃៅ​របស់​យើង​ទៅ​លើ​គេ ដើម្បី​នឹង​សម្រេច​កំហឹង​របស់​យើង ទាស់​នឹង​គេ​នៅ​កណ្ដាល​ស្រុក​អេស៊ីព្ទ។


អ្នក​រាល់​គ្នា​ត្រូវ​ញែក​ឆ្នាំ​ទី​ហាសិប​នោះ​ទុក​ជា​បរិសុទ្ធ ហើយ​ប្រកាស​សេរីភាព​ដល់​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ស្រុក ឆ្នាំ​នោះ​ជា​ឆ្នាំ​ប្រោស​លោះ​ដល់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​ត្រឡប់​ទៅ​នៅ​លើ​ដី​កម្មសិទ្ធិ​របស់​អ្នក​រាល់​គ្នា​រៀង​ខ្លួន ហើយ​ត្រឡប់​ទៅ​ជួប​ជុំ​ញាតិ‌សន្តាន​របស់​ខ្លួន​វិញ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​បី​របស់​អ៊ីស្រា‌អែល អើ ដោយ​ព្រោះ​បួន​ផង យើង​នឹង​មិន​ព្រម​លើក​លែង​ទោស​គេ​ឡើយ ព្រោះ​គេ​បាន​មនុស្ស​សុចរិត ដើម្បី​ប្រាក់ ហើយ​លក់​មនុស្ស​កម្សត់​ទុគ៌ត ដើម្បី​ស្បែក​ជើង​មួយ​គូ


ប្រ‌យោជន៍​ឲ្យ​យើង​បាន​ទិញ​មនុស្ស​ក្រីក្រ​ដោយ​ប្រាក់ និង​មនុស្ស​កម្សត់​ទុគ៌ត ដោយ​ស្បែក​ជើង​មួយ​គូ ព្រម​ទាំង​លក់​សំដី​ស្រូវ​ដែរ"។


ខ្ញុំ​នេះ​ជា​មនុស្ស​វេទនា​ណាស់! តើ​អ្នក​ណា​នឹង​ជួយ​ខ្ញុំ​ឲ្យ​រួច​ពី​រូប​កាយ​ដែល​តែង​តែ​ស្លាប់​នេះ​បាន?


«ប្រាំ​ពីរ​ឆ្នាំ​ម្ដង គឺ​នៅ​ចុង​ឆ្នាំ អ្នក​ត្រូវ​ដោះ​លែង​បំណុល។


ប្រសិន‌បើ​បង​ប្អូន​ប្រុស ឬ​ស្រី​របស់​អ្នក ដែល​ជា​សាសន៍​ហេព្រើរ មក​លក់​ខ្លួន​ឲ្យ​អ្នក អ្នក​នោះ​ត្រូវ​បម្រើ​អ្នក​ប្រាំ​មួយ​ឆ្នាំ ហើយ​នៅ​ឆ្នាំ​ទីប្រាំពីរ ត្រូវដោះ​លែង​គេ​ឲ្យ​ទៅ​វិញ​ចុះ។


ចូរ​ប្រយ័ត្ន កុំ​ឲ្យ​មាន​គំនិត​អាក្រក់​នៅ​ក្នុង​ចិត្ត ហើយ​គិត​ថា "ឆ្នាំ​ទី​ប្រាំពីរ ជា​ឆ្នាំ​ដែល​ត្រូវ​លើក​លែងជិត​មក​ដល់​ហើយ" ហើយ​អ្នក​មើល​ទៅ​បង​ប្អូន​ដែល​ក្រ​នោះ​ដោយ​គ្មាន​ចិត្ត​មេត្ដា ឥត​មាន​ឲ្យ​អ្វី​ដល់​គេ​សោះ ពេល​គេ​ទូល​ដល់​ព្រះ‌យេហូវ៉ា​ទាស់​នឹង​អ្នក នោះ​អ្នក​នឹង​មាន​បាប​មិន​ខាន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម