ចោទិយកថា 1:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦32 តែទោះបើយ៉ាងនោះក៏ដោយ អ្នករាល់គ្នានៅតែមិនទុកចិត្តដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាទេ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥32 ប៉ុន្តែ នៅគ្រានោះ អ្នករាល់គ្នាពុំបានទុកចិត្តលើព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាទេ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤32 តែទោះបើយ៉ាងនោះក៏ដោយ គង់តែឯងនៅតែមិនទុកចិត្តនឹងព្រះយេហូវ៉ាជាព្រះនៃឯងទៀត សូមមើលជំពូកអាល់គីតាប32 ប៉ុន្តែ នៅគ្រានោះ អ្នករាល់គ្នាពុំបានទុកចិត្តលើអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាទេ សូមមើលជំពូក |
ស្អែកឡើង គេក្រោកពីព្រលឹមស្រាង ចេញទៅឯទីរហោស្ថានត្កូអា កំពុងដែលគេចេញទៅនោះ ព្រះបាទយេហូសាផាតមានរាជឱង្ការថា៖ «ពួកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមអើយ ចូរស្តាប់យើងចុះ ចូរមានជំនឿដល់ព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ទើបអ្នករាល់គ្នានឹងបានខ្ជាប់ខ្ជួន ចូរជឿតាមពួកហោរារបស់ព្រះអង្គ ទើបអ្នករាល់គ្នានឹងប្រកបដោយសេចក្ដីចម្រើន»។