Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 5:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ប៉ុន្ដែ កាល​ព្រះ‌ហឫ‌ទ័យស្ដេច​បាន​ប៉ោង​ឡើង ហើយ​មាន​ចិត្ត​រឹង​រូស រហូត​ដល់​ទ្រង់​វាយ​ឫក​ខ្ពស់ ស្ដេចក៏​ត្រូវ​គេ​ទម្លាក់​ចុះ​ពី​បល្ល័ង្ក​រាជ្យ ហើយ​គេ​ក៏​ដក​សិរីល្អ​របស់​ស្ដេច​ចេញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 ប៉ុន្តែ​កាល​ព្រះទ័យ​របស់ទ្រង់​បាន​លើក​ខ្លួន​ឡើង ហើយ​វិញ្ញាណ​របស់ទ្រង់​បាន​រឹងរូស​រហូតដល់​ទ្រង់​បាន​ប្រព្រឹត្តដោយអំនួត ទ្រង់​ក៏​ត្រូវបាន​ទម្លាក់ចុះ​ពី​រាជ្យបល្ល័ង្ក​របស់ទ្រង់ ហើយ​សិរីរុងរឿង​ក៏​ត្រូវបាន​ដកចេញ​ពី​ទ្រង់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ប៉ុន្តែ ព្រះ‌រាជា​មាន​អំនួត មាន​ចិត្ត​រឹង‌រូស​រហូត​ដល់​វាយ‌ឫក​ខ្ពស់ ទ្រង់​ក៏​ត្រូវ​គេ​ទម្លាក់​ចុះ​ពី​រាជ​សម្បត្តិ ហើយ​បាត់​បង់​សិរី‌រុងរឿង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 តែ​កាល​ព្រះ‌ទ័យ​ទ្រង់​បាន​ប៉ោង​ឡើង ត្រឡប់​ជា​រឹង​ត្អឹង​ដល់​ម៉្លេះបាន​ជា​ទ្រង់​ប្រព្រឹត្ត ដោយ​សេចក្ដី​អំនួត នោះ​ទ្រង់​ត្រូវ​ទំលាក់​ចុះ​ពី​បល្ល័ង្ក​រាជ្យ​របស់​ទ្រង់ ហើយ​គេ​ក៏​ដក​កិត្តិយស​របស់​ទ្រង់​ចេញ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ប៉ុន្តែ ស្តេច​មាន​អំនួត មាន​ចិត្ត​រឹង‌រូស​រហូត​ដល់​វាយ‌ឫក​ខ្ពស់ ស្តេច​ក៏​ត្រូវ​គេ​ទម្លាក់​ចុះ​ពី​រាជ​សម្បត្តិ ហើយ​បាត់​បង់​សិរី‌រុង‌រឿង។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 5:20
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ គេ​មិន​ព្រម​ស្តាប់​ទេ គឺ​បាន​តាំង​ចិត្ត​រឹង ដូច​ជា​បុព្វ‌បុរស​គេ ដែល​មិន​បាន​ជឿ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​គេ​ដែរ។


ប៉ុន្តែ ព្រះ‌បាទ​ហេ‌សេ‌គា​មិន​បាន​សង​ព្រះ‌គុណ​តាម​ដែល​ព្រះ​បាន​ប្រោស​ដល់​ទ្រង់​នោះ​ទេ ដ្បិត​ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យអំនួត បាន​ជា​មាន​សេចក្ដី​ក្រោធ​មក​គ្រប​លើ​ទ្រង់ និង​ពួក​យូដា ហើយ​ពួក​ក្រុង​យេរូ‌សាឡិម​វិញ។


ទ្រង់​ក៏​បះ‌បោរ​ចំពោះ​ព្រះ‌បាទ​នេប៊ូ‌ក្នេសា ដែល​ស្តេច​នោះ​បាន​ចាប់​ឲ្យ​ទ្រង់​ស្បថ​ក្នុង​នាម​ព្រះ។ ព្រះបាទ​សេដេ‌គា​បានធ្វើ​ករឹង និង​តាំង​ព្រះ‌ហឫ‌ទ័យ​រឹង​រូស មិន​ព្រម​បែរ​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទេ។


ឥឡូវ​នេះ ខ្ញុំ​ដឹង​ថា ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ធំ​លើស​អស់​ទាំង​ព្រះ ព្រោះ​ព្រះ‌អង្គ​បាន​រំដោះ​ប្រជា‌ជន​នេះ ឲ្យ​រួច​ពី​អំណាច​សាសន៍​អេស៊ីព្ទ នៅ​ពេល​ដែល​គេ​បាន​ប្រព្រឹត្ត​នឹង​ប្រជាជន​នេះ​ដោយ​ព្រហើន»។


ក៏​ប៉ុន្ដែ អ្នក​នៅ​តែ​តម្កើង​ខ្លួន​ទាស់​នឹង​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​មិន​ព្រម​បើក​ឲ្យ​គេ​ចេញ​ទៅ​ទេ។


ផារ៉ោន​បាន​ចាត់​គេ​ឲ្យ​ទៅ​ស៊ើប​សួរ​មើល ឃើញ​ថា គ្មាន​សត្វ​ណា​មួយ​ក្នុង​ហ្វូង​សត្វ​របស់​សាសន៍​អ៊ីស្រា‌អែល​ត្រូវ​ស្លាប់​ឡើយ ប៉ុន្តែ ផារ៉ោន​មាន​ព្រះ‌ហឫ‌ទ័យ​រឹង​ចចេស មិន​ព្រម​បើក​ឲ្យ​ប្រជា‌ជន​ទៅ​ទេ។


សេចក្ដី​ឆ្មើង‌ឆ្មៃ​នាំ​មុខ​សេចក្ដី​ហិន​វិនាស ហើយ​ចិត្ត​ព្រហើន​ក៏​នាំ​ឲ្យ​ដួល​ចុះ​ដែរ។


អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា ទោះ​បើ​ព្រួត​ដៃ​គ្នា គង់​តែ​គេ​មិន​រួច​ពី​ទោស​ឡើយ។


ឱ​នាង​ក្រមុំ ជា​កូន​នៃ​ក្រុង​បាប៊ី‌ឡូន​អើយ ចូរ​ចុះ​មក​អង្គុយ​នៅ​ធូលី​ដី ឪ​កូន​ស្រី​នៃ​សាសន៍​ខាល់ដេ​អើយ ចូរ​អង្គុយ​នៅ​ដី ឥត​មាន​បល្ល័ង្ក​ចុះ ដ្បិត​គេ​នឹង​លែង​ហៅ​អ្នក​ថា ជា​អ្នក​ល្វតល្វន់ ហើយ​ទន់​ភ្លន់​ទៀតហើយ។


ចូរ​ទូល​ស្ដេច និង​មាតា​របស់​ស្ដេច​ថា៖ សូម​គង់​ចុះ​នៅ​ទី​ទាប​វិញ ដ្បិត​មកុដ​ដ៏​‌ល្អ​របស់​ព្រះ‌ករុណា បាន​ធ្លាក់​ចុះ​ពី​សិរសា​ហើយ។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មើល៍! យើង​នឹង​នាំ​គ្រប់​ទាំង​សេចក្ដី​អាក្រក់​មក​លើក្រុង​នេះ និង​អស់​ទាំង​តំបន់​នៅ​ជុំ‌វិញ ដូច​ជា​យើង​បាន​ប្រកាស​ប្រាប់​ទាស់​នឹង​គេ ពី​ព្រោះ​គេ​បាន​តាំង​ចិត្ត​រឹង‌រូស ដើម្បី​មិន​ឲ្យ​ឮ​ពាក្យ​របស់​យើង​ឡើយ។


ឱ​កូន​ស្រី​ដែល​អាស្រ័យ​នៅ​ក្រុង​ឌីបូន​អើយ ចូរ​ចុះ​ពី​សណ្ឋាន​រុងរឿង​ឧត្តម​របស់​អ្នក​មក ហើយ​អង្គុយ​នៅ​ទី​ស្រេក​វិញ​ចុះ ដ្បិត​មេ​ដែល​បំផ្លាញ​ស្រុក​ម៉ូអាប់ បាន​ឡើង​មក​ទាស់​នឹង​អ្នក​ហើយ គេ​បាន​បំផ្លាញ​ទី​មាំ‌មួន​របស់​អ្នក។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ឯ​ពួក​អ្នក​ដែល​ទប់‌ទល់​ស្រុក​អេស៊ីព្ទ គេ​នឹង​ដួល​ដែរ ហើយ​ទាំង​សេចក្ដី​ឆ្មើង‌ឆ្មៃ​នៃ​អំណាច​វា នឹង​ត្រូវ​បន្ទាប​ចុះ​ផង គេ​នឹង​ដួល​ដោយ​ដាវ នៅ​ក្នុង​ស្រុក​នោះ ចាប់​តាំង​ពី​ប៉ម​ស៊ីយេន រហូត​ទៅ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា


ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​វា បាន​ធំ​ឡើង​យ៉ាង​ខ្ពស់ ហើយ​ចុងរបស់​វា​លូត​ឡើង​ខ្ពស់​កប់​ពពក ហើយ​មាន​ចិត្ត​ប៉ោង​ឡើង​ខ្ពស់


ស្តេច​នោះ​នឹង​ធ្វើ​តាម​តែ​អំពើ​ចិត្ត ទ្រង់​នឹង​តម្កើង​ខ្លួន ហើយ​លើក​ខ្លួន​ខ្ពស់​ជាង​អស់​ទាំង​ព្រះ ក៏​ពោល​ពាក្យ​ព្រហើនៗ​ទាស់​នឹង​ព្រះ​លើ​អស់​ទាំង​ព្រះ។ ស្ដេច​នោះ​នឹង​ចម្រើន​ឡើង​រហូត​ទាល់​តែ​សេចក្ដី​ក្រោធ​ឡើង​ដល់​កម្រិត ដ្បិត​អ្វី​ដែល​បាន​កំណត់​ហើយ ត្រូវ​តែ​បាន​សម្រេច។


ឯ​ដំណើរ​ដែល​បញ្ជា​ឲ្យ​ទុក​គល់ និង​ឫស​នៃ​ដើម​នោះ គឺ​ថា រាជ្យ​របស់​ព្រះ​ករុណា​នឹង​ត្រូវ​ប្រគល់​មក​ព្រះ​ករុណា​វិញ នៅ​ពេល​ទ្រង់​ជ្រាប​ថា ស្ថាន‌សួគ៌​មាន​អំណាច​គ្រប់‌គ្រង។


ហេតុ​ការណ៍​ទាំង​នោះ​កើត​មាន​ដល់​ព្រះ​បាទ​នេប៊ូ‌ក្នេសា​មែន។


ឥឡូវ​នេះ យើង​នេប៊ូ‌ក្នេសា សូម​សរសើរ ហើយ​លើក​តម្កើង ព្រម​ទាំង​ថ្វាយ​កិត្តិនាម​ដល់​មហា‌ក្សត្រ​នៃ​ស្ថាន‌សួគ៌ ដ្បិត​អស់​ទាំង​កិច្ច​ការ​របស់​ព្រះ‌អង្គ សុទ្ធ​តែ​ពិត​ត្រង់ ហើយ​ផ្លូវ​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ ក៏​យុត្តិ‌ធម៌​ដែរ ព្រះ‌អង្គ​អាច​បន្ទាប​អស់​អ្នក​ដែល​ប្រព្រឹត្ត ដោយ​ចិត្ត​អំនួត។


ពពែ​ឈ្មោល​នោះ​តម្កើង​ខ្លួន​យ៉ាង​ក្រៃ‌លែង តែ​កាល​វា​មាន​អំណាច​ខ្លាំង នោះ​ស្នែង​ធំ​ក៏​ត្រូវ​បាក់ រួច​មាន​ស្នែង​បួន​ទៀត​គួរ​ឲ្យ​ស្ញែង​ដុះ​ឡើង​ជំនួស ស្នែង​ទាំង​នោះ​កន្ធែក​ទៅ​រក​ទិស​ទាំង​បួន។


ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កាល​ទៅ​ដល់​ផ្ទះ អ្នក​នេះ​បាន​រាប់​ជា​សុចរិត ជាង​អ្នក​មួយ​នោះ ដ្បិត​អស់​អ្នក​ណា​ដែល​លើក​តម្កើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​ចុះ ហើយ​អស់​អ្នក​ណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​ត្រូវ​បាន​លើក​តម្កើង​វិញ»។


ផ្ទុយ​ទៅ​វិញ ចូរ​ដាស់​តឿន​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រៀង​រាល់​ថ្ងៃ ក្នុង​កាលដែល​នៅ​តែ​មាន​ពាក្យ​ថា «ថ្ងៃ​នេះ» នៅ​ឡើយ ក្រែង​អ្នក​រាល់​គ្នា​ណា​មួយ​មាន​ចិត្ត​រឹង​រូស ដោយ​សេចក្តី​បញ្ឆោត​របស់​អំពើ​បាប។


ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​តាំង​ចិត្ត​រឹង‌រូស ដូច​ជា​ពួក​សាសន៍​អេស៊ីព្ទ និង​ផារ៉ោន​ដូច្នេះ? កាល​ក្រោយ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ការ​អស្ចារ្យ​ក្នុង​ពួក​គេ តើ​គេ​មិន​បាន​បើក​ឲ្យ​ពួក​អ៊ីស្រា‌អែល​ចេញ​ទៅ​បាត់​ទេ​ឬ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម