Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 36:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ទ្រង់​ក៏​បះ‌បោរ​ចំពោះ​ព្រះ‌បាទ​នេប៊ូ‌ក្នេសា ដែល​ស្តេច​នោះ​បាន​ចាប់​ឲ្យ​ទ្រង់​ស្បថ​ក្នុង​នាម​ព្រះ។ ព្រះបាទ​សេដេ‌គា​បានធ្វើ​ករឹង និង​តាំង​ព្រះ‌ហឫ‌ទ័យ​រឹង​រូស មិន​ព្រម​បែរ​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​បាន​ឲ្យ​ស្ដេច​ស្បថ​ក្នុង​នាម​ព្រះ‌ជាម្ចាស់ ប៉ុន្តែ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​ស្ដេច​នៅ​តែ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​ដែរ។ ស្ដេច​តាំង​ចិត្ត​មានះ មិន​ព្រម​វិល​ត្រឡប់​មក​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ទ្រង់​ក៏​បះ‌បោរ​ចំពោះ​ស្តេច​នេប៊ូ‌ក្នេសា ដែល​ស្តេច​នោះ​បាន​ចាប់​ឲ្យ​ទ្រង់​ស្បថ​ដោយ​នូវ​ព្រះ តែ​សេដេគា​បាន​ធ្វើ​ក​រឹង ហើយ​តាំង​ព្រះ‌ទ័យ​រឹង​របឹង មិន​ព្រម​បែរ​មក​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ស្តេច​នេប៊ូ‌ក្នេសា​បាន​ឲ្យ​ស្តេច​ស្បថ​ក្នុង​នាម​អុលឡោះប៉ុន្តែ ទោះ​បី​យ៉ាង​នេះ​ក្តី ក៏​ស្តេច​នៅ​តែ​បះ‌បោរ​ប្រឆាំង​នឹង​ស្តេច​នេ‌ប៊ូក្នេ‌សា​ដែរ។ ស្តេច​តាំង​ចិត្ត​មានះ មិន​ព្រម​វិល​ត្រឡប់​មក​រកអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទេ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 36:13
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ព្រះបាទ​ដាវីឌ​បាន​ហៅ​ពួក​គីបៀន​មក​សួរ​គេ (ពួក​គីបៀន​មិន​មែន​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​ទេ គឺ​ជា​ជន‌ជាតិ​អាម៉ូរី​ដែល​សេស‌សល់ ហើយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ស្បថ​នឹង​គេ តែ​ស្តេច​សូល​ចង់​សម្លាប់​គេ​ឲ្យ​ផុត​ពូជ ដោយ​មាន​សេចក្ដី​ខ្នះ‌ខ្នែង​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​ពួក​យូដា​វិញ)។


តែ​ស្តេច​អាស‌ស៊ើរ​បាន​ជ្រាប​ថា ហូស៊ា​គិត​ក្បត់​ហើយ ដ្បិត​ហូស៊ា​បាន​ចាត់​សារ​ទៅ​សូរ ជា​ស្តេច​ស្រុក​អេស៊ីព្ទ ហើយ​លែង​បង់​សួយ‌អាករ​ថ្វាយ​ទ្រង់​ដូច​ជា​រាល់​ឆ្នាំ​ទៀត។ ហេតុ​នោះ​បាន​ជា​ស្តេច​អាស‌ស៊ើរ​ចាប់​ទ្រង់​ឃុំ​ទុក​ក្នុង​គុក។


គឺ​យ៉ាង​នោះ​ដែល​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​បាន​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម និង​ស្រុក​យូដា រហូត​ដល់​ព្រះ‌អង្គ​បោះ​បង់​គេ​ចោល​ឆ្ងាយ​ពី​ព្រះ‌អង្គ។


ប៉ុន្តែ ទ្រង់​ក៏​ចាត់​ពួក​ហោរា​ទៅ​ឯ​គេ​ដែរ ដើម្បី​នឹង​ទាញ​នាំ​គេ​មក​ឯ​ព្រះ‌យេហូវ៉ា​វិញ ឯ​ពួក​ហោរា​នោះ លោក​ក៏​ចាប់​ទោស​គេ តែ​គេ​មិន​ព្រម​ទទួល​ស្តាប់​ឡើយ។


ឥឡូវ​នេះ អ្នក​រាល់​គ្នា​កុំ​មាន​ចិត្ត​រឹង‌រូស ដូច​ជា​ដូន​តា​របស់​អ្នក​រាល់​គ្នា​ឡើយ គឺ​ត្រូវ​ប្រគល់​ខ្លួន​ដល់​ព្រះ‌យេហូវ៉ា​វិញ ហើយ​ចូល​មក​ក្នុង​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​ញែក​ជា​បរិសុទ្ធ​ទុក​ជា​ដរាប​ទៅ ហើយ​ត្រូវ​គោរព​បម្រើ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​បាន​បែរ​ពី​អ្នក​រាល់​គ្នា។


មួយ​ទៀត អស់​ទាំង​មេ​នៃ​ពួក​សង្ឃ និង​ពួក​បណ្ដា‌ជន ក៏​ប្រព្រឹត្ត​រំលង​យ៉ាង​ខ្លាំង តាម​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ពួក​សាសន៍​ដទៃ គេ​ធ្វើ​បង្អាប់​ដល់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​បាន​ញែក​ជា​បរិសុទ្ធ នៅ​ក្រុង​យេរូ‌សាឡិម។


សូម​ទូល​ថ្វាយ​ព្រះ‌ករុណា​ជ្រាប​ថា ពួក​សាសន៍​យូដា ដែល​បាន​ឡើង​ចេញ​ពី​នគរ​របស់​ព្រះ​ករុណា មក​ឯ​យើង​ខ្ញុំ គេ​បាន​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម។ ពួក​គេ​កំពុង​តែ​សាង​សង់​ទី​ក្រុង​បះ‌បោរ ហើយ​អា‌ក្រក់​នេះ​ឡើង​វិញ។ ពួក​គេ​បាន​សង់​កំផែង​រួច​ស្រេច​ហើយ ហើយ​ឥឡូវ​នេះ កំពុង​តែ​ជួស​ជុល​គ្រឹះ​ទៀត​ផង។


ព្រះ‌អង្គ​បាន​ទូន្មានពួក‌គេ ដើម្បី​នាំ​ពួក‌គេ​មក​រក​ក្រឹត្យ‌វិន័យ​ព្រះ‌អង្គ​វិញ តែ​ពួក‌គេ​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​ព្រហើន មិន​ព្រម​ស្តាប់​តាម​បទ​បញ្ជា​របស់​ព្រះ‌អង្គ​ទេ គឺ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹងវិន័យ​របស់​ព្រះ‌អង្គ (ជា​ច្បាប់​ដែល​អ្នក​ណា​ប្រព្រឹត្ត​តាម អ្នក​នោះ​នឹង​បាន​រស់​នៅ​ដោយ​សេចក្ដី​នោះ​ឯង ) ហើយបែរ​ស្មា​ដ៏​រឹង​ចចេស ក៏​តាំង​ក​របស់​គេ​រឹង មិន​ព្រម​ស្តាប់​បង្គាប់​ឡើយ។


ជា​អ្នក​ដែល​មាន​ភ្នែក​មើល​មនុស្ស​ពាល ដោយ​សេចក្ដី​ស្អប់​ខ្ពើម តែ​លើក​មុខ​អស់​អ្នក​ដែល​កោត​ខ្លាច ដល់​ព្រះ‌យេហូវ៉ា ជា​អ្នក​ដែល​គោរព​ពាក្យ​សម្បថ​របស់​ខ្លួន ឥត​ប្រែ​ប្រួល​ឡើយ ទោះ​ជា​ត្រូវ​ខាត​បង់​ក៏​ដោយ។


ផារ៉ោន​នៅ​តែ​មាន​ព្រះ‌ហឫ‌ទ័យ​រឹង​ទទឹង មិន​ព្រម​ស្តាប់​ពួក​លោក​ទេ ដូច​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ទុក​ស្រាប់។


ប៉ុន្ដែ កាល​ផារ៉ោន​ឃើញ​ថា​បាន​ធូរ​ស្បើយ​ហើយ ស្ដេច​ក៏​តាំង​ព្រះ‌ហឫ‌ទ័យ​រឹង​ទទឹង​ទៀត មិន​ព្រម​ស្តាប់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ឡើយ ដូច​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ទុក​ស្រាប់។


ប៉ុន្តែ ម្តង​នេះ​ទៀត ផារ៉ោន​ក៏​នៅ​តែ​មាន​ព្រះ‌ហឫ‌ទ័យ​រឹង​ទទឹង គឺ​ស្ដេច​មិន​ព្រម​បើក​ឲ្យ​បណ្ដា‌ជន​ចេញ​ទៅ​ឡើយ។


ក៏​ប៉ុន្ដែ អ្នក​នៅ​តែ​តម្កើង​ខ្លួន​ទាស់​នឹង​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​មិន​ព្រម​បើក​ឲ្យ​គេ​ចេញ​ទៅ​ទេ។


ដ្បិត​យើង​បាន​ដឹង​ថា អ្នក​ជា​មនុស្ស​រឹង​ចចេស ហើយ​មាន​ក​រឹង​ដូច​ជា​ចម្រឹង​ដែក ឯ​ថ្ងាស​អ្នក​ក៏​ជា​លង្ហិន


នោះ​អ័សារា ជា​កូន​ហូសាយ៉ា និង​យ៉ូ‌ហា‌ណាន ជា​កូន​ការា ព្រម​ទាំង​មនុស្ស​ឆ្មើង‌ឆ្មៃ​ទាំង​ប៉ុន្មាន គេ​តប​ទៅ​ហោរា​យេរេមា​ថា៖ «លោក​និយាយ​កុហក​ទេ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ព្រះ‌អង្គ​មិន​បាន​ចាត់​លោក​ឲ្យ​មក​ប្រាប់​យើង​ថា កុំ​ឲ្យ​ទៅ​អាស្រ័យ​នៅ​ឯ​ស្រុក​អេស៊ីព្ទ​នោះ​ទេ។


ប៉ុន្ដែ កាល​ព្រះ‌ហឫ‌ទ័យស្ដេច​បាន​ប៉ោង​ឡើង ហើយ​មាន​ចិត្ត​រឹង​រូស រហូត​ដល់​ទ្រង់​វាយ​ឫក​ខ្ពស់ ស្ដេចក៏​ត្រូវ​គេ​ទម្លាក់​ចុះ​ពី​បល្ល័ង្ក​រាជ្យ ហើយ​គេ​ក៏​ដក​សិរីល្អ​របស់​ស្ដេច​ចេញ។


ពួក​គេ​តាំង​ចិត្ត​រឹង​ដូច​ជា​ថ្ម មិន​តាម​ក្រឹត្យ‌វិន័យ និង​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ បាន​ចាត់​ព្រះ‌វិញ្ញាណ​មក​ប្រាប់ តាម​រយៈ​ពួក​ហោរា​កាល​ពី​ជំនាន់​មុន​នោះ​ឡើយ។ ហេតុ​នោះ​ហើយ​បាន​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ក្រោធ​ជា​ខ្លាំង។


ប្រសិន‌បើ​ស្ត្រី​ណា​ម្នាក់​បន់​ព្រះ‌យេហូវ៉ា ហើយ​ភ្ជាប់​ខ្លួន​ដោយ‌សន្យា​អ្វី​មួយ ក្នុង​កាល​ដែល​នាង​នៅ​ក្មេង ក្នុង​បន្ទុក​របស់​ឪពុក


នោះ​គេ​នឹង​ឆ្លើយ​ថា "គឺ​ដោយ​ព្រោះ​តែ​គេ​បាន​បោះ‌បង់​ចោល​សេចក្ដី‌សញ្ញា​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​គេ ដែល​ព្រះ‌អង្គ​បាន​តាំង​នឹង​គេ នៅ​ពេល​ព្រះ‌អង្គ​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ


ផ្ទុយ​ទៅ​វិញ ចូរ​ដាស់​តឿន​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រៀង​រាល់​ថ្ងៃ ក្នុង​កាលដែល​នៅ​តែ​មាន​ពាក្យ​ថា «ថ្ងៃ​នេះ» នៅ​ឡើយ ក្រែង​អ្នក​រាល់​គ្នា​ណា​មួយ​មាន​ចិត្ត​រឹង​រូស ដោយ​សេចក្តី​បញ្ឆោត​របស់​អំពើ​បាប។


នោះ​មិន​ត្រូវ​តាំង​ចិត្ត​រឹង​រូស​ឡើយ ដូច​កាល​គ្រា​បះ‌បោរ​នៅ​ថ្ងៃ​ដែល​មាន​ការ​ល្បង​ល នៅ​ទី​រហោ‌ស្ថាន


ដូច្នេះ លោក​យ៉ូស្វេ​ក៏​ព្រម​ចង​ជា​ស្ពាន​មេត្រី​នឹង​គេ ព្រម​ទាំង​តាំង​សញ្ញា​ឲ្យ​គេ​បាន​នៅ​រស់​ត​ទៅ ហើយ​ពួក​មេ​ដឹក​នាំ​ក្រុម​ជំនុំ​ក៏​ស្បថ​នឹង​គេ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម