គេបានមើលជុំវិញ តែគ្មានអ្នកណាមួយ សម្រាប់ជួយសង្គ្រោះគេឡើយ ក៏សង្ឃឹមដល់ព្រះយេហូវ៉ា តែព្រះអង្គមិនបានឆ្លើយមកសោះ។
១ សាំយូអែល 28:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅពេលស្តេចសូលទូលដល់ព្រះយេហូវ៉ា នោះព្រះអង្គមិនឆ្លើយតបសោះ ទោះបើដោយការពន្យល់សប្តិ ឬដោយសារអ៊ូរីម ឬដោយពួកហោរាក្តី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសូលទូលសួរព្រះអម្ចាស់ ប៉ុន្តែ ព្រះអង្គមិនឆ្លើយតបវិញឡើយ ទោះបីតាមការយល់សប្ដិ ការផ្សងយូរីម* ឬតាមរយៈព្យាការីក្ដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែកាលសូលទូលសួរដល់ព្រះយេហូវ៉ា នោះទ្រង់មិនឆ្លើយតបមកឡើយ ទោះបើដោយការពន្យល់សប្តិ ឬដោយសារយូរីម ឬដោយពួកហោរាក្តី អាល់គីតាប ស្តេចសូលសួរអុលឡោះតាអាឡា ប៉ុន្តែ ទ្រង់មិនឆ្លើយតបវិញឡើយ ទោះបីតាមការយល់សប្តិ ការផ្សងយូរីម ឬតាមរយៈណាពីក្តី។ |
គេបានមើលជុំវិញ តែគ្មានអ្នកណាមួយ សម្រាប់ជួយសង្គ្រោះគេឡើយ ក៏សង្ឃឹមដល់ព្រះយេហូវ៉ា តែព្រះអង្គមិនបានឆ្លើយមកសោះ។
៙ យើងខ្ញុំមិនឃើញមានទីសម្គាល់ របស់យើងខ្ញុំទៀតទេ ក៏គ្មានហោរាណាទៀតដែរ ហើយគ្មានអ្នកណាក្នុងចំណោមយើងខ្ញុំ ដែលដឹងថានៅយូរប៉ុណ្ណាឡើយ។
ក្នុងជួរទីបួន មានត្បូងបេរីលមួយ ត្បូងអូនីក្សមួយ និងមណីជោតិមួយ ត្រូវដាំត្បូងទាំងនេះចុះក្នុងគ្រោងមាស។
ត្រូវដាក់អ៊ូរីម និងធូមីម ភ្ជាប់នៅប្រដាប់បាំងទ្រូងនៃការវិនិច្ឆ័យដែរ ដូច្នេះ អើរ៉ុននឹងពាក់លើទ្រូង ក្នុងកាលដែលចូលទៅនៅចំពោះព្រះយេហូវ៉ា ហើយការវិនិច្ឆ័យនៃពួកកូនចៅអ៊ីស្រាអែល នឹងនៅជាប់លើទ្រូងអើរ៉ុននៅចំពោះព្រះយេហូវ៉ាជានិច្ច។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ឯហោរាណាដែលយល់សប្តិឲ្យគេប្រាប់តាមសប្តិនោះចុះ ហើយហោរាណាដែលបានទទួលពាក្យយើង ត្រូវឲ្យអ្នកនោះប្រាប់ពាក្យយើង ដោយស្មោះត្រង់ទៅ តើចំបើងជាអ្វីចំពោះស្រូវ?
ទ្វារទីក្រុងទាំងប៉ុន្មានបានស្រុតចុះក្នុងដី ព្រះអង្គបានបំបាក់រនុកផង។ ស្តេច និងពួកចៅហ្វាយ គេនៅកណ្ដាលពួកសាសន៍ដទៃទាំងប៉ុន្មាន ឃ្លាតផុតពីក្រឹត្យវិន័យ ទាំងពួកហោរាក៏លែងឃើញការជាក់ស្តែង ពីព្រះយេហូវ៉ាទៀតដែរ។
ក្រោយមកទៀត យើងនឹងចាក់បង្ហូរ ព្រះវិញ្ញាណរបស់យើងទៅលើមនុស្សទាំងអស់ កូនប្រុសកូនស្រីរបស់អ្នកនឹងថ្លែងទំនាយ ពួកចាស់ៗរបស់អ្នកនឹងយល់សប្តិឃើញ ហើយពួកកំលោះៗរបស់អ្នកនឹងឃើញនិមិត្ត។
ពួកអ្នកមើលឆុតនឹងត្រូវខ្មាស ហើយពួកគ្រូថ្លែងទំនាយនឹងទាល់គំនិត គេនឹងបិទខ្ទប់មាត់ទាំងអស់គ្នា ដ្បិតគ្មានពាក្យតបមកពីព្រះឡើយ។
ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរស្តាប់ពាក្យរបស់យើង! ពេលមានហោរាក្នុងចំណោមអ្នករាល់គ្នា យើងជាព្រះយេហូវ៉ាសម្ដែងឲ្យគេស្គាល់យើងតាមនិមិត្ត ហើយយើងនិយាយទៅកាន់គេ តាមយល់សប្តិ។
ប៉ុន្ដែ ត្រូវឲ្យគាត់ឈរនៅមុខសង្ឃអេលាសារ ដែលនឹងទូលសួរនៅចំពោះព្រះយេហូវ៉ាជំនួសគាត់ ដោយសារការសម្រេចរបស់យូរីម។ គឺតាមបង្គាប់របស់អេលាសារ គេត្រូវចេញទៅ ហើយតាមបង្គាប់គាត់ គេត្រូវចូលមកវិញ គឺទាំងយ៉ូស្វេ ព្រមទាំងកូនចៅអ៊ីស្រាអែលទាំងអស់ដែលនៅជាមួយ គឺក្រុមជំនុំទាំងមូល»។
ប៉ុន្តែ ពេលលោកកំពុងគិតដូច្នេះ ស្រាប់តែមានទេវតាមួយរូបរបស់ព្រះអម្ចាស់បានលេចមកប្រាប់លោកក្នុងយល់សប្តិថា៖ «យ៉ូសែប ជាពូជពង្សព្រះបាទដាវីឌអើយ កុំខ្លាចនឹងយកនាងម៉ារាមកធ្វើជាប្រពន្ធរបស់អ្នកឡើយ ដ្បិតបុត្រដែលមកចាប់កំណើតក្នុងផ្ទៃនាង គឺមកពីព្រះវិញ្ញាណបរិសុទ្ធទេ។
យើងដឹងថា ព្រះមិនស្តាប់មនុស្សបាបទេ ប៉ុន្តែ ព្រះអង្គនឹងស្តាប់អ្នកណាដែលកោតខ្លាចព្រះ ហើយប្រព្រឹត្តតាមព្រះហឫទ័យព្រះអង្គ។
ចំពោះកុលសម្ព័ន្ធលេវី លោកថ្លែងថា៖ «ឯធូមីម និងអ៊ូរីម របស់ព្រះអង្គ នោះនៅនឹងពួកអ្នកបរិសុទ្ធរបស់ព្រះអង្គ ដែលព្រះអង្គបានល្បងលនៅត្រង់ម៉ាសា ហើយព្រះអង្គបានល្បងលគេត្រង់ទឹកមេរីបា
អ្នករាល់គ្នាទូលសូមដែរ តែមិនបានទទួល ព្រោះអ្នករាល់គ្នាទូលសូមដោយបំណងអាក្រក់ សម្រាប់តែនឹងបំពេញចិត្តស្រើបស្រាលរបស់ខ្លួន។
ស្ដេចសូលក៏ទូលសួរដល់ព្រះថា៖ «តើទូលបង្គំត្រូវចុះទៅតាមពួកភីលីស្ទីនឬ? តើព្រះអង្គនឹងប្រគល់គេមកក្នុងកណ្ដាប់ដៃពួកអ៊ីស្រាអែលឬទេ?»។ ប៉ុន្តែ នៅថ្ងៃនោះ ព្រះមិនបានឆ្លើយតបមកសោះ។
លោកសាំយូអែលទូលសួរថា៖ «ហេតុអ្វីបានជារំខានទូលបង្គំ ដោយហៅទូលបង្គំឡើងមកដូច្នេះ?»។ ស្ដេចសូលមានរាជឱង្ការឆ្លើយថា៖ «ខ្ញុំមានសេចក្ដីទុក្ខខ្លាំងណាស់ ព្រោះពួកសាសន៍ភីលីស្ទីនមកច្បាំងនឹងខ្ញុំ ហើយព្រះបានថយចេញពីខ្ញុំទៅ ព្រះអង្គឥតមានព្រះបន្ទូលឆ្លើយមកខ្ញុំទៀតឡើយ ទោះបើដោយហោរា ឬដោយការពន្យល់សប្តិក្តី ហេតុនេះហើយបានជាខ្ញុំហៅលោកមក ដើម្បីឲ្យលោកបង្ហាញថា តើខ្ញុំគួរធ្វើយ៉ាងណា?»
ពេលស្តេចសូលបានទតឃើញពលទ័ពខាងពួកភីលីស្ទីន ទ្រង់ក៏ភ័យ ហើយមានព្រះហឫទ័យញាប់ញ័រជាខ្លាំង។