ចោទិយកថា 33:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ចំពោះកុលសម្ព័ន្ធលេវី លោកថ្លែងថា៖ «ឯធូមីម និងអ៊ូរីម របស់ព្រះអង្គ នោះនៅនឹងពួកអ្នកបរិសុទ្ធរបស់ព្រះអង្គ ដែលព្រះអង្គបានល្បងលនៅត្រង់ម៉ាសា ហើយព្រះអង្គបានល្បងលគេត្រង់ទឹកមេរីបា សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ចំពោះកុលសម្ព័ន្ធលេវី លោកថ្លែងថា: ព្រះអង្គបានប្រគល់ធូមីម និងយូរីម* ទៅឲ្យកូនចៅលេវី ជាអ្នកដែលស្មោះត្រង់នឹងព្រះអង្គ បន្ទាប់ពីព្រះអង្គបានល្បងលពួកគេនៅម៉ាសា ព្រមទាំងវិនិច្ឆ័យទោសពួកគេនៅមេរីបា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ម៉ូសេក៏និយាយពីពួកលេវីថា ឯធូមីម នឹងយូរីមរបស់ទ្រង់ នោះនៅនឹងពួកអ្នកបរិសុទ្ធរបស់ទ្រង់ ដែលទ្រង់បានល្បងលនៅត្រង់ម៉ាសា ហើយទ្រង់បានតនឹងគេត្រង់ទឹកមេរីបា សូមមើលជំពូកអាល់គីតាប8 ចំពោះកុលសម្ព័ន្ធលេវី គាត់ថ្លែងថា: អុលឡោះបានប្រគល់ធូមីម និងយូរីម ទៅឲ្យកូនចៅលេវី ជាអ្នកដែលស្មោះត្រង់នឹងទ្រង់ បន្ទាប់ពីទ្រង់បានល្បងលពួកគេនៅម៉ាសា ព្រមទាំងវិនិច្ឆ័យទោសពួកគេនៅមេរីបា។ សូមមើលជំពូក |
រួចលោកមានប្រសាសន៍ទៅកាន់កូរេ និងបក្សពួកទាំងអស់របស់គាត់ថា៖ «ព្រឹកស្អែក ព្រះយេហូវ៉ានឹងបង្ហាញឲ្យដឹងថាអ្នកណាដែលជារបស់ព្រះអង្គ អ្នកណាដែលបរិសុទ្ធ ហើយព្រះអង្គនឹងឲ្យអ្នកណាចូលទៅជិតព្រះអង្គ។ អ្នកណាដែលព្រះអង្គនឹងជ្រើសរើស ព្រះអង្គនឹងឲ្យអ្នកនោះចូលទៅជិតព្រះអង្គ។
ប៉ុន្ដែ ត្រូវឲ្យគាត់ឈរនៅមុខសង្ឃអេលាសារ ដែលនឹងទូលសួរនៅចំពោះព្រះយេហូវ៉ាជំនួសគាត់ ដោយសារការសម្រេចរបស់យូរីម។ គឺតាមបង្គាប់របស់អេលាសារ គេត្រូវចេញទៅ ហើយតាមបង្គាប់គាត់ គេត្រូវចូលមកវិញ គឺទាំងយ៉ូស្វេ ព្រមទាំងកូនចៅអ៊ីស្រាអែលទាំងអស់ដែលនៅជាមួយ គឺក្រុមជំនុំទាំងមូល»។