លេវីវិន័យ 8:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 រួចបំពាក់ប្រដាប់បាំងទ្រូង ហើយដាក់អ៊ូរីម និងធូមីម ជាប់នៅប្រដាប់បាំងទ្រូងដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 លោកយកប្រដាប់ពាក់លើទ្រូងមកបំពាក់ជូនលោកអើរ៉ុន ដែលនៅក្នុងនោះមានដាក់យូរីម និងធូមីម*។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 រួចបំពាក់ប្រដាប់បាំងទ្រូង ហើយដាក់យូរីម នឹងធូមីម ជាប់នៅប្រដាប់បាំងទ្រូងដែរ សូមមើលជំពូកអាល់គីតាប8 គាត់យកប្រដាប់ពាក់លើទ្រូងមកបំពាក់ជូនហារូន ដែលនៅក្នុងនោះមានដាក់យូរីម និងធូមីម។ សូមមើលជំពូក |
៙ សូមផ្ដិតខ្ញុំម្ចាស់និត្យនៅ ព្រះហឫទ័យទ្រង់ដូចជាត្រា គឺជាស្នាមត្រានៅលើព្រះពាហុទ្រង់ផង ដ្បិតសេចក្ដីស្រឡាញ់មានកម្លាំង ដូចជាសេចក្ដីស្លាប់ ហើយសេចក្ដីប្រចណ្ឌក៏សាហាវ ដូចជាស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយចំហួលនៃសេចក្ដីនោះក៏ជាចំហួលនៃភ្លើង ជាអណ្ដាតភ្លើងយ៉ាងសហ័សដែលមកពីព្រះ។
ប៉ុន្ដែ ត្រូវឲ្យគាត់ឈរនៅមុខសង្ឃអេលាសារ ដែលនឹងទូលសួរនៅចំពោះព្រះយេហូវ៉ាជំនួសគាត់ ដោយសារការសម្រេចរបស់យូរីម។ គឺតាមបង្គាប់របស់អេលាសារ គេត្រូវចេញទៅ ហើយតាមបង្គាប់គាត់ គេត្រូវចូលមកវិញ គឺទាំងយ៉ូស្វេ ព្រមទាំងកូនចៅអ៊ីស្រាអែលទាំងអស់ដែលនៅជាមួយ គឺក្រុមជំនុំទាំងមូល»។
តើយើងមិនបានរើសយកគេ ពីកុលសម្ព័ន្ធសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន មកធ្វើជាសង្ឃរបស់យើង ឲ្យបានពាក់អេផូឌ ឡើងទៅអាសនារបស់យើង ដើម្បីដុតគ្រឿងក្រអូបនៅមុខយើង ព្រមទាំងចែកតង្វាយទាំងប៉ុន្មានដែលពួកកូនចៅអ៊ីស្រាអែលដុតថ្វាយ ឲ្យដល់គ្រួសារនៃបុព្វបុរសរបស់អ្នករាល់គ្នាទេឬ?