Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 9:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 យើង​ដឹង​ថា ព្រះ​មិន​ស្តាប់​មនុស្ស​បាប​ទេ ប៉ុន្តែ ព្រះ‌អង្គ​នឹង​ស្តាប់​អ្នក​ណា​ដែល​កោត​ខ្លាច​ព្រះ ហើយ​ប្រព្រឹត្ត​តាម​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

31 យើងរាល់គ្នា​ដឹង​ហើយ​ថា ព្រះ​មិន​សណ្ដាប់​មនុស្សបាប​ទេ ប៉ុន្តែ​ប្រសិនបើ​មាន​អ្នកណា​កោតខ្លាចព្រះ ហើយ​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ ព្រះអង្គ​ទ្រង់​សណ្ដាប់​អ្នក​នោះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

31 យើង​ដឹង​ស្រាប់​ហើយ​ថា​ ព្រះជាម្ចាស់​មិន​ស្តាប់​មនុស្ស​បាប​ទេ​ ប៉ុន្ដែ​បើ​មាន​អ្នកណា​ម្នាក់​កោតខ្លាច​ព្រះជាម្ចាស់​ ហើយ​ធ្វើ​តាម​បំណង​របស់​ព្រះអង្គ​ ទើប​ព្រះអង្គ​ស្តាប់​អ្នក​នោះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 យើង​ដឹង​ស្រាប់​ហើយ​ថា ព្រះ‌ជាម្ចាស់​មិន​ស្ដាប់​ពាក្យ​របស់​មនុស្ស​បាប​ទេ ព្រះអង្គ​ស្ដាប់​តែ​ពាក្យ​របស់​អ្នក​គោរព​ប្រណិ‌ប័តន៍​ព្រះអង្គ និង​ប្រព្រឹត្ត​តាម​ព្រះ‌ហឫទ័យ​ព្រះអង្គ​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 យើង​ខ្ញុំ​ដឹង​ថា ព្រះ​មិន​ស្តាប់​តាម​មនុស្ស​មាន​បាប​ទេ ប៉ុន្តែ បើ​អ្នក​ណា​កោត‌ខ្លាច​ដល់​ព្រះ ហើយ​ប្រព្រឹត្ត​តាម​ព្រះ‌ហឫទ័យ​ទ្រង់ ទើប​ទ្រង់​នឹង​ស្តាប់​តាម​អ្នក​នោះ​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

31 យើង​ដឹង​ស្រាប់​ហើយ​ថា​អុលឡោះ​មិន​ស្ដាប់​ពាក្យ​របស់​មនុស្ស​បាប​ទេ ទ្រង់​ស្ដាប់​តែ​ពាក្យ​របស់​អ្នក​គោរព​ប្រណិ‌ប័តន៍​ទ្រង់ និង​ប្រព្រឹត្ដ​តាម​ចិត្ត​ទ្រង់​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង




យ៉ូហាន 9:31
41 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​ព្រះ‌ទ្រង់​បំផ្លាញ​ទី​ក្រុង​នៅ​ស្រុក​វាល​ទាំង​ប៉ុន្មាន ព្រះ‌អង្គ​នឹក‌ចាំ​ពី​លោក​អ័ប្រា‌ហាំ ហើយ​បាន​នាំ​ឡុត​ចេញ​ផុត​ពី​មហន្តរាយ​នោះ ក្នុង​ពេល​ព្រះ‌អង្គ​បាន​រំលាយ​ទី​ក្រុង​ដែល​ឡុត​បាន​ទៅរស់​នៅ​នោះ។


ឥឡូវ​នេះ ចូរ​ប្រគល់​ប្រពន្ធ​របស់​គេ​ឲ្យ​ទៅគេ​វិញ ដ្បិត​គាត់​ជា​ហោរា គាត់​នឹង​អធិ‌ស្ឋាន​ឲ្យ​អ្នក ហើយ​អ្នក​នឹង​បាន​រស់​នៅ។ ប៉ុន្ដែ ប្រសិន‌បើ​អ្នក​មិន​ប្រគល់​នាង​ឲ្យ​ទៅ​គេ​វិញ​ទេ ត្រូវ​ដឹង​ថា អ្នក​នឹង​ស្លាប់​ជា​ប្រាកដ រួម​ទាំង​អ្នក និង​ញាតិវង្ស​ទាំង​អស់​របស់​អ្នក​ទៀត​ផង»។


គេ​ស្រែក​នៅ​ទី​នេះ ឥត​មាន​អ្នក​ណា​ឆ្លើយ​ឡើយ ដោយ​ព្រោះ​សេចក្ដី​ឆ្មើង‌ឆ្មៃ​របស់​មនុស្ស​អាក្រក់។


ពិត​ប្រាកដ​ជា​ព្រះ​មិន​ព្រម​ស្តាប់​សម្រែក ដែល​ស្រែក​ជា​ទទេៗ​ដែរ ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ព្រះ‌អង្គ​មិន​ព្រម​ទាំង​ក្រឡេក​មើល​ផង។


ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​យក​គោ​ឈ្មោល​ប្រាំពីរ និង​ពពែ​ឈ្មោល​ប្រាំពីរ​ទៅ​ជួប​យ៉ូប ជា​អ្នក​បម្រើ​របស់​យើង​ឥឡូវ រួច​ថ្វាយ​តង្វាយ​ដុត​សម្រាប់​ខ្លួន។ ពេល​នោះ យ៉ូប​ជា​អ្នក​បម្រើ​យើង​នឹង​អធិ‌ស្ឋាន​សម្រាប់​អ្នក​រាល់​គ្នា ដ្បិត​យើង​នឹង​ទទួល ក្រែង​យើង​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​តាម​អំពើ​ចម្កួត​របស់​អ្នក ព្រោះ​អ្នក​រាល់​គ្នា​មិន​បាន​និយាយ​សេចក្ដី​ដែល​ត្រឹម​ត្រូវ​ពី​យើង ដូច​ជា​យ៉ូប​ជា​អ្នក​បម្រើ​យើង​ឡើយ»។


ដូច្នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា​នឹង​បំផ្លាញ​គេ ប៉ុន្តែ លោក​ម៉ូសេជា​អ្នក ដែល​ព្រះ‌អង្គបាន​ជ្រើស​រើស លោក​បាន​ឈរ​ក្នុង​ទីបែក​បាក់ នៅ​ចំពោះ​ព្រះ‌អង្គ ដើម្បី​បង្វែរ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​ចេញ ក្រែង​ព្រះ‌អង្គ​បំផ្លាញ​គេ។


សូម​បង្រៀន​ទូល‌បង្គំ​ឲ្យ​ធ្វើ​តាម ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បងំ្គ! សូម​ឲ្យ​ព្រះ‌វិញ្ញាណ​ដ៏​ល្អ​របស់​ព្រះ‌អង្គ ដឹក​នាំ​ទូល‌បង្គំ​ឲ្យ​ដើរ​នៅ​លើ​ដី​រាប​ស្មើ!


ព្រះ‌អង្គ​បំពេញ​តាម​ចិត្ត​ប៉ង​ប្រាថ្នា​របស់​អស់​អ្នក ដែល​កោត​ខ្លាច​ព្រះ‌អង្គ ព្រះ‌អង្គក៏​ឮ​សម្រែក​របស់​គេ ហើយ​សង្គ្រោះ​គេ។


គេ​បាន​ស្រែក​រក​ជំនួយ តែ​គ្មាន​អ្នក​ណា​ជួយ​គេ​សោះ គេ​ស្រែក​រក​ព្រះ‌យេហូវ៉ា តែ​ព្រះ‌អង្គ​មិន​ឆ្លើយ​តប​នឹង​ពួក‌គេ​ឡើយ។


ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​រីក​រាយ នឹង​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ ហើយ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ នៅ​ក្នុង​ចិត្ត​ទូល‌បង្គំ»។


៙ លោក​ម៉ូសេ និងលោក​អើរ៉ុន ក្នុង​ចំណោម​ពួក​សង្ឃ​របស់​ព្រះ‌អង្គ ហើយ​លោក​សាំយូ‌អែល ក៏​នៅ​ក្នុង​ចំណោម​អស់​អ្នក ដែល​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌អង្គ។ គេ​បាន​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌អង្គ​ក៏​ឆ្លើយ​តប​ពួក​លោក។


ព្រះ‌យេហូវ៉ា​គង់​នៅ​ឆ្ងាយ​ពី​មនុស្ស​អាក្រក់ តែ​ព្រះ‌អង្គ​ស្តាប់​សេចក្ដី​អធិស្ឋាន របស់​មនុស្ស​សុចរិត​វិញ។


អ្នក​ណា​ដែល​ចុក​ត្រចៀក​មិន​ស្តាប់ ពាក្យ​អំពាវ‌នាវ​របស់​មនុស្ស​ទាល់​ក្រ អ្នក​នោះ​ឯង​នឹង​ត្រូវ​អំពាវ‌នាវ​ដែរ តែ​មិន​មាន​អ្នក​ណា​ស្តាប់​ឡើយ។


អ្នក​ណា​ដែល​បែរ​ត្រចៀក​ចេញ មិន​ព្រម​ស្តាប់​បញ្ញត្តិ​ច្បាប់ នោះ​ទោះ​ទាំង​ពាក្យ​អធិស្ឋាន​របស់​អ្នក​នោះ ក៏​ជា​ទី​ស្អប់​ខ្ពើម​ដែរ។


កាល​ណា​អ្នក​រាល់​គ្នា​ប្រទូល​ដៃ​ឡើង នោះ​យើង​នឹង​បែរ​ភ្នែក​ចេញ​ពី​អ្នក បើ​កាល​ណា​អ្នក​អធិ‌ស្ឋាន​ជា​ច្រើន នោះ​យើង​នឹង​មិន​ស្តាប់​ឡើយ ដ្បិត​ដៃ​អ្នក​រាល់​គ្នា​ប្រឡាក់​ពេញ​ដោយ​ឈាម។


គ្រា​នេះ បើ​អ្នក​អំពាវ‌នាវ ព្រះ‌យេហូវ៉ា​នឹង​តប​ឆ្លើយ បើ​អ្នក​ស្រែក​រក នោះ​ព្រះ‌អង្គ​នឹង​មាន​ព្រះ‌បន្ទូល​ថា យើង​នៅ​ឯ​ណេះ​ហើយ គឺ​បើ​អ្នក​ដក​នឹម​របស់​អ្នក​ចេញ លែង​គំរាម​កំហែង ព្រម​ទាំងឈប់និយាយ​កាច​អាក្រក់


ហេតុ​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «យើង​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​គេ ជា​សេចក្ដី​ដែល​គេ​មិន​អាច​គេច​រួច​បាន​ឡើយ គេ​នឹង​អំពាវ‌នាវ​រក​យើង តែ​យើង​មិន​ស្ដាប់​ទេ។


កាល​ណា​គេ​តម​អត់ នោះ​យើង​មិន​ព្រម​ស្ដាប់​សម្រែក​របស់​គេ​ទេ កាល​ណា​គេ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​ម្សៅ នោះ​យើង​មិន​ព្រម​ទទួល​ឡើយ គឺ​នឹង​ធ្វើ​ឲ្យ​គេ​សូន្យ​ទៅ​ដោយ​ដាវ អំណត់ និង​អាសន្ន‌រោគ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ ទោះ​បើ​មាន​ម៉ូសេ ឬ​សាំយូ‌អែល ឈរ​នៅ​មុខ​យើង​ក៏​ដោយ ក៏​យើង​មិន​បែរ​ទៅ​ជន​ជាតិ​នេះ​វិញ​ដែរ ចូរ​បោះ​គេ​ឲ្យឆ្ងាយ​ផុត​ពី​ភ្នែក​យើង ហើយ​ឲ្យ​គេ​ចេញ​ទៅ​ចុះ


ដូច្នេះ យើង​នឹង​ប្រព្រឹត្ត​ដោយ​សេចក្ដី​ក្រោធ​ដែរ ភ្នែក​យើង​នឹង​មិន​ប្រណី​ឡើយ យើង​នឹង​មិន​អាណិត​មេត្តា​ទេ ទោះ​បើ​គេ​អំពាវ‌នាវ ដោយ​សំឡេង​យ៉ាង​ខ្លាំង​ដាក់​ត្រចៀក​យើង​ក៏​ដោយ គង់​តែ​យើង​មិន​ព្រម​ស្តាប់​ឡើយ»។


នៅ​គ្រា​នោះ គេ​នឹង​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា តែ​ព្រះ‌អង្គ​មិន​ព្រម​តប​ឡើយ ព្រះ‌អង្គ​នឹង​គេច​ព្រះ‌ភក្ត្រ​ចេញ​ពី​គេ ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ «ដូចជា​យើង បាន​ស្រែកហៅ តែ​គេ​មិន​ព្រម​ស្តាប់​យ៉ាង​ណា នោះ​គេ​ក៏​ស្រែក​ដែរ តែ​យើង​មិន​ព្រម​ស្តាប់​ដូច​គ្នា


ប៉ុន្តែ សូម្បី​តែ​ពេល​នេះ ខ្ញុំ​ម្ចាស់​ដឹង​ថា អ្វី​ដែល​ព្រះ‌អង្គ​សូម​ពី​ព្រះ ព្រះ​នឹង​ប្រទាន​ឲ្យ​ព្រះ‌អង្គ​ជា​មិន​ខាន»។


មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​បាន​រើស​ខ្ញុំ គឺ​ខ្ញុំ​ទេ​តើ​ដែល​បាន​រើស​អ្នក​រាល់​គ្នា ទាំង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​បង្កើត​ផល ហើយ​ឲ្យ​ផល​នោះ​បាន​នៅ​ជាប់ ដើម្បី​ឲ្យ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ទូល​សូម​ពី​ព្រះ‌វរបិតា ក្នុង​នាម​ខ្ញុំ ព្រះ‌អង្គ​នឹង​ប្រទានឲ្យ។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អាហារ​របស់​ខ្ញុំ គឺ​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក និង​បង្ហើយ​កិច្ច‌ការ​របស់​ព្រះ‌អង្គ។


បើ​អ្នក​ណា​ចង់​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ នឹង​ដឹង​ថា​សេចក្តី​បង្រៀន​នេះ​មក​ពី​ព្រះ ឬ​មក​ពី​ខ្លួន​ខ្ញុំ​ផ្ទាល់។


បុរស​នោះ​ឆ្លើយ​ថា៖ «រឿង​នេះ​ចម្លែក​មែន អស់​លោក​មិន​ដឹង​ថា​លោក​នោះ​មក​ពី​ណា តែ​លោក​នោះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​ភ្នែក​ខ្ញុំ​ភ្លឺ។


តាំង​ពី​ដើម​រៀង​មក មិន​ដែល​ឮ​ថា មាន​អ្នក​ណា​អាច​ធ្វើ​ឲ្យ​ភ្នែក​ខ្វាក់​ពី​កំណើត​បាន​ជា​នោះ​ឡើយ។


ពេល​ត្រឡប់​មក​វិញ អ្នក​រាល់​គ្នា​យំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា តែ​ព្រះ‌យេហូវ៉ា​មិន​បាន​ស្តាប់​សំឡេង​អ្នក​រាល់​គ្នា​ទេ ក៏​មិន​បាន​ផ្ទៀង​ព្រះ‌កាណ៌​ចំពោះ​អ្នក​រាល់​គ្នា​ដែរ។


ដូច្នេះ ទូល​បង្គំ​ទូល​ថា មើល៍ ឱ​ព្រះ‌អើយ ទូល​បង្គំ​បាន​មក​ដើម្បី​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ (សេចក្តី​នេះ​បាន​កត់​ទុក​ពី​ទូល​បង្គំនៅ​ក្នុង​គម្ពីរ​ហើយ)» ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម