Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 23:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ឯ​ហោរា​ណា​ដែល​យល់‌សប្តិ​ឲ្យ​គេ​ប្រាប់​តាម​សប្តិ​នោះ​ចុះ ហើយ​ហោរា​ណា​ដែល​បាន​ទទួល​ពាក្យ​យើង ត្រូវ​ឲ្យ​អ្នក​នោះ​ប្រាប់​ពាក្យ​យើង ដោយ​ស្មោះ‌ត្រង់​ទៅ តើ​ចំបើង​ជា​អ្វី​ចំពោះ​ស្រូវ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ដូច្នេះ ព្យាការី​ណា​យល់​សុបិន​ឲ្យ​គេ​រៀប​រាប់​ពី​សុបិន​នោះ​ទៅ។ រីឯ​អ្នក​ដែល​ទទួល​ពាក្យ​យើង ត្រូវ​យក​ពាក្យ​នោះ​ទៅ​ថ្លែង​ប្រាប់​ឲ្យ​បាន​ត្រឹម​ត្រូវ។ កុំ​លាយ​អង្កាម និង​អង្ករ​ចូល​គ្នា - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឯ​ហោរា​ណា​ដែល​យល់‌សប្តិ ឲ្យ​គេ​ប្រាប់​តាម​សប្តិ​នោះ​ចុះ ហើយ​ហោរា​ណា​ដែល​បាន​ទទួល​ពាក្យ​អញ ត្រូវ​ឲ្យ​អ្នក​នោះ​ប្រាប់​ពាក្យ​អញ​ដោយ​ស្មោះ‌ត្រង់​ទៅ តើ​ចំបើង​ជា​អ្វី​ចំពោះ​ស្រូវ

សូមមើលជំពូក ចម្លង

អាល់គីតាប

28 ដូច្នេះ ណាពី​ណា​យល់​សុបិន​ឲ្យ​គេ​រៀប​រាប់​ពី​សុបិន​នោះ​ទៅ។ រីឯ​អ្នក​ដែល​ទទួល​ពាក្យ​យើង ត្រូវ​យក​ពាក្យ​នោះ​ទៅ​ថ្លែង​ប្រាប់​ឲ្យ​បាន​ត្រឹម​ត្រូវ។ កុំ​លាយ​អង្កាម និង​អង្ករ​ចូល​គ្នា - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




យេរេមា 23:28
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ មីកា‌យ៉ា​ឆ្លើយ​ថា៖ «ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​ថា សេចក្ដី​ណា​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ នោះ​ខ្ញុំ​នឹង​បញ្ចេញ​តាម​សេចក្ដី​នោះ»។


ប៉ុន្តែ ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «តើ​ប៉ុន្មាន​ដង​ហើយ ដែល​យើង​ឲ្យ​អ្នក​ស្បថ​ថា អ្នក​ត្រូវ​តែ​និយាយ​ការ​ពិត​ប្រាប់​យើង ក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា?»


សាក្សី​ស្មោះ​ត្រង់​នឹង​មិន​កុហក​ឡើយ តែ​សាក្សី​ក្លែង‌ក្លាយ តែង​តែ​ពោល​ពាក្យ​ភូត​ភរ​វិញ។


ឱ​ពួក​អ្នក​ដែល​ត្រូវ​បញ្ជាន់ ជា​គ្រាប់​ពូជ​នៅ​ទី‌លាន​របស់​យើង​អើយ សេចក្ដី​ដែល​បាន​ឮ​មក​ពី​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល នោះ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ហើយ។


យើង​បាន​ឮ​សេចក្ដី​ដែល​ពួក​ហោរា​ប្រាប់ ជា​ពួក​អ្នក​ដែល​ថ្លែងទំនាយ​កុហក ដោយ​នូវ​ឈ្មោះ​យើង​ថា ខ្ញុំ​បាន​យល់‌សប្តិ ឃើញ​ដូច្នេះ​មួយៗ។


ហោរា​យេរេមា​ក៏​ឆ្លើយ​តប​ថា៖ «ខ្ញុំ​បាន​ឮ​ហើយ ខ្ញុំ​នឹង​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា តាម​ពាក្យ​សំណូម​របស់​អ្នក​រាល់​គ្នា ហើយ​សេចក្ដី​អ្វី​ដែល​ព្រះ‌យេហូវ៉ា​ឆ្លើយ​មក នោះ​ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ដឹង ឥត​លាក់‌លៀប​អ្វី​ពី​អ្នក​រាល់​គ្នា​ឡើយ»។


តើ​អ្នក​ណា​មាន​ប្រាជ្ញា ដែល​អាច​យល់​សេចក្ដី​នេះ​បាន? តើ​ព្រះ‌ឧស្ឋ​នៃ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ចំពោះ​អ្នក​ណា ដើម្បី​ឲ្យ​គេ​បាន​ថ្លែង​ប្រាប់​តទៅ? ហេតុ​អ្វី​បាន​ជា​ស្រុក​ត្រូវ​វិនាស ហើយ​ឆេះ​សុស​ដូច​ជា​ទី​រហោ‌ស្ថាន ដែល​គ្មាន​អ្នក​ណា​ដើរ​កាត់​ទៀត​ដូច្នេះ?


ប៉ុន្តែ ឱ​ពួក​ស្រីៗ​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ ហើយ​ឲ្យ​ត្រចៀក​ទទួល​ព្រះ‌បន្ទូល ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ​ផង ត្រូវ​បង្រៀន​កូន​ស្រី​របស់​អ្នក​រាល់​គ្នា ឲ្យ​ចេះ​ទ្រហោ​យំ ហើយ​ឲ្យ​អ្នក​ជិត​ខាង​ទាំង​ប៉ុន្មាន ចេះ​ទួញ​ទំនួញ


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ វេទនា​ដល់​ពួក​ហោរា​ល្ងី‌ល្ងើ ដែល​ថ្លែងទំនាយ​តាម​តែ​ចិត្ត​របស់​ខ្លួន ឥត​មាន​ឃើញ​អ្វី​ឡើយ។


«ដូច្នេះ តើ​អ្នក​ណា​ជា​អ្នក​បម្រើ​ស្មោះ​ត្រង់​ហើយ​ឈ្លាស‌វៃ ដែល​ចៅហ្វាយ​បាន​តាំង​ឲ្យ​មើល​ខុស​ត្រូវ​លើ​ពួក​ផ្ទះ​របស់​លោក ដើម្បី​ចែក​ម្ហូប​អាហារ​ឲ្យ​គេ​បរិ‌ភោគ​តាម​ពេល​ត្រឹម‌ត្រូវ?


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តប​ថា៖ «តើ​អ្នក​ណា​ជា​នាយ​តម្រួត​ការ​ដែល​ស្មោះ​ត្រង់ មាន​មារ‌យាទ​ល្អ ដែល​ចៅហ្វាយ​នឹង​តាំង​ឲ្យ​ត្រួត​លើ​ពួក​ផ្ទះ​លោក ដើម្បី​បើក​អាហារ​ឲ្យ​គេ​បរិ‌ភោគ​តាម​ត្រូវ​ពេល?


រីឯ​អ្នក​មើល​ខុស​ត្រូវ ត្រូវ​មាន​ចិត្ត​ស្មោះ‌ត្រង់។


ដ្បិត​យើង​មិន​មែន​រក​ចំណេញ​ពី​ព្រះ‌បន្ទូល​របស់​ព្រះ ដូច​មនុស្ស​ជា​ច្រើន​នោះ​ឡើយ តែ​ក្នុង​ព្រះ​គ្រីស្ទ យើង​និយាយ​ក្នុង​នាម​ជា​មនុស្ស​ស្មោះ‌ត្រង់ ជា​មនុស្ស​ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក នៅ​ចំពោះ​ព្រះ‌អង្គ។


ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ ដែល​ទ្រង់​បាន​ចម្រើន​កម្លាំង​ខ្ញុំ គឺ​ព្រះ‌គ្រីស្ទ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង ព្រោះ​ព្រះ‌អង្គ​បាន​រាប់​ខ្ញុំ​ជា​មនុស្ស​ស្មោះ​ត្រង់ ទាំងតែង​តាំង​ខ្ញុំ​ឲ្យ​បម្រើ​ព្រះ‌អង្គ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម