Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 28:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 លោកសាំយូ‌អែល​ទូល​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​រំខាន​ទូល‌បង្គំ ដោយ​ហៅ​ទូល‌បង្គំ​ឡើង​មក​ដូច្នេះ?»។ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ឆ្លើយ​ថា៖ «ខ្ញុំ​មាន​សេចក្ដី​ទុក្ខ​ខ្លាំង​ណាស់ ព្រោះ​ពួក​សាសន៍​ភីលី‌ស្ទីន​មក​ច្បាំង​នឹង​ខ្ញុំ ហើយ​ព្រះ​បាន​ថយ​ចេញ​ពី​ខ្ញុំ​ទៅ ព្រះ‌អង្គ​ឥត​មាន​ព្រះ‌បន្ទូល​ឆ្លើយ​មក​ខ្ញុំ​ទៀត​ឡើយ ទោះ​បើ​ដោយ​ហោរា ឬ​ដោយ​ការ​ពន្យល់​សប្តិ​ក្តី ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ហៅ​លោក​មក ដើម្បី​ឲ្យ​លោក​បង្ហាញ​ថា តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ណា?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 លោក​សាំយូ‌អែល​ទូល​សួរ​ព្រះ‌បាទ​សូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​រំខាន​ទូលបង្គំ ដោយ​ហៅ​ទូលបង្គំ​ឡើង​មក​ដូច្នេះ?»។ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​តប​ថា៖ «ខ្ញុំ​មាន​ទុក្ខ‌ធុរៈ​ធ្ងន់​ណាស់ ព្រោះ​ពួក​ភីលីស្ទីន​នាំ​គ្នា​មក​ធ្វើ​សង្គ្រាម​នឹង​ខ្ញុំ ហើយ​ព្រះ‌ជាម្ចាស់​បោះ​បង់​ខ្ញុំ​ចោល ព្រះអង្គ​លែង​ឆ្លើយ​តប​មក​ខ្ញុំ​ទៀត​ហើយ ទោះ​បី​តាម​រយៈ​ព្យាការី ឬ​ការ​យល់​សប្ដិ​ក្ដី។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​អញ្ជើញ​លោក​មក ដើម្បី​ឲ្យ​លោក​ប្រាប់​ខ្ញុំ​ថា តើ​ត្រូវ​ធ្វើ​យ៉ាង​ណា?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ឯ​សាំយូ‌អែល លោក​ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​ធ្វើ​ឲ្យ​ទូលបង្គំ​រំខាន ដោយ​ហៅ​ឲ្យ​ទូលបង្គំ​ឡើង​មក​ដូច្នេះ សូល​មាន​បន្ទូល​ឆ្លើយ​ថា ខ្ញុំ​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង ពី​ព្រោះ​ពួក​សាសន៍​ភីលីស្ទីន​គេ​មក​ច្បាំង​នឹង​ខ្ញុំ ហើយ​ព្រះ‌ទ្រង់​បាន​ថយ​ចេញ​ពី​ខ្ញុំ​ទៅ ទ្រង់​ឥត​មាន​បន្ទូល​ឆ្លើយ​មក​ខ្ញុំ​ទៀត​ឡើយ ទោះ​បើ​ដោយ​ហោរា ឬ​ដោយ​ការ​ពន្យល់​សប្តិ​ក្តី ហេតុ​នោះ​បាន​ជា​ខ្ញុំ​ហៅ​លោក​មក ដើម្បី​ឲ្យលោក​បង្ហាញ​ការ ដែល​ខ្ញុំ​គួរ​ធ្វើ​ជាយ៉ាង​ណា

សូមមើលជំពូក ចម្លង

អាល់គីតាប

15 សាំយូ‌អែល​សួរ​ស្តេច​សូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ស្តេច​រំខាន​ខ្ញុំ ដោយ​ហៅ​ខ្ញុំ ឡើង​មក​ដូច្នេះ?»។ ស្តេច​សូល​ឆ្លើយ​តប​ថា៖ «ខ្ញុំ​មាន​ទុក្ខ​ធុរៈ​ធ្ងន់​ណាស់ ព្រោះ​ពួក​ភីលី‌ស្ទីន​នាំ​គ្នា​មក​ធ្វើ​សង្គ្រាម​នឹង​ខ្ញុំ ហើយ​អុលឡោះ​បោះ​បង់​ខ្ញុំ​ចោល ទ្រង់​លែង​ឆ្លើយ​តប​មក​ខ្ញុំ​ទៀត​ហើយ ទោះ​បី​តាម​រយៈ​ណាពី ឬ​ការ​យល់​សប្តិ​ក្តី។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​អញ្ជើញ​លោក​មក ដើម្បី​ឲ្យ​លោក​ប្រាប់​ខ្ញុំ​ថា តើ​ត្រូវ​ធ្វើ​យ៉ាង​ណា?»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 28:15
18 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​កុំ​បោះ​បង់​ទូល‌បង្គំ ចេញ​ពីព្រះ​វត្តមាន​ព្រះ‌អង្គ ហើយ​កុំ​ដក​យក​ព្រះ‌វិញ្ញាណ​បរិសុទ្ធ របស់​ព្រះ‌អង្គ ចេញ​ពី​ទូល‌បង្គំ​ឡើយ។


អ្នក​ណា​ដែល​មាន​ចិត្ត​រសាយ​ថយ​ទៅ នោះ​នឹង​បាន​ឆ្អែតដោយ​ផល​នៃ​ផ្លូវ​របស់​ខ្លួន តែ​មនុស្ស​ល្អ​ក៏​នឹង​បាន​ស្កប់‌ស្កល់ ដោយ​ផល​នៃ​ផ្លូវ​របស់​ខ្លួន​ដែរ។


ទោះ​បើ​គេ​ចិញ្ចឹម​បី​បាច់​កូន​ឲ្យ​ធំ​ឡើង ក៏យើង​នឹងដក​ហូត​គេ​ទៅ រហូត​ទាល់​តែ​ឥត​មាន​នៅ​សល់។ វេទនា​ដល់​គេ​ហើយ ពេល​ណាយើង​ចាក​ចេញ​ពី​គេ!


បន្ទាប់​មក ព្រះ‌អង្គ​នឹង​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អស់​អ្នក​ដែល​នៅ​ខាង​ឆ្វេង​ថា "ពួក​ត្រូវ​បណ្តាសា​អើយ! ចូរ​ថយ​ចេញ​ពី​យើង ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់‌កល្ប​ជានិច្ច ដែល​បាន​រៀបចំ​ទុក​សម្រាប់​អារក្ស និង​ពួក​ទេវតា​របស់​វា​នោះ​ទៅ!


នាង​ពោល​ឡើង​ថា៖ «សាំសុន​អើយ ពួក​ភីលី‌ស្ទីន​មក​ចាប់​បង​ហើយ!» គាត់​ក៏​ភ្ញាក់​ពី​ដេក ហើយ​គិត​ថា៖ «អញ​នឹង​ចេញ​ទៅ​ទាំង​រលាស់​ខ្លួន ដូច​សព្វ​មួយ​ដង»។ ប៉ុន្តែ គាត់​មិន​ដឹងថា ព្រះ‌យេហូវ៉ា​បាន​ថយ​ចេញ​ពី​គាត់​ទេ។


ដូច្នេះ ស្ដេច​សូល​ក៏​ខ្លាច​ដល់​ដាវីឌ ដ្បិត​ព្រះ‌យេហូវ៉ា​គង់​នៅ​ជា‌មួយ​លោក តែ​បាន​ថយ​ចេញ​ពី​ទ្រង់​វិញ


ដូច្នេះ ដាវីឌ​ក៏​ទូល​សួរ​ព្រះ‌យេហូវ៉ា​ថា៖ «តើ​ទូល‌បង្គំ​ត្រូវ​ទៅ​វាយ​ពួក​ភីលី‌ស្ទីន​នោះ​ឬ​ទេ?» ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ចូរ​ទៅ​វាយ​ពួក​ភីលី‌ស្ទីន ហើយ​សង្គ្រោះ​ពួក​កៃឡា​ចុះ»។


ដាវីឌ​ក៏​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ម្តង​ទៀត ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ចូរ​រៀបចំ​ចុះ​ទៅ​កៃឡា​ចុះ ដ្បិត​យើង​នឹង​ប្រគល់​ពួក​ភីលី‌ស្ទីន​នោះ មក​ក្នុង​កណ្ដាប់​ដៃ​ឯង​ហើយ»។


បន្ទាប់​មក ស្ត្រី​នោះ​សួរ​ថា៖ «តើ​ចង់​ឲ្យ​ខ្ញុំ​ខាប​យក​អ្នក​ណា​មក​ឲ្យ​លោក?» ស្តេច​ឆ្លើយ​ថា៖ «សូម​ខាប​យក​សាំយូ‌អែល​មក​ឲ្យ​ខ្ញុំ»។


លោក​សាំយូ‌អែល​ឆ្លើយ​ថា៖ «បើ​ព្រះ‌យេហូវ៉ា​បាន​ថយ​ចេញ​ពី​ទ្រង់​ទៅ ហើយ​បាន​ត្រឡប់​ជា​ទាស់​ទទឹង​នឹង​ទ្រង់​ផង ចុះ​ហេតុ​អ្វី​បាន​ជា​ទ្រង់​សួរ​ដល់​ទូល‌បង្គំ​ដូច្នេះ?


នៅ​ពេល​ស្តេច​សូល​ទូល​ដល់​ព្រះ‌យេហូវ៉ា នោះ​ព្រះ‌អង្គ​មិន​ឆ្លើយ​តប​សោះ ទោះ​បើ​ដោយ​ការ​ពន្យល់​សប្តិ ឬ​ដោយ‌សារ​អ៊ូរីម ឬ​ដោយ​ពួក​ហោរា​ក្តី។


នោះ​ស្តេច​សូល​បាន​ក្លែង​ខ្លួន ហើយ​ផ្លាស់​សម្លៀក‌បំពាក់​ចេញ​ទៅ មាន​មនុស្ស​ពីរ​នាក់​ទៅ​ជា‌មួយ​ដែរ។ ស្ដេច​សូល​បាន​ទៅ​ជួប​ស្ត្រី​នោះ​ទាំង​យប់ ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ចូល​រូប ហើយ​ខាប​យក​ព្រលឹង​មនុស្ស​ម្នាក់ ដែល​ខ្ញុំ​នឹង​ប្រាប់​អ្នក»។


ចំណែក​ដាវីឌ លោក​ច្របូក​ច្របល់​ក្នុង​ចិត្ត​ណាស់ ដ្បិត​ពួក​អ្នក​ដែល​នៅ​ជា‌មួយ​លោក គេ​ចង់​យក​ដុំ​ថ្ម​គប់​លោក ព្រោះ​គ្រប់​គ្នា​មាន​ការ​ឈឺ​ចាប់​ក្នុង​ចិត្ត​ជា​ខ្លាំង ដោយ​សារ​កូន​ប្រុស​កូន​ស្រី​របស់​គេ តែ​ដាវីឌ​បាន​លើក​ទឹក​ចិត្ត​ខ្លួន​ឯង ដោយ​នូវ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​លោក​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម