ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 5:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្តេច​ហ៊ីរ៉ាម នៅ​ស្រុក​ទីរ៉ុស ទ្រង់​បាន​ចាត់​ពួក​មហា‌តលិក​ឲ្យ​មក​គាល់​ព្រះបាទ​សាឡូម៉ូន ពេល​ដែល​ឮ​ថា គេ​បាន​ចាក់​ប្រេង​តាំង​សាឡូម៉ូន​ឡើង​ជា​សេ្តច​ជំនួស​បិតា ព្រោះ​ហ៊ីរ៉ាម​ជា​មិត្ត‌ភក្ដិ​ជិត​ស្និទ្ធ​នឹង​ព្រះបាទ​ដាវីឌ​តាំង​តែ​ពី​ដើម​មក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​ហ៊ីរ៉ាម ជា​ស្ដេច​ក្រុង​ទីរ៉ុស និង​ជា​មិត្ត‌ភក្ដិ​ដ៏​ជិត​ស្និទ្ធ​របស់​ព្រះ‌បាទ​ដាវីឌ​ជ្រាប​ថា គេ​បាន​អភិ‌សេក​ព្រះ‌បាទ​សាឡូម៉ូន​ឲ្យ​ស្នង​រាជ្យ​របស់​ព្រះ‌បាទ​ដាវីឌ​ជា​បិតា ស្ដេច​ក៏​ចាត់​រាជ​បម្រើ​ទៅ​គាល់​ព្រះ‌បាទ​សាឡូម៉ូន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​ហ៊ីរ៉ាម ជា​ស្តេច​ស្រុក​ទីរ៉ុស ទ្រង់​ចាត់​ពួក​មហា‌តលិក​ឲ្យ​មក​គាល់​សាឡូម៉ូន ដោយ​ឮ​ថា គេ​បាន​ចាក់​ប្រេង​តាំង​សាឡូម៉ូន​ឡើង ជា​ស្ដេច​ជំនួស​បិតា​ទ្រង់ ពី​ព្រោះ​ហ៊ីរ៉ាម​ទ្រង់​បាន​ស្រឡាញ់​ដាវីឌ តាំង​តែ​ពី​ដើម​មក

សូមមើលជំពូក

អាល់គីតាប

ស្តេច​ហ៊ីរ៉ាម​ជា​ស្តេច​ក្រុង​ទីរ៉ុស និង​ជា​មិត្ត‌ភក្តិ​ដ៏​ជិត​ស្និទ្ធ​របស់​ស្តេច​ទត ជ្រាប​ថា​គេ​បាន​តែង​តាំង​ស្តេច​ស៊ូឡៃ‌ម៉ាន ឲ្យ​ស្នង​រាជ្យ​របស់​ទត​ជា​បិតា គាត់​ក៏​ចាត់​អ្នក​បម្រើ​ទៅ​ជួប​ស្តេច​ស៊ូឡៃ‌ម៉ាន។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 5:1
24 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​តាំង​សញ្ញា​ជា‌មួយ​អាប់‌រ៉ាម ដោយ​មាន​ព្រះ​បន្ទូល​ថា៖ «យើង​ប្រគល់​ស្រុក​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក ចាប់​តាំង​ពី​ទន្លេ​ស្រុក​អេស៊ីព្ទ​រហូត​ដល់​ទន្លេ​ធំ គឺ​ទន្លេ​អ៊ើប្រាត


រីឯ​ហ៊ីរ៉ាម​ជា​ស្តេច​ក្រុង​ទីរ៉ុស ទ្រង់​បាន​ចាត់​សារ​ទៅ​ឲ្យ​ដាវីឌ ព្រម​ទាំង​ជាង​ឈើ ជាង​ថ្ម និង​ឈើ​តា‌ត្រៅ​ផង ពួក​នោះ​ក៏​សង់​ដំណាក់​ថ្វាយ​ព្រះបាទ​ដាវីឌ។


នោះ​ក៏​ចាត់​យ៉ូរ៉ាម​ជា​បុត្រា ឲ្យ​ទៅ​ជួប​ព្រះបាទ​ដាវីឌ ដើម្បី​ទូល​សួរ​ពី​សុខ​ទុក្ខ និង​ឲ្យ​ពរ ដោយ​ព្រោះ​ទ្រង់​បាន​ច្បាំង​ឈ្នះ​ហាដា‌រេស៊ើរ ដ្បិត​ហាដា‌រេស៊ើរ​ចេះ​តែ​ច្បាំង​នឹង​ថូអ៊ី​ជា‌និច្ច យ៉ូរ៉ាម​ក៏​នាំ​យក​ប្រដាប់​មាស ប្រាក់ និង​លង្ហិន​មក​ថ្វាយ​ដែរ


គ្រប់​គ្នា​ក៏​នាំ​យក​តង្វាយ​មក​ថ្វាយ គឺ​ជា​គ្រឿង​មាស ប្រាក់ សម្លៀក​បំពាក់ គ្រឿង​សស្ត្រា‌វុធ គ្រឿង​ក្រអូប សេះ និង​លា‌កាត់ តាម​កំណត់​រាល់​តែ​ឆ្នាំ។


ដូច្នេះ ស្ដេច​ហ៊ីរ៉ាម​ក៏​បាន​ថ្វាយ​ឈើ​តា‌ត្រៅ និង​ឈើ​កកោះ​ដល់​ព្រះបាទ​សាឡូម៉ូន តាម​សេចក្ដី​ត្រូវ​ការ​របស់​ទ្រង់


ព្រះបាទ​សាឡូម៉ូន​បាន​កេណ្ឌ​មនុស្ស​ក្នុង​ពួក​អ៊ីស្រា‌អែល​បាន​ចំនួន​បី​ម៉ឺន​នាក់


រីឯ​ព្រះបាទ​ហ៊ីរ៉ាម ជា​ស្តេច​ក្រុង​ទីរ៉ុស បាន​ចាត់​សារ​មក​ព្រះបាទ​ដាវីឌ ព្រម​ទាំង​ផ្ញើ​ឈើ​តា‌ត្រៅ និង​ជាង​រៀប​ថ្ម ហើយ​ជាង​ឈើ ដើម្បី​នឹង​សង់​ដំណាក់​ថ្វាយ​ព្រះបាទ​ដាវីឌ។


មាន​ពួក​ភីលី‌ស្ទីន​ខ្លះ នាំ​យក​គ្រឿង​បណ្ណា‌ការ​មក​ថ្វាយ​ព្រះបាទ​យេ‌ហូសា‌ផាត ព្រម​ទាំង​ប្រាក់​ទុក​ជា​សួយ‌អាករ​ផង ឯ​ពួក​អារ៉ាប់ គេ​ក៏​នាំ​យក​ហ្វូង​សត្វ​មក​ថ្វាយ​ដែរ គឺ​ចៀម​ឈ្មោល​ប្រាំពីរ​ពាន់​ប្រាំពីរ​រយ និង​ពពែ​ឈ្មោល​ប្រាំពីរ​ពាន់​ប្រាំពីរ​រយ។


ព្រះបាទ​សាឡូម៉ូន​បាន​ចាត់​សារ​ទៅ​ស្តេច​ហ៊ីរ៉ាម នៅ​ក្រុង​ទីរ៉ុស​ថា៖ «ពី​ដើម ទ្រង់​បាន​ផ្ញើ​ឈើ​តា‌ត្រៅ​មក​ថ្វាយ​ព្រះបាទ​ដាវីឌ ជា​បិតា​ទូល‌បង្គំ សម្រាប់​ធ្វើ​ជា​ដំណាក់​ឲ្យ​ទ្រង់​គង់ ឥឡូវ​នេះ ក៏​សូម​ទ្រង់​ប្រោស​មេត្តា​ដល់​ទូល‌បង្គំ​ដូច្នោះ​ដែរ។


ទ្រង់​មាន​អំណាច​លើ​អស់​ទាំង​ស្តេច ចាប់​តាំង​ពី​ទន្លេ​រហូត​ដល់​ស្រុក​ភីលី‌ស្ទីន ហើយ​ដល់​ព្រំ​ប្រទល់​ស្រុក​អេស៊ីព្ទ​ផង។


ហើយ​ក៏​មាន​ស្តេច​ខ្លាំង​ពូកែ ដែល​បាន​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​បាន​គ្រប់‌គ្រង​លើ​អាណា​ខេត្ត​ទាំង​មូល​ខាង​នាយ​ទន្លេ មនុស្ស​ក៏​បាន​បង់​ពន្ធ​ដារ សួយ‌អាករ និង​ពន្ធ​ផ្លូវ​ថ្វាយ​ស្តេច​ទាំង​នោះ​ទៀត​ផង។


ប្រជា‌រាស្ត្រ​នៅ​ក្រុង​ទីរ៉ុស គឺ​ពួក​អ្នក​មាន​ស្ដុក​ស្ដម នឹង​នាំ​តង្វាយ​មក​ថ្វាយ​ព្រះ​នាង ដើម្បី​ផ្គាប់​ផ្គុន​ព្រះ​នាង។ ៙ ព្រះ‌អង្គ​ម្ចាស់​ក្សត្រិយ៍​ដែល​នៅ​ក្នុង​ក្រឡា​បន្ទំ ព្រះ​នាង​មាន​ពេញ​ដោយ​សេចក្ដី​រុងរឿង ព្រះ‌ភូសា​របស់​ព្រះ​នាង​ប៉ាក់​លម្អ​ដោយ​មាស។


៙ សូម​ឲ្យ​ព្រះ​រាជា​មាន​អំណាច ចាប់​តាំង​ពី​សមុទ្រ​ម្ខាង រហូត​ដល់​សមុទ្រ​ម្ខាង ហើយ​ចាប់​ពី​ទន្លេ​អឺប្រាត រហូត​ដល់​ចុង​បំផុត​ផែនដី!


តែ​ឥឡូវ​នេះ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ រំលំ​របងចម្ការ​ទំពាំង​បាយ​ជូរ​នេះ ធ្វើ​ឲ្យ​អស់​អ្នកដែល​ដើរ​តាម​នោះ​បេះ​ផ្លែ​វា​ដូច្នេះ?


ដ្បិត​យើង​នឹង​បណ្តេញ​អស់​ទាំង​សាសន៍​ដទៃ​ចេញ​ពី​មុខ​អ្នក ហើយ​ពង្រីក​ព្រំ​ប្រទល់​របស់​អ្នក​ឲ្យ​ធំ​ទូលាយ កាល​ណា​អ្នក​ឡើង​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បី​ដង​ក្នុង​មួយ​ឆ្នាំ នោះ​គ្មាន​អ្នក​ណា​លោភ​ចង់​បាន​ស្រុក​របស់​អ្នក​ឡើយ។


នេះ​ជា​ទំនាយ​អំពី​ដំណើរ​ក្រុង​ទីរ៉ុស។ ឱ​នាវា​ពី​ស្រុក​តើស៊ីស​អើយ ចូរ​ស្រែក​ទ្រហោ‌យំ​ចុះ ដ្បិត​ក្រុង​ទីរ៉ុស​ត្រូវ​បំផ្លាញ​ហើយ ឥត​មាន​ផ្ទះ ឬ​កន្លែង​ចូល​សំចត​ណា​នៅ​សល់​ឡើយ! គេ​បាន​ឮ​ដំណឹង​នោះ​ចាប់​តាំង​ពី​ស្រុក​គីប្រុស។


ដើម​នោះ​មាន​មែក​មាំ សម្រាប់​ជា​ដំបង​រាជ្យ​នៃ​ពួក​អ្នក​ដែល​គ្រប់‌គ្រង ក៏​លូត​ឡើង​ខ្ពស់​ជាង​មែក​ញឹក‌ស្និត វា​ទាញ​នាំ​ភ្នែក​ដោយ​កម្ពស់ និង​មែក​យ៉ាង​សន្ធឹក​របស់​វា។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​បី​របស់​ក្រុង​ទីរ៉ុស អើ ដោយ​ព្រោះ​បួន​ផង យើង​នឹង​មិន​ព្រម​លើក​លែង​ទោស​គេ​ឡើយ ព្រោះ​គេ​បាន​ប្រគល់​ពួក​ឈ្លើយ​ទាំង​អស់ ដល់​សាសន៍​អេដុម ហើយ​មិន​បាន​នឹក​ចាំ​សេចក្ដី​សញ្ញា ជា​បង‌ប្អូន​នឹង​គ្នា​សោះ។


ទឹក​នឹង​ហៀរ‌ហូរ​ពី​ធុង​របស់​គេ ហើយ​ពូជ​របស់​គេ​នឹង​ចម្រើន​ផល​ឡើង​ព្រោះ​មាន​ទឹក​ច្រើន ស្តេច​របស់​គេ​នឹង​បាន​ខ្ពស់​ជាង​ស្តេច​អ័កាក់ ហើយ​នគរ​របស់​គេ​នឹង​បាន​ថ្កើង​ឡើង។


ដ្បិត​គាត់​ស្រឡាញ់​សាសន៍​របស់​យើង ហើយ​បាន​សង់​សាលា​ប្រជុំ​មួយ​ឲ្យ​យើង»។


ប្រសិន‌បើអ្នក​ក្រុង​នោះ​ឆ្លើយ​មក​អ្នក​ដោយ​សន្ដិភាព ហើយ​គេ​បើក​ទ្វារ​ក្រុង​ចុះ​ចូល​នឹង​អ្នក នោះ​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ឃើញ​មាន​ក្នុង​ក្រុង​នោះ ត្រូវ​តែ​ចំណុះ​អ្នក ហើយ​បម្រើ​អ្នក។


តែ​មាន​ពួក​ពាល​អនាថា​ខ្លះ​និយាយ​ថា៖ «ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​នោះ​សង្គ្រោះ​យើង​បាន?» គេ​ក៏​មើល​ងាយ​ដល់​លោក ហើយ​មិន​បាន​យក​ភ័ស្តុ‌ភារ​អ្វី​មក​ជូន​លោក​ទេ តែ​លោក​ឥត​រវល់​ឡើយ។ [គ្រានោះ ណាហាស​ជា​ស្ដេច​សាសន៍​អាំម៉ូន​បាន​សង្កត់​សង្កិនពួក​កាដ និង​ពួក​រូបេន ដែល​រស់​នៅ​ខាង​កើត​ទន្លេ​យ័រដាន់​យ៉ាង​ជូរចត់។ ស្ដេចរក​ខ្វេះ​ភ្នែក​ស្ដាំ​របស់ពួក​អ៊ីស្រា‌អែល​គ្រប់​គ្នា​ដែល​រស់នៅ​ទី​នោះ ហើយ​មិន​អនុញ្ញាត​ឲ្យ​អ្នកណា​ម្នាក់​មក​សង្គ្រោះ​ពួក​គេ​ឡើយ តែ​ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ គ្មាន​អ្នក​ណា​ម្នាក់ត្រូវ​បាន​ណាហាស ជា​ស្ដេច​សាសន៍​អាំម៉ូន​ខ្វេះ​ភ្នែក​ស្ដាំ​ឡើយ។ មាន​មនុស្សប្រាំពីរ​ពាន់នាក់ ដែល​បាន​រត់​ចេញ​ពី​ពួក​សាសន៍​អាំម៉ូន ហើយ​ចូល​ទៅតាំង​ទី​លំនៅនៅក្រុង​យ៉ាបេស-កាឡាត] ។