Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 34:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ដ្បិត​យើង​នឹង​បណ្តេញ​អស់​ទាំង​សាសន៍​ដទៃ​ចេញ​ពី​មុខ​អ្នក ហើយ​ពង្រីក​ព្រំ​ប្រទល់​របស់​អ្នក​ឲ្យ​ធំ​ទូលាយ កាល​ណា​អ្នក​ឡើង​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បី​ដង​ក្នុង​មួយ​ឆ្នាំ នោះ​គ្មាន​អ្នក​ណា​លោភ​ចង់​បាន​ស្រុក​របស់​អ្នក​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 កាល​យើង​បណ្ដេញ​ជាតិ​សាសន៍​នានា​ចេញ​ពី​មុខ​អ្នក យើង​នឹង​ពង្រីក​ទឹក​ដី​របស់​អ្នក។ ក្នុង​អំឡុង​ពេល​ទាំង​បី​ដង​ក្នុង​មួយ​ឆ្នាំ ដែល​អ្នក​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក គ្មាន​នរណា​លោភ‌លន់​ចង់​បាន​ដី​របស់​អ្នក​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ដ្បិត​អញ​នឹង​បណ្តេញ​អស់​ទាំង​សាសន៍​ដទៃ​ពី​មុខ​ឯង​ចេញ ហើយ​នឹង​វាត​ព្រំ​ស្រុក​របស់​ឯង​ឲ្យ​ធំ​ទូលាយ​ឡើង កាល​ណា​ឯង​ឡើង​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​៣​ដង​ក្នុង​១​ឆ្នាំ នោះ​នឹង​គ្មាន​អ្នក​ណា​លោភ​ចង់​បាន​ស្រុក​របស់​ឯង​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 កាល​យើង​បណ្តេញ​ជាតិ​សាសន៍​នា​នា​ចេញ​ពី​មុខ​អ្នក យើង​នឹង​ពង្រីក​ទឹក​ដី​របស់​អ្នក។ ក្នុង​អំឡុង​ពេល​ទាំង​បី​ដង​ក្នុង​មួយ​ឆ្នាំ ដែល​អ្នក​មក​បង្ហាញ​ខ្លួន នៅ​ចំពោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក គ្មាន​នរណា​លោភ​លន់​ចង់​បាន​ដី​របស់​អ្នក​ឡើយ។

សូមមើលជំពូក ចម្លង




និក្ខមនំ 34:24
19 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​តាំង​សញ្ញា​ជា‌មួយ​អាប់‌រ៉ាម ដោយ​មាន​ព្រះ​បន្ទូល​ថា៖ «យើង​ប្រគល់​ស្រុក​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក ចាប់​តាំង​ពី​ទន្លេ​ស្រុក​អេស៊ីព្ទ​រហូត​ដល់​ទន្លេ​ធំ គឺ​ទន្លេ​អ៊ើប្រាត


កាល​គេ​ធ្វើ​ដំណើរ​ទៅ ព្រះ​បាន​ធ្វើ​ឲ្យ​មនុស្ស​នៅ​តាម​ទី​ក្រុង​ទាំង‌ឡាយ​ដែល​នៅ​ជុំ​វិញ​គេ មាន​សេចក្ដី​ស្ញែង‌ខ្លាច មិន​ហ៊ាន​ដេញ​តាម​ពួក​កូន​ចៅ​លោក​យ៉ាកុប​ឡើយ។


ស្តេច​ហ៊ីរ៉ាម នៅ​ស្រុក​ទីរ៉ុស ទ្រង់​បាន​ចាត់​ពួក​មហា‌តលិក​ឲ្យ​មក​គាល់​ព្រះបាទ​សាឡូម៉ូន ពេល​ដែល​ឮ​ថា គេ​បាន​ចាក់​ប្រេង​តាំង​សាឡូម៉ូន​ឡើង​ជា​សេ្តច​ជំនួស​បិតា ព្រោះ​ហ៊ីរ៉ាម​ជា​មិត្ត‌ភក្ដិ​ជិត​ស្និទ្ធ​នឹង​ព្រះបាទ​ដាវីឌ​តាំង​តែ​ពី​ដើម​មក។


យ៉ាបេស​បាន​អំពាវ‌នាវ​ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ថា «ឱ​បើ​ទ្រង់​ប្រទាន​ពរ​មក​ទូល‌បង្គំ ព្រម​ទាំង​វាត​ព្រំ‌ដែន​របស់​ទូល‌បង្គំ​ឲ្យ​ទូលាយ ហើយ​ឲ្យ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​បាន​នៅ​ជា‌មួយ​ទូល‌បង្គំ ដើម្បី​រក្សា​ទូល‌បង្គំ មិន​ឲ្យ​ប្រព្រឹត្ត​អាក្រក់​ឡើយ កុំ​ឲ្យ​ទូល‌បង្គំ​កើត​ចិត្ត​ព្រួយ»។ ព្រះ​បាន​ប្រោស​ប្រទាន​ដល់​គាត់​ដូច​ជា​បាន​សូម។


សេចក្ដី​ស្ញែង‌ខ្លាចរបស់​ព្រះ‌យេហូវ៉ា ក៏​មក​គ្រប​សង្កត់​លើ​អស់​ទាំង​នគរ នៅ​ជុំ‌វិញ​ស្រុក​យូដា ហើយ​គេ​មិន​ហ៊ាន​លើក​គ្នា​មក​ច្បាំង​នឹង​ព្រះបាទ​យេ‌ហូសា‌ផាត​ទេ។


តើ​ព្រះ‌អង្គ​មិន​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ‌វិញ ព្រម​ទាំង​គ្រួ និង​របស់​ដែល​គាត់​មាន​ទាំង​ប៉ុន្មាន​ផង​ទេ​ឬ ព្រះ‌អង្គ​បាន​ប្រទាន​ពរ​ដល់​ការ​ដែល​ដៃ​គាត់​ធ្វើ ទ្រព្យ‌សម្បត្តិ​គាត់​ក៏​បាន​ចម្រើន​ឡើង​នៅ​លើ​ផែនដី


កាល​ខ្ញុំ​មាន​ទុក្ខ​ព្រួយ ខ្ញុំ​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌អង្គ​បាន​ឆ្លើយ​តប​មក​ខ្ញុំ។


ព្រះ‌អង្គ​បាន​បណ្តេញ​សាសន៍​នានា ចេញ​ពី​មុខ​គេ ព្រះ‌អង្គ​បាន​ចែកទឹក​ដីទាំង​នោះ ឲ្យគេទុក​ជា​មត៌ក ក៏​ឲ្យ​កុល‌សម្ព័ន្ធនៃ​សាសន៍​អ៊ីស្រា‌អែល រស់​នៅ​ក្នុង​លំនៅ​របស់​សាសន៍​ទាំង​នោះ។


៙ ព្រះ‌អង្គ​បាន​យក​ដើម​ទំពាំង‌បាយ‌ជូរ​មួយ ពី​ស្រុក​អេស៊ីព្ទ​មក ព្រះ‌អង្គ​បាន​បណ្តេញ​សាសន៍នានា​ចេញ ហើយ​បាន​ដាំ​ដើម​ទំពាំង​បាយ​ជូរ​នោះ​វិញ។


យើង​នឹង​ចាត់​ទេវតា​មួយ​ឲ្យ​នាំ​មុខ​អ្នក ហើយ​យើង​នឹង​បណ្តេញ​ពួក​សាសន៍​កាណាន សាសន៍​អាម៉ូរី សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស​ចេញ។


ចូរ​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​យើង​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ។ មើល៍! យើង​នឹង​បណ្តេញ​សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស​ចេញ​ពី​មុខ​អ្នក។


កាល​ណា​ផ្លូវ​ប្រព្រឹត្ត​របស់​មនុស្ស​ណា ជា​ទី​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ក៏​បណ្ដាល​ឲ្យ​ទាំង​ពួក​ខ្មាំង​សត្រូវ បាន​ជា​មេត្រី​នឹង​អ្នក​នោះ​ដែរ។


កុំ​ឲ្យ​អ្នក​រាល់​គ្នា​ស្មោក‌គ្រោក ដោយ​ប្រព្រឹត្ត​អំពើ​ទាំង​នេះ​ណា​មួយ​ឡើយ ដ្បិត​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​យើង​បណ្តេញ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា នោះ​បាន​ស្មោក‌គ្រោក​ចំពោះ​អំពើ​ទាំង​នេះ​ហើយ។


ដ្បិត​យើង​នៅ​ជា‌មួយ​អ្នក​ហើយ គ្មាន​អ្នក​ណា​ហ៊ាន​តតាំង​ធ្វើ​បាប​អ្នក​បាន​ទេ ដ្បិត​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ទី​ក្រុង​នេះ ជាប្រជា​រាស្រ្ត​របស់​យើង»។


កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ពង្រីក​ទឹក​ដី​អ្នក​ឲ្យ​ធំ​ឡើង ដូច​ព្រះ‌អង្គ​បាន​សន្យា​ជា‌មួយ​អ្នក ហើយ​អ្នក​នឹក​ក្នុង​ចិត្ត​ថា "ខ្ញុំ​ចង់​បរិ‌ភោគ​សាច់" ព្រោះ​អ្នក​ចង់​បរិ‌ភោគ​សាច់ នោះ​អ្នក​អាច​បរិ‌ភោគ​សាច់​ពេល​ណា​ក៏​បាន តាម​ចិត្តប៉ង​ប្រាថ្នា។


ត្រូវ​ឲ្យ​ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​មុខ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បី​ដង​ក្នុង​មួយ​ឆ្នាំ ត្រង់​កន្លែង​ដែលព្រះ‌អង្គ​នឹង​ជ្រើស​រើស គឺ​នៅ​ពេល​បុណ្យ​នំបុ័ង​ឥត​ដំបែ​ម្តង បុណ្យ​សប្ដាហ៍​ទី​ប្រាំ​ពីរ​ម្តង និង​បុណ្យ​បារាំ​ម្តង។ គេ​មិន​ត្រូវ​មាន​មុខ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ដៃ​ទទេ​ឡើយ។


ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ពង្រីកទឹក​ដី​របស់​អ្នក​ឲ្យ​ធំ​ឡើង ដូច​ព្រះ‌អង្គ​បាន​ស្បថ​ជា‌មួយ​បុព្វ‌បុរស​របស់​អ្នក ហើយ​ព្រះ‌អង្គ​ប្រទាន​ស្រុក​ទាំង​អស់​មក​អ្នក ដូច​ព្រះ‌អង្គ​បាន​សន្យា​ជា‌មួយ​បុព្វ‌បុរស​របស់​អ្នក


«កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អ្នក​ហៀប‌នឹង​ចូល​ទៅ​កាន់កាប់ ហើយ​ព្រះ‌អង្គ​បាន​ដេញ​សាសន៍​ជា​ច្រើន​ពី​មុខអ្នក​ចេញ គឺ​សាសន៍​ហេត សាសន៍​គើកាស៊ី សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស សាសន៍​ទាំង​ប្រាំ​ពីរ​នោះ​មាន​គ្នា​ច្រើន ហើយ​ខ្លាំង​ពូកែ​ជាង​អ្នក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម