ដូច្នេះ ទូលបង្គំបានស្អាងព្រះដំណាក់ ថ្វាយព្រះអង្គគង់ទុកជាទីលំនៅឲ្យព្រះអង្គគង់ នៅអស់កល្បជានិច្ច»។
អេសេគាល 43:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ នេះជាទីកន្លែងនៃបល្ល័ង្កយើង ហើយជាទីសម្រាប់បាតជើងយើង គឺជាកន្លែងដែលយើងនឹងនៅកណ្ដាលពួកកូនចៅអ៊ីស្រាអែលជារៀងរហូតតទៅ ហើយពួកវង្សអ៊ីស្រាអែលនឹងមិនដែលបង្អាប់ឈ្មោះបរិសុទ្ធរបស់យើងទៀត ទោះទាំងខ្លួនគេ និងពួកស្តេចគេផង ដោយការកំផិតរបស់គេ ឬដោយសាកសពនៃស្តេចគេដែលបានតម្កល់ទុក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «កូនមនុស្សអើយ! កន្លែងនេះជាបល្ល័ង្ករបស់យើង និងជាកន្លែងដាក់ជើងរបស់យើងផង។ យើងនឹងស្ថិតនៅកន្លែងនេះជាមួយជនជាតិអ៊ីស្រាអែលរហូតតទៅ។ ពូជពង្សអ៊ីស្រាអែល និងស្ដេចរបស់គេ លែងធ្វើឲ្យនាមយើងទៅជាសៅហ្មង ដោយអំពើផិតក្បត់ និងដោយយកសាកសពស្ដេចមកតម្កល់ទុកនៅទីនេះទៀតហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទ្រង់មានបន្ទូលមកខ្ញុំថា កូនមនុស្សអើយ នេះជាទីកន្លែងនៃបល្ល័ង្កអញ ហើយជាទីសំរាប់បាតជើងអញ គឺជាកន្លែងដែលអញនឹងនៅកណ្តាលពួកកូនចៅអ៊ីស្រាអែលជាដរាបតទៅ ហើយពួកវង្សអ៊ីស្រាអែល នឹងមិនដែលបង្អាប់ឈ្មោះបរិសុទ្ធរបស់អញទៀត ទោះទាំងខ្លួនគេ នឹងពួកស្តេចគេផង ដោយការកំផិតរបស់គេ ឬដោយសាកសពនៃស្តេចគេដែលបានដំកល់ទុក អាល់គីតាប «កូនមនុស្សអើយ! កន្លែងនេះជាបល្ល័ង្ករបស់យើង និងជាកន្លែងដាក់ជើងរបស់យើងផង។ យើងនឹងស្ថិតនៅកន្លែងនេះជាមួយជនជាតិអ៊ីស្រអែលរហូតតទៅ។ ពូជពង្សអ៊ីស្រអែល និងស្ដេចរបស់គេ លែងធ្វើឲ្យនាមយើងទៅជាសៅហ្មង ដោយអំពើផិតក្បត់ និងដោយយកសាកសពស្ដេចមកតម្កល់ទុកនៅទីនេះទៀតហើយ។ |
ដូច្នេះ ទូលបង្គំបានស្អាងព្រះដំណាក់ ថ្វាយព្រះអង្គគង់ទុកជាទីលំនៅឲ្យព្រះអង្គគង់ នៅអស់កល្បជានិច្ច»។
ទ្រង់ក៏ថ្វាយយញ្ញបូជា ហើយដុតកំញាននៅលើអស់ទាំងទីខ្ពស់ ហើយនៅលើភ្នំ និងនៅក្រោមដើមឈើខ្ចីទាំងប៉ុន្មានដែរ។
រួចព្រះបាទដាវីឌក្រោកឈរឡើង មានរាជឱង្ការថា៖ «ឱបងប្អូន ជាប្រជារាស្ត្ររបស់យើងអើយ ចូរស្តាប់ចុះ ឯយើងបានមានបំណង ចង់ស្អាងព្រះវិហារ សម្រាប់ឲ្យហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាបានសម្រាកនៅ ហើយទុកជាទីកំណល់កល់ព្រះបាទរបស់ព្រះនៃយើងរាល់គ្នា យើងក៏បានត្រៀមទុកសម្រាប់ការស្អាងនោះដែរ
«នេះជាទីសម្រាករបស់យើងរហូតតទៅ យើងនឹងអាស្រ័យនៅទីនេះ ដ្បិតយើងមានចិត្តចង់បានក្រុងនេះ។
ព្រះគង់នៅកណ្ដាលទីក្រុងនោះ ហើយទីក្រុងនោះមិនត្រូវរង្គើឡើយ ព្រះនឹងជួយទីក្រុងនោះ ចាប់តាំងពីព្រលឹមស្រាង។
រាជរថរបស់ព្រះមានចំនួនរាប់លានរាប់កោដិ ព្រះអម្ចាស់គង់នៅកណ្ដាល គឺព្រះនៃភ្នំស៊ីណាយ ព្រះអង្គគង់ក្នុងទីបរិសុទ្ធ។
ព្រះអង្គបានយាងឡើងទៅទីខ្ពស់ ទាំងនាំពួកឈ្លើយទៅជាមួយ ហើយទទួលសួយអាករពីប្រជាជន សូម្បីតែពីក្នុងចំណោមមនុស្សបះបោរ ដើម្បីឲ្យព្រះយេហូវ៉ា ដ៏ជាព្រះបានគង់នៅទីនោះ។
ព្រះយេហូវ៉ាសោយរាជ្យ ចូរឲ្យប្រជាជនទាំងឡាយញាប់ញ័រ! ព្រះអង្គគង់ពីលើចេរូប៊ីម ចូរឲ្យផែនដីកក្រើករំពើកចុះ!
ចូរលើកតម្កើងព្រះយេហូវ៉ាជាព្រះនៃយើង ហើយថ្វាយបង្គំនៅទៀបព្រះបាទរបស់ព្រះអង្គ ដ្បិតព្រះអង្គបរិសុទ្ធ!
នៅឆ្នាំដែលស្តេចអ៊ូសៀសសុគត នោះខ្ញុំឃើញព្រះអម្ចាស់គង់លើបល្ល័ង្កនៅទីខ្ពស់ ហើយបានតម្កើងឡើង ឯរំភាយព្រះពស្ត្រសាយមកពេញក្នុងព្រះវិហារ។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ផ្ទៃមេឃជាបល្ល័ង្ករបស់យើង ហើយផែនដីជាកំណល់កល់ជើងយើង តើអ្នករាល់គ្នានឹងសង់វិហារបែបណាឲ្យយើង? តើមានកន្លែងណាជាទីសម្រាកសម្រាប់យើង?
សូមកុំស្អប់យើងខ្ញុំឡើយ ដោយយល់ដល់ព្រះនាមព្រះអង្គ សូមកុំបង្អាប់បល្ល័ង្កនៃសិរីល្អរបស់ព្រះអង្គ សូមនឹកចាំឡើងវិញ ហើយកុំផ្តាច់សេចក្ដីសញ្ញា ដែលព្រះអង្គបានតាំងនឹងយើងខ្ញុំឡើយ។
ប៉ុន្តែ មុនដំបូង យើងនឹងសងអំពើទុច្ចរិត និងអំពើបាបរបស់គេមួយជាពីរ ព្រោះគេបានធ្វើឲ្យស្រុកយើងទៅជាស្មោកគ្រោក ដោយសាកសពនៃរូបព្រះគួរខ្ពើម ហើយធ្វើឲ្យស្រុកជាមត៌ករបស់យើង មានពេញដោយរបស់គួរខ្ពើមឆ្អើមរបស់គេ។
កន្លែងទីបរិសុទ្ធរបស់យើងជាបល្ល័ង្កឧត្តុង្គឧត្តម ដែលបានតម្កល់នៅខ្ពស់ ចាប់តាំងពីដើមមក។
នៅគ្រានោះ គេនឹងហៅក្រុងយេរូសាឡិមថាជាបល្ល័ង្កនៃព្រះយេហូវ៉ា ហើយអស់ទាំងសាសន៍នឹងមូលគ្នា មករកព្រះនាមនៃព្រះយេហូវ៉ា ក្នុងក្រុងយេរូសាឡិម គេនឹងមិនរឹងចចេស ធ្វើតាមចិត្តអាក្រក់របស់គេទៀតឡើយ។
នៅលើលំហអាកាស ដែលស្ថិតនៅលើក្បាលសត្វទាំងនោះ មានដូចជាបល្ល័ង្ក ដែលមើលទៅដូចជាត្បូងកណ្តៀង ហើយអង្គុយពីលើទ្រង់ទ្រាយដែលមានរាងដូចជាបល្ល័ង្កនោះ ឃើញមានដូចជាមនុស្សម្នាក់។
ពេលនោះ ខ្ញុំមើលឃើញនៅក្នុងលំហអាកាសដែលនៅពីលើក្បាលចេរូប៊ីន មានភាពដូចជាត្បូងកណ្តៀង ដែលមើលទៅដូចជាសណ្ឋាននៃបល្ល័ង្ក លេចមកពីលើចេរូប៊ីននោះ
ចំណែកអ្នករាល់គ្នា ឱពួកវង្សអ៊ីស្រាអែលអើយ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ចូរទៅចុះ ពីនេះទៅមុខអ្នករាល់គ្នាមិនព្រមស្តាប់តាមយើងទេ ដូច្នេះ ចូរទៅគោរពដល់រូបព្រះរបស់អ្នករៀងខ្លួនចុះ តែមិនត្រូវបង្អាក់ឈ្មោះបរិសុទ្ធរបស់យើង ដោយតង្វាយ និងរូបព្រះរបស់អ្នកទៀតឡើយ»។
យើងនឹងឲ្យមនុស្សស្គាល់ឈ្មោះដ៏បរិសុទ្ធរបស់យើង នៅកណ្ដាលពួកអ៊ីស្រាអែលជាប្រជារាស្ត្រយើង ក៏មិនឲ្យឈ្មោះបរិសុទ្ធរបស់យើងត្រូវបង្អាប់ទៀត ដូច្នេះ អស់ទាំងសាសន៍នឹងដឹងថា យើងជាព្រះយេហូវ៉ា គឺជាព្រះដ៏បរិសុទ្ធនៅក្នុងពួកអ៊ីស្រាអែល
ឥឡូវនេះ ត្រូវឲ្យគេលះចោលការកំផិត និងសាកសពនៃស្តេចគេចេញឆ្ងាយពីយើងទៅ នោះយើងនឹងនៅកណ្ដាលពួកគេជារៀងរហូតតទៅ។
ប្រវែងជុំវិញទីក្រុងនោះ ត្រូវជាមួយម៉ឺនប្រាំបីពាន់ខ្នាត តាំងពីថ្ងៃនោះតទៅ ទីក្រុងនោះត្រូវមានឈ្មោះថា «ព្រះយេហូវ៉ាគង់នៅទីនេះ»។:៚
អ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលពួកអ្នកដែលត្រូវគេសម្លាប់ បានដេករណែលកណ្ដាលអស់ទាំងរូបព្រះរបស់ខ្លួន នៅជុំវិញអាសនា លើគ្រប់ទាំងទួលខ្ពស់គ្រប់ទាំងកំពូលភ្នំ នៅក្រោមគ្រប់ទាំងដើមឈើខៀវខ្ចី នឹងនៅក្រោមគ្រប់ទាំងដើមម៉ៃសាក់ញឹកស្នឹត ជាកន្លែងដែលគេបានដុតគ្រឿងក្រអូប ថ្វាយដល់រូបព្រះទាំងប៉ុន្មានរបស់គេ។
យើងនឹងផ្តេកសាកសពរបស់ពួកកូនចៅអ៊ីស្រាអែល នៅមុខរូបព្រះរបស់គេ ហើយនឹងកម្ចាត់កម្ចាយឆ្អឹងអ្នក នៅជុំវិញអាសនារបស់អ្នក។
ឱអេប្រាអិមអើយ តើរូបព្រះធៀបជាមួយយើងម្ដេចបាន? យើងនេះហើយដែលឆ្លើយតប ហើយថែរក្សាអ្នក ។ យើងប្រៀបដូចជាដើមកកោះខៀវខ្ចី អ្នករកបានផលរបស់អ្នកពីយើង។
យ៉ាងនោះ អ្នករាល់គ្នានឹងដឹងថា យើងជាព្រះយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា យើងគង់នៅភ្នំស៊ីយ៉ូន ជាភ្នំបរិសុទ្ធរបស់យើង ក្រុងយេរូសាឡិមនឹងបានបរិសុទ្ធ ហើយគ្មានអ្នកដទៃណាដើរកាត់ទៀតឡើយ។
យើងនឹងបំផ្លាញអស់ទាំងទីខ្ពស់របស់អ្នក និងគាស់រំលំរូបព្រះអាទិត្យរបស់អ្នក ព្រមទាំងបោះខ្មោចអ្នករាល់គ្នាទៅលើរូបព្រះរបស់អ្នកទាំងនោះដែរ ហើយចិត្តយើងនឹងខ្ពើមអ្នករាល់គ្នា។
ឯពួកអ្នកខ្វិន នឹងទុកជាសំណល់ ហើយពួកដែលត្រូវបោះចោលទៅជាឆ្ងាយ ឲ្យបានជានគរមួយខ្លាំងពូកែ នោះព្រះយេហូវ៉ានឹងសោយរាជ្យលើគេ នៅភ្នំស៊ីយ៉ូន ចាប់តាំងពីគ្រានោះជាដរាបតទៅ។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «នៅថ្ងៃនោះ យើងនឹងកាត់ឈ្មោះអស់ទាំងរូបព្រះឲ្យសូន្យចេញពីស្រុក ឥតមានអ្នកណានឹកចាំតទៅទៀតឡើយ យើងនឹងធ្វើឲ្យពួកហោរា និងវិញ្ញាណអសោចចេញផុតពីស្រុកដែរ។
គ្រានោះ បើអ្នកណានៅតែថ្លែងទំនាយទៀត ទោះឪពុកម្តាយបង្កើតអ្នកនោះ នឹងប្រាប់ថា "អ្នកមិនត្រូវរស់ទៀតទេ ព្រោះអ្នកពោលពាក្យកុហក ដោយនូវព្រះនាមព្រះយេហូវ៉ា" ដូច្នេះ ឪពុកម្តាយដែលបានបង្កើតអ្នកនោះ នឹងចាក់ទម្លុះកូន ក្នុងកាលដែលថ្លែងទំនាយនោះ។
ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្តីដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា ហើយមើល៍ ខ្ញុំក៏នៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបំផុត»។ អាម៉ែន។:៚
ព្រះបន្ទូលបានត្រឡប់ជាសាច់ឈាម ហើយគង់នៅក្នុងចំណោមយើង យើងបានឃើញសិរីល្អរបស់ព្រះអង្គ គឺជាសិរីល្អនៃព្រះរាជបុត្រាតែមួយ ដែលមកពីព្រះវរបិតា មានពេញដោយព្រះគុណ និងសេចក្តីពិត។
ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យខ្ញុំ ព្រះវរបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមករកអ្នកនោះ ក៏នឹងតាំងទីលំនៅជាមួយអ្នកនោះដែរ។
តើព្រះវិហាររបស់ព្រះ និងរូបព្រះ ត្រូវគ្នាបានឬ? ដ្បិតយើងជាវិហាររបស់ព្រះដ៏មានព្រះជន្មរស់ ដូចព្រះទ្រង់មានព្រះបន្ទូលថា «យើងនឹងនៅក្នុងគេ ហើយដើរជាមួយគេ យើងនឹងធ្វើជាព្រះរបស់គេ ហើយគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង» ។
ក្រុងនោះលែងមានបណ្ដាសាទៀតហើយ បល្ល័ង្ករបស់ព្រះ និងបល្ល័ង្ករបស់កូនចៀមនឹងស្ថិតនៅក្នុងក្រុងនោះ ហើយពួកអ្នកបម្រើរបស់ព្រះអង្គនឹងថ្វាយបង្គំព្រះអង្គ។