អេសេគាល 20:39 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦39 ចំណែកអ្នករាល់គ្នា ឱពួកវង្សអ៊ីស្រាអែលអើយ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ចូរទៅចុះ ពីនេះទៅមុខអ្នករាល់គ្នាមិនព្រមស្តាប់តាមយើងទេ ដូច្នេះ ចូរទៅគោរពដល់រូបព្រះរបស់អ្នករៀងខ្លួនចុះ តែមិនត្រូវបង្អាក់ឈ្មោះបរិសុទ្ធរបស់យើង ដោយតង្វាយ និងរូបព្រះរបស់អ្នកទៀតឡើយ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥39 រីឯអ្នករាល់គ្នាវិញ ជនជាតិអ៊ីស្រាអែលអើយ ព្រះជាអម្ចាស់មានព្រះបន្ទូលថា: «ទៅ! នាំគ្នាថ្វាយបង្គំព្រះក្លែងក្លាយរបស់អ្នករាល់គ្នារៀងៗខ្លួនទៅ! នៅពេលក្រោយ អ្នករាល់គ្នាត្រូវតែស្ដាប់បង្គាប់យើង អ្នករាល់គ្នានឹងលែងប្រមាថនាមរបស់យើង ដោយការសែនព្រេនព្រះក្លែងក្លាយទៀតហើយ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤39 តែចំណែកឯងរាល់គ្នា ឱពួកវង្សអ៊ីស្រាអែលអើយ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះចូរទៅចុះ ពីនេះទៅមុខឯងរាល់គ្នាមិនព្រមស្តាប់តាមអញទេ ដូច្នេះ ចូរទៅគោរពដល់រូបព្រះរបស់ឯងរៀងខ្លួនចុះ តែមិនត្រូវឲ្យបង្អាក់ឈ្មោះបរិសុទ្ធរបស់អញ ដោយដង្វាយនឹងរូបព្រះរបស់ឯងទៀតឡើយ។ សូមមើលជំពូកអាល់គីតាប39 រីឯអ្នករាល់គ្នាវិញ ជនជាតិអ៊ីស្រអែលអើយ អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា: «ទៅ! នាំគ្នាថ្វាយបង្គំព្រះក្លែងក្លាយរបស់អ្នករាល់គ្នារៀងៗខ្លួនទៅ! នៅពេលក្រោយ អ្នករាល់គ្នាត្រូវតែស្ដាប់បង្គាប់យើង អ្នករាល់គ្នានឹងលែងប្រមាថនាមរបស់យើង ដោយការសែនព្រេនព្រះក្លែងក្លាយទៀតហើយ សូមមើលជំពូក |
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ នេះជាទីកន្លែងនៃបល្ល័ង្កយើង ហើយជាទីសម្រាប់បាតជើងយើង គឺជាកន្លែងដែលយើងនឹងនៅកណ្ដាលពួកកូនចៅអ៊ីស្រាអែលជារៀងរហូតតទៅ ហើយពួកវង្សអ៊ីស្រាអែលនឹងមិនដែលបង្អាប់ឈ្មោះបរិសុទ្ធរបស់យើងទៀត ទោះទាំងខ្លួនគេ និងពួកស្តេចគេផង ដោយការកំផិតរបស់គេ ឬដោយសាកសពនៃស្តេចគេដែលបានតម្កល់ទុក
អ្នកណាសម្លាប់គោ នោះដូចជាបានប្រហារជីវិតមនុស្ស អ្នកណាដែលថ្វាយកូនចៀមទុកជាយញ្ញបូជា នោះដូចជាបានបំបាក់កឆ្កែ អ្នកណាដែលថ្វាយតង្វាយម្សៅ នោះដូចជាបានថ្វាយឈាមជ្រូក អ្នកណាដែលដុតកំញានថ្វាយ នោះក៏ដូចជាអ្នកដែលថ្វាយបង្គំដល់រូបព្រះដែរ អ្នកទាំងនោះបានរើសផ្លូវរបស់ខ្លួនគេ ព្រលឹងរបស់គេក៏រីករាយចំពោះ ការគួរស្អប់ខ្ពើមរបស់ខ្លួនគេហើយ។
ហើយកាលណាសាច់ញាតិរបស់ខ្លួន គឺអ្នកដែលបូជាសព ចូលទៅលើកសាកសពនាំចេញពីផ្ទះ គាត់នឹងស្រែកសួរអ្នកដែលនៅក្នុងបន្ទប់ ក្នុងផ្ទះថា «តើមានអ្នកណានៅជាមួយអ្នកទៀតទេ?» អ្នកនោះនឹងឆ្លើយថា «គ្មានទេ»។ ពេលនោះ សាច់ញាតិនោះនឹងពោលថា «កុំមាត់អី!» យើងមិនត្រូវចេញព្រះនាមព្រះយេហូវ៉ាទេ។
ប៉ុន្ដែ បើអ្នករាល់គ្នាមិនពេញចិត្តនឹងគោរពបម្រើព្រះយេហូវ៉ាទេ ចូររើសយកព្រះណាដែលអ្នករាល់គ្នាចង់គោរពបម្រើនៅថ្ងៃនេះទៅ ទោះបើជាព្រះដែលបុព្វបុរសរបស់អ្នករាល់គ្នាបានគោរពបម្រើនៅខាងនាយទន្លេ ឬព្រះរបស់សាសន៍អាម៉ូរី នៅក្នុងស្រុកដែលអ្នករាល់គ្នាកំពុងរស់នៅនេះក្តី រីឯខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំវិញ យើងនឹងគោរពបម្រើព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ។