Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 29:45 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

45 យើង​នឹង​ស្ថិត​នៅ​កណ្ដាល​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួក‌គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

45 យើង​នឹង​ស្ថិត​នៅ​ជា​មួយ​កូន​ចៅ​អ៊ីស្រា‌អែល យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

45 យ៉ាង​នោះ​អញ​នឹង​នៅ​កណ្តាល​ពួក​កូន​ចៅ​អ៊ីស្រាអែល ហើយ​នឹង​ធ្វើ​ជា​ព្រះ​ឲ្យ​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

45 យើង​នឹង​ស្ថិត​នៅ​ជា​មួយ​កូន​ចៅ​អ៊ីស្រ‌អែល យើង​នឹង​ធ្វើ​ជា​ម្ចាស់​របស់​ពួក​គេ។

សូមមើលជំពូក ចម្លង




និក្ខមនំ 29:45
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ស្រុក​កាណាន​ទាំង​អស់​ដែល​អ្នក​ស្នាក់​នៅ យើង​នឹង​ប្រគល់​ឲ្យ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក​ដែល​កើត​មក​តាម​ក្រោយ ទុក​ជា​កេរ‌អាករ​អស់​កល្ប​ជា‌និច្ច ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ»។


ហើយ​យើង​នឹង​ស្ថិត​នៅ​កណ្ដាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឥត​បោះ‌បង់​ចោល​ប្រជា‌រាស្ត្រ​របស់​យើង​ឡើយ»។


តើ​ព្រះ​នឹង​គង់​នៅ​ជា‌មួយ​មនុស្ស នៅ​លើ​ផែនដី​ជា​ប្រាកដ​ឬ? មើល៍ ផ្ទៃ​មេឃ និង​អស់​ទាំង​ជាន់​នៃ​ផ្ទៃ​មេឃ មិន​ល្មម​ឲ្យ​ទ្រង់​គង់​ចុះ​ទៅ​ហើយ ចំណង់​បើ​ព្រះ‌វិហារ​ដែល​ទូល‌បង្គំ​បាន​ស្អាង​នេះ តើ​នឹង​ចង្អៀត​អម្បាល‌ម៉ាន​ទៅ​ទៀត


យូដា​បាន​ត្រឡប់​ជា​ទី​បរិសុទ្ធ​របស់​ព្រះ គឺ​អ៊ីស្រា‌អែល​ជានគរ​របស់​ព្រះ‌អង្គ។


ព្រះ‌អង្គ​បាន​យាង​ឡើង​ទៅ​ទី​ខ្ពស់ ទាំង​នាំ​ពួក​ឈ្លើយ​ទៅ​ជាមួយ ហើយ​ទទួលសួយ​អាករ​ពីប្រជាជន សូម្បី​តែ​ពី​ក្នុង​ចំណោម​មនុស្ស​បះ‌បោរ ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា ដ៏​ជា​ព្រះបាន​គង់​នៅ​ទី​នោះ។


ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​នឹង​នាំ​គេ​ចូល​ទៅ​ដាំ​នៅ​លើ​ភ្នំ ជា​មត៌ក​របស់​ព្រះ‌អង្គ ជា​កន្លែង​ដែល​ព្រះ‌អង្គ​រៀបចំ​ទុក ជា​ទី​លំនៅ​របស់​ព្រះ‌អង្គ ឱ​ព្រះ‌អម្ចាស់​អើយ គឺ​ជា​ទី​បរិសុទ្ធ ដែល​ព្រះ‌ហស្ត​ព្រះ‌អង្គ​បាន​សាង។


រួច​ឲ្យ​គេ​សង់​ទី​បរិសុទ្ធ​មួយ​ឲ្យ​យើង ដើម្បី​ឲ្យ​យើង​បាន​ស្នាក់​នៅ​កណ្ដាល​ពួក‌គេ។


យើង​នឹង​ញែក​ត្រសាល​ជំនុំ និង​អាស‌នា​ចេញ​ជា​បរិសុទ្ធ ព្រម​ទាំង​ញែក​អើរ៉ុន និង​កូន​ៗរបស់​គាត់​ចេញ​ជា​បរិសុទ្ធ​ដែរ ដើម្បី​ឲ្យ​ពួក‌គេ​បំពេញ​មុខ​‌ងារ​ជា​សង្ឃ​បម្រើ​យើង។


យើង​នឹង​យក​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​ជា​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​បន្ទុក​របស់​សាសន៍​អេស៊ីព្ទ។


ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ត្រូវ​ដូច​ជា​មនុស្ស​ស្រឡាំង‌កាំង គឺ​ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ ដែល​ពុំ​អាច​នឹង​ជួយ​សង្គ្រោះ​បាន? ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​គង់​កណ្ដាល​យើង​ខ្ញុំ​រាល់​គ្នា ហើយ​យើង​ខ្ញុំ​ក៏​បាន​ហៅ​តាម​ព្រះ‌នាម​ព្រះ‌អង្គ​ដែរ សូម​កុំ​លះ​ចោល​យើង​ខ្ញុំ​ឡើយ។


យើង​នេះ គឺ​យេហូវ៉ា​នឹង​ធ្វើ​ជា​ព្រះ​របស់​វា​រាល់​គ្នា ហើយ​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង និង​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​វា គឺ​យើង​នេះ ជា​ព្រះ‌យេហូវ៉ា យើង​បាន​ចេញ​វាចា​ហើយ។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ នេះ​ជា​ទី​កន្លែង​នៃ​បល្ល័ង្ក​យើង ហើយ​ជា​ទី​សម្រាប់​បាត​ជើង​យើង គឺ​ជា​កន្លែង​ដែល​យើង​នឹង​នៅ​កណ្ដាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ជា​រៀង​រហូត​ត​ទៅ ហើយ​ពួក​វង្ស​អ៊ីស្រា‌អែល​នឹង​មិន​ដែល​បង្អាប់​ឈ្មោះ​បរិសុទ្ធ​របស់​យើង​ទៀត ទោះ​ទាំង​ខ្លួន​គេ និង​ពួក​ស្តេច​គេ​ផង ដោយ​ការ​កំផិត​របស់​គេ ឬ​ដោយ​សាក‌សព​នៃ​ស្តេច​គេ​ដែល​បាន​តម្កល់​ទុក


ឥឡូវ​នេះ ត្រូវ​ឲ្យ​គេ​លះ​ចោល​ការ​កំផិត និង​សាក‌សព​នៃ​ស្តេច​គេ​ចេញ​ឆ្ងាយ​ពី​យើង​ទៅ នោះ​យើង​នឹង​នៅ​កណ្ដាល​ពួក​គេ​ជា​រៀង​រហូត​ត​ទៅ។


សេចក្ដី​ដែល​ព្រះ‌ករុណា​បង្គាប់​នេះ ពិបាក​ខ្លាំង​ណាស់ គ្មាន​អ្នក​ណា​អាច​បង្ហាញ​ដំណើរ​នេះ​ដល់​ព្រះ‌ករុណា​បាន​ទេ លើក​លែង​តែ​ពួក​ព្រះ​ប៉ុណ្ណោះ តែ​ពួក​ព្រះ​ទាំង​នោះ​មិន​រស់​នៅ​ជា‌មួយ​មនុស្ស​ខាង​សាច់​ឈាម​ទេ»។


យើង​នឹង​តាំង​ទី​លំ‌នៅ​របស់​យើង​នៅ​កណ្ដាល​អ្នក​រាល់​គ្នា ឥត​ដែល​មាន​ស្អប់​ខ្ពើម​ដល់​អ្នក​រាល់​គ្នា​ឡើយ។


យើង​នឹង​ដើរ​នៅ​កណ្ដាល​ពួក​អ្នក ព្រម​ទាំង​ធ្វើ​ជា​ព្រះ​ដល់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​យើង។


គឺ​ជា​ពាក្យ​ដែល​យើង​តាំង​សញ្ញា​នឹង​ឯង​រាល់​គ្នា ក្នុង​កាល​ដែល​អ្នក​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ឯ​វិញ្ញាណ​របស់​យើង​ក៏​ស្ថិត​នៅ​ជា‌មួយ​ឯង​រាល់​គ្នា​ដែរ កុំ​ខ្លាច​អ្វី​ឡើយ។


ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ច្រៀង ហើយ​មាន​ចិត្ត​អរ​សប្បាយ​ឡើង ដ្បិត មើល៍! យើង​មក ហើយ​យើង​នឹង​នៅ​កណ្ដាល​ឯង​រាល់​គ្នា នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា


យើង​បាន​វិល​មក​ក្រុង​ស៊ីយ៉ូន ហើយ​អាស្រ័យ​នៅ​កណ្ដាល​ក្រុង​យេរូ‌សាឡិម នោះ​ក្រុង​យេរូ‌សាឡិម​នឹង​បាន​ហៅ​ថា ជា​ទី​ក្រុង​នៃ​សេចក្ដី​ពិត ហើយ​ភ្នំ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នឹង​បាន​ហៅ​ថា​ជា​ភ្នំ​បរិសុទ្ធ»។


អ្នក​ទាំង​នោះ​លើក​គ្នា​ទាស់​នឹង​លោក​ម៉ូសេ ព្រម​ទាំង​អើរ៉ុន ដោយ​ពោល​ទៅ​កាន់​លោក​ទាំង​ពីរ​ថា៖ «ពួក​លោក​ធ្វើ​ជ្រុល​ពេក​ហើយ! ក្រុម​ជំនុំ​ទាំង​មូល​សុទ្ធ​តែ​បរិសុទ្ធ ហើយ​ព្រះ‌យេហូវ៉ា​គង់​នៅ​ជា‌មួយ​ពួកគេ ហេតុ​អ្វី​បាន​ជា​ពួក​លោក​លើក​កម្ពស់​ខ្លួន​ត្រួត​លើ​ក្រុម​ជំនុំ​របស់​ព្រះ‌យេហូវ៉ា​ដូច្នេះ?»


មិន​ត្រូវ​ធ្វើ​ឲ្យ​ស្រុក​ដែល​អ្នក​រាល់​គ្នា​រស់​នៅ ហើយ​ដែល​យើង​ក៏​ស្ថិត​នៅ​កណ្ដាល​នោះ​ដែរ ទៅ​ជា​សៅ‌ហ្មង​ឡើយ ដ្បិត​យើង​ជា​ព្រះ‌យេហូវ៉ា​ដែល​នៅ​កណ្ដាល​កូន​ចៅ​អ៊ីស្រា‌អែល»។


ត្រូវ​ឲ្យ​គេ​ចេញ​ទៅ​ខាង​ក្រៅ​ជំរំ ទាំង​ប្រុស ទាំង​ស្រី គេ​មិន​ត្រូវ​ធ្វើ​ឲ្យ​ជំរំ​របស់​គេ ជា​ទី​ដែល​យើង​ស្នាក់​នៅ​ក្នុង​ចំណោម​គេ ទៅ​ជា​សៅ‌ហ្មង​ឡើយ»។


គឺ​ជា​ព្រះ‌វិញ្ញាណ​នៃ​សេចក្តី​ពិត ដែល​លោកីយ៍​ទទួល​មិន​បាន ព្រោះ​មិន​ឃើញ ក៏​មិន​ស្គាល់​ព្រះ‌អង្គ​ផង តែ​អ្នក​រាល់​គ្នា​ស្គាល់ ដ្បិត​ព្រះ‌អង្គ​គង់​ជា​មួយ ហើយ​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា។


នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ខ្ញុំ​នៅ​ក្នុង​ព្រះ‌វរបិតា​របស់​ខ្ញុំ អ្នក​រាល់​គ្នា​នៅ​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​នៅ​ក្នុង​អ្នក​រាល់​គ្នា។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «បើ​អ្នក​ណា​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​នឹង​កាន់​តាម​ពាក្យ​ខ្ញុំ ព្រះ‌វរបិតា​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ ហើយ​យើង​នឹង​មក​រក​អ្នក​នោះ ក៏​នឹង​តាំង​ទី​លំនៅ​ជា​មួយ​អ្នក​នោះ​ដែរ។


តើ​ព្រះ​វិហារ​របស់​ព្រះ និង​រូប​ព្រះ ត្រូវ​គ្នា​បាន​ឬ? ដ្បិត​យើង​ជា​វិហារ​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដូច​ព្រះ‌ទ្រង់​មាន​ព្រះ​បន្ទូល​ថា «យើង​នឹង​នៅ​ក្នុង​គេ ហើយ​ដើរ​ជា​មួយ​គេ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​ប្រជា​រាស្ត្រ​របស់​យើង» ។


ហើយ​អ្នក​រាល់​គ្នា​ក៏​ត្រូវ​បាន​សង់​ឡើង​ក្នុង​ព្រះ‌អង្គ​ដែរ សម្រាប់​ជា​ដំណាក់​របស់​ព្រះ ក្នុង​ព្រះ‌វិញ្ញាណ។


នោះ​ត្រូវ​នាំ​យក​អស់​ទាំង​តង្វាយ​ដែលខ្ញុំ​បង្គាប់​ឲ្យ​អ្នកយក​ទៅ​ថ្វាយ នៅ​កន្លែង​ណា​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ជ្រើស​រើស សម្រាប់​តាំង​ព្រះ‌នាម​ព្រះ‌អង្គ​ចុះ គឺ​អស់​ទាំង​តង្វាយ​ដុត តង្វាយ​យញ្ញ‌បូជា តង្វាយ​មួយ​ភាគ​ក្នុង​ដប់ តង្វាយ​លើក​ចុះ​ឡើង និង​គ្រប់​ទាំង​ផល​ជ្រើស‌រើស ដែល​អ្នក​រាល់​គ្នា​បាន​បន់​ថ្វាយ​ព្រះ‌យេហូវ៉ា។


មិន​ត្រូវ​ភ័យ​ខ្លាចពួក‌គេ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​គង់​នៅជាមួយ​អ្នក ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ធំ ហើយ​គួរ​ស្ញែង‌ខ្លាច។


ខ្ញុំ​ឮ​សំឡេង​មួយ​យ៉ាង​ខ្លាំង ចេញ​ពី​ស្ថាន‌សួគ៌​មក​ថា៖ «មើល៍! រោង​ឧបោសថ​របស់​ព្រះ​ស្ថិត​នៅ​ជា​មួយ​មនុស្ស​ហើយ ព្រះ‌អង្គ​នឹង​គង់​នៅ​ជា​មួយ​គេ គេ​នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ផ្ទាល់​គង់​នៅ​ជា​ព្រះ​ដល់​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម