Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 16:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ទ្រង់​ក៏​ថ្វាយ​យញ្ញ‌បូជា ហើយ​ដុត​កំញាន​នៅ​លើ​អស់​ទាំង​ទី​ខ្ពស់ ហើយ​នៅ​លើ​ភ្នំ និង​នៅ​ក្រោម​ដើម​ឈើ​ខ្ចី​ទាំង​ប៉ុន្មាន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ស្ដេច​បាន​ធ្វើ​យញ្ញ‌បូជា និង​ដុត​គ្រឿង​ក្រអូប​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ នៅ​តាម​ភ្នំ និង​នៅ​ក្រោម​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ទ្រង់​ក៏​ថ្វាយ​យញ្ញ‌បូជា ហើយ​ដុត​កំញាន​នៅ​លើ​អស់​ទាំង​ទី​ខ្ពស់ ហើយ​នៅ​លើ​ភ្នំ នឹង​នៅ​ក្រោម​ដើម​ឈើ​ខ្ចី​ទាំង​ប៉ុន្មាន​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ស្តេច​បាន​ធ្វើ​គូរបាន និង​ដុត​គ្រឿង​ក្រអូប​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ នៅ​តាម​ភ្នំ និង​នៅ​ក្រោម​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី​ផង។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 16:4
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​គេ​បាន​ធ្វើ​ទី​ខ្ពស់ ស្ដូប និង​បង្គោល​សក្ការៈ សម្រាប់​ខ្លួន​គេ នៅ​លើ​គ្រប់​ទាំង​កំពូល​ភ្នំ ហើយ​នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខ្ចីៗ


ព្រះបាទ​យ៉ូអាស​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សង្ឃ​ថា ឯ​អស់​ទាំង​ប្រាក់​ជា​តម្លៃ​នៃ​តង្វាយ​ទាំង​ប៉ុន្មាន ដែល​គេ​យក​មក​ថ្វាយ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា និង​ប្រាក់​របស់​មនុស្ស​នីមួយៗ​ដែល​កត់​ទុក​ក្នុង​បញ្ជី គឺ​ជា​តង្វាយ​នៃ​គ្រប់​គ្នា​តាម​ច្បាប់ ហើយ​អស់​ទាំង​ប្រាក់ ដែល​អ្នក​ណា​កើត​មាន​ចិត្ត​ចង់​យក​មក​ថ្វាយ ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា


ប៉ុន្តែ មិន​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់​ចោល​ចេញ​ទេ ពួក​បណ្ដា‌ជន​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា ហើយ​ដុត​កំញាន​នៅ​លើ​ទី​ខ្ពស់​ទាំង​នោះ​នៅ​ឡើយ។


គេ​បាន​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ខ្ញាល់ ដោយ​ទី​ខ្ពស់​របស់​គេ គេ​បណ្ដាល​ឲ្យ​ព្រះ‌អង្គ​ប្រចណ្ឌ ដោយ​រូប​ព្រះ​របស់​គេ។


គេ​អង្គុយ​នៅក្នុង​ផ្នូរ​ខ្មោច ហើយ​ស្នាក់​នៅ​កន្លែង​លាក់​កំបាំង គេ​ស៊ី​សាច់​ជ្រូក ហើយ​មាន​សម្ល​គួរ​ខ្ពើម​នៅ​ក្នុង​ឆ្នាំង​របស់​គេ


ឯ​ពួក​អ្នក​ដែល​ញែក​ខ្លួន ជម្រះ​ខ្លួន​សម្រាប់​ការ​ថ្វាយ​បង្គំ​នៅ​ក្នុង​សួន‌ច្បារ គោរព​ដល់​រូប​ព្រះ​មួយ​នៅ​កណ្ដាល​នោះ ព្រម​ទាំង​ស៊ី​សាច់​ជ្រូក និង​កណ្តុរ​ជា​របស់​គួរ​ខ្ពើម​ឆ្អើម នោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា អ្នក​ទាំង​នោះ​នឹង​ត្រូវ​វិនាស​ទៅ​ជា‌មួយ​គ្នា​ទាំង​អស់។


ក្នុ​ងពេលដែល​កូន​ចៅ​របស់​គេ​នឹក​ចាំ​ពី​អាសនា និង​បង្គោល​សក្ការៈ របស់​គេ ដែល​នៅ​ក្បែរ​ដើម​ឈើ​ខៀវ​ខ្ចី និង​នៅ​លើ​ភ្នំ​តូច​ទាំង​ប៉ុន្មាន។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ នេះ​ជា​ទី​កន្លែង​នៃ​បល្ល័ង្ក​យើង ហើយ​ជា​ទី​សម្រាប់​បាត​ជើង​យើង គឺ​ជា​កន្លែង​ដែល​យើង​នឹង​នៅ​កណ្ដាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ជា​រៀង​រហូត​ត​ទៅ ហើយ​ពួក​វង្ស​អ៊ីស្រា‌អែល​នឹង​មិន​ដែល​បង្អាប់​ឈ្មោះ​បរិសុទ្ធ​របស់​យើង​ទៀត ទោះ​ទាំង​ខ្លួន​គេ និង​ពួក​ស្តេច​គេ​ផង ដោយ​ការ​កំផិត​របស់​គេ ឬ​ដោយ​សាក‌សព​នៃ​ស្តេច​គេ​ដែល​បាន​តម្កល់​ទុក


អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​ពួក​អ្នក​ដែល​ត្រូវ​គេ​សម្លាប់ បាន​ដេក​រណែល​កណ្ដាល​អស់​ទាំង​រូប​ព្រះ​របស់​ខ្លួន នៅ​ជុំ‌វិញ​អាស‌នា លើ​គ្រប់​ទាំង​ទួល​ខ្ពស់​គ្រប់​ទាំង​កំពូល​ភ្នំ នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខៀវ​ខ្ចី នឹង​នៅ​ក្រោម​គ្រប់​ទាំង​ដើម​ម៉ៃសាក់​ញឹក​ស្នឹត ជា​កន្លែង​ដែល​គេ​បាន​ដុត​គ្រឿង​ក្រអូប ថ្វាយ​ដល់​រូប​ព្រះ​ទាំង​ប៉ុន្មាន​របស់​គេ។


ត្រូវ​បំផ្លាញ​ទី​កន្លែង​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែលអ្នករាល់​គ្នា​នឹង​បណ្តេញ​ចេញ ជា​កន្លែង​ដែល​គេ​បាន​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​របស់​គេ នៅ​លើ​ភ្នំ​ធំ ភ្នំ​តូច និង​នៅ​ក្រោម​អស់​ទាំង​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី កុំ​ឲ្យ​សល់ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម