នៅគ្រានោះ ព្រះបាទអ័ប៊ីម៉្មាឡិច និងភីកុល ជាមេទ័ពរបស់ស្ដេច ពោលទៅលោកអ័ប្រាហាំថា៖ «ព្រះទ្រង់គង់ជាមួយអ្នកក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ
អេសាយ 8:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរប្រឹក្សាគ្នា នោះការសម្រេចរបស់អ្នក នឹងត្រូវសាបសូន្យទៅ ចូរចេញវាចាចុះ តែពាក្យសម្ដីនោះនឹងមិនស្ថិតស្ថេរនៅឡើយ ដ្បិតព្រះគង់ជាមួយយើង ។ ព្រះគម្ពីរខ្មែរសាកល ចូរពិគ្រោះគ្នារៀបផែនការចុះ ប៉ុន្តែវានឹងបរាជ័យ ចូរពោលពាក្យសម្ដីចុះ ប៉ុន្តែវានឹងមិនកើតឡើងឡើយ ដ្បិតព្រះគង់នៅជាមួយយើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នារៀបចំផែនការ តែផែនការទាំងនោះនឹងត្រូវរលាយសូន្យ អ្នករាល់គ្នាចាត់វិធានការ តែវិធានការនោះមិនអាចសម្រេចឡើយ ដ្បិតព្រះជាម្ចាស់គង់នៅជាមួយយើង! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរប្រឹក្សាគ្នា នោះការសំរេចរបស់ឯងនឹងត្រូវសាបសូន្យទៅ ចូរចេញវាចាចុះ តែពាក្យសំដីនោះនឹងមិនស្ថិតស្ថេរនៅឡើយ ដ្បិតព្រះទ្រង់គង់នៅខាងយើងហើយ។ អាល់គីតាប អ្នករាល់គ្នារៀបចំផែនការ តែផែនការទាំងនោះនឹងត្រូវរលាយសូន្យ អ្នករាល់គ្នាចាត់វិធានការ តែវិធានការនោះមិនអាចសម្រេចបានឡើយ ដ្បិតអុលឡោះនៅជាមួយយើង! |
នៅគ្រានោះ ព្រះបាទអ័ប៊ីម៉្មាឡិច និងភីកុល ជាមេទ័ពរបស់ស្ដេច ពោលទៅលោកអ័ប្រាហាំថា៖ «ព្រះទ្រង់គង់ជាមួយអ្នកក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ
មានម្នាក់ទូលព្រះបាទដាវីឌថា អ័ហ៊ីថូផែលក៏នៅក្នុងពួកក្បត់ជាមួយអាប់សាឡុមដែរ។ នោះព្រះបាទដាវីឌអធិស្ឋានទូលថា៖ «ឱព្រះយេហូវ៉ាអើយ សូមទ្រង់បំផ្លាស់បំប្រែសេចក្ដីទូន្មានរបស់អ័ហ៊ីថូផែល ឲ្យទៅជាផ្តេសផ្តាសវិញទៅ»។
ពេលអ័ហ៊ីថូផែលឃើញថា គេមិនបានតាមគំនិតខ្លួនដូច្នោះ នោះលោកក៏ចងកែបលា ជិះត្រឡប់ទៅដល់ផ្ទះ នៅទីក្រុងរបស់លោកវិញ ចាត់ចែងការក្នុងផ្ទះស្រេចហើយ រួចចងកស្លាប់ទៅ គេបញ្ចុះសពលោកនៅក្នុងផ្នូររបស់ឪពុកលោក។
ពាក្យនោះក៏គាប់ព្រះហឫទ័យដល់អាប់សាឡុម និងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលទាំងអស់គ្នា។
អ្នកជំនិតទ្រង់ម្នាក់ទូលតបថា៖ «បពិត្រព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំអើយ ឥតមានអ្នកណាឡើយ គឺអេលីសេ ជាហោរាដែលនៅស្រុកអ៊ីស្រាអែល គាត់នាំយកអស់ទាំងព្រះបន្ទូល ដែលទ្រង់មានព្រះបន្ទូល នៅក្នុងក្រឡាព្រះបន្ទំរបស់ព្រះអង្គ ទៅប្រាប់ដល់ស្តេចអ៊ីស្រាអែល»។
មើល៍ ព្រះគង់ជាមួយយើង ហើយក៏នាំមុខយើង ពួកសង្ឃរបស់ព្រះអង្គក៏កាន់ត្រែ សម្រាប់នឹងផ្លុំឲ្យស្លន់ឡើងទាស់នឹងអ្នករាល់គ្នា ឱពួកកូនចៅអ៊ីស្រាអែលអើយ កុំឲ្យច្បាំងនឹងព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសអ្នករាល់គ្នាឡើយ ព្រោះអ្នករាល់គ្នានឹងមិនចម្រើនទេ»។
ព្រះអង្គរំលាយផែនការរបស់មនុស្សមានល្បិច មិនឲ្យសម្រេចការដែលគេផ្តើមធ្វើនោះឡើយ។
ដ្បិតព្រះករុណាធ្វើឲ្យពួកគេដកខ្លួនរត់ ទ្រង់នឹងដំឡើងធ្នូតម្រង់ចំមុខរបស់គេ។
ព្រះជាទីពឹងជ្រក និងជាកម្លាំងរបស់យើង ជាជំនួយដែលនៅជាប់ជាមួយ ក្នុងគ្រាមានអាសន្ន។
ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គគង់នៅជាមួយយើង ព្រះរបស់លោកយ៉ាកុប ជាទីពឹងជ្រករបស់យើង។ –បង្អង់
ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គគង់នៅជាមួយយើង ព្រះរបស់លោកយ៉ាកុប ជាទីពឹងជ្រករបស់យើង។ –បង្អង់
៙ ចូលមក ហើយមើលកិច្ចការ ដែលព្រះយេហូវ៉ាធ្វើ ព្រះអង្គបាននាំការដ៏គួរស្ញប់ស្ញែង មកនៅផែនដី។
គ្មានប្រាជ្ញាណា គ្មានយោបល់ណា ឬការប្រឹក្សាណា ដែលអាចទាស់នឹងព្រះយេហូវ៉ាបានឡើយ។
ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គបានសម្រេចនឹងធ្វើហើយ តើអ្នកណានឹងកែប្រែបាន? ព្រះហស្តព្រះអង្គបានលូកទៅហើយ តើអ្នកណានឹងបញ្ឈប់បាន?
នោះសេចក្ដីសញ្ញាដែលអ្នករាល់គ្នា បានតាំងនឹងសេចក្ដីស្លាប់ ក៏នឹងត្រូវលើកចោល ហើយការព្រមព្រៀងគ្នានឹងស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះមិនស្ថិតស្ថេរនៅដែរ ដូច្នេះ កាលណាសេចក្ដីអន្តរាយដ៏ជន់លិចច្រាំង បានហូរកាត់មក នោះអ្នករាល់គ្នានឹងត្រូវអន្តរាយ។
កុំឲ្យភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះយើងជាព្រះនៃអ្នក យើងនឹងចម្រើនកម្លាំងដល់អ្នក យើងនឹងជួយអ្នក យើងនឹងទ្រអ្នក ដោយដៃស្តាំដ៏សុចរិតរបស់យើង។
កុំខ្លាចឡើយ ដ្បិតយើងនៅជាមួយ យើងនឹងនាំពូជពង្សអ្នកមកពីទិសខាងកើត ហើយនឹងប្រមូលគេមកពីទិសខាងលិច
ដូច្នេះ ព្រះអម្ចាស់ផ្ទាល់នឹងប្រទានទីសម្គាល់មួយមកអ្នករាល់គ្នា ដោយព្រះអង្គ មើល៍! នាងព្រហ្មចារី នឹងមានគភ៌ប្រសូតបានបុត្រាមួយ ហើយនឹងឲ្យព្រះនាមថា អេម៉ាញូអែល ។
ក៏នឹងសាយចូលទៅក្នុងស្រុកយូដាដែរ ព្រមទាំងលិចហូរកាត់ស្រុកឡើងត្រឹមក ហើយនឹងជន់រាចពេញស្រុករបស់អ្នក ឱអេម៉ាញូអែលអើយ។
ដ្បិតមានបុត្រមួយកើតដល់យើង ព្រះទ្រង់ប្រទានបុត្រាមួយមកយើងហើយ ឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងហៅព្រះនាមព្រះអង្គថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តា ព្រះវបិតាដ៏គង់នៅអស់កល្ប និងជាម្ចាស់នៃមេត្រីភាព។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា "កុំខ្លាចចំពោះស្តេចបាប៊ីឡូន ដែលអ្នករាល់គ្នាកំពុងតែខ្លាចនោះ កុំខ្លាចគេឡើយ ដ្បិតយើងនៅជាមួយ ដើម្បីជួយសង្គ្រោះអ្នករាល់គ្នា ហើយនឹងដោះអ្នករាល់គ្នា ឲ្យរួចពីកណ្ដាប់ដៃរបស់គេ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ឱយ៉ាកុប ជាអ្នកបម្រើរបស់យើងអើយ កុំខ្លាចឲ្យសោះ ដ្បិតយើងនៅជាមួយអ្នកហើយ យើងនឹងធ្វើឲ្យអស់ទាំងនគរ ដែលយើងបានបណ្ដេញអ្នកទៅនោះ បានផុតអស់រលីង តែយើងនឹងមិនឲ្យអ្នកអស់រលីងទេ គឺនឹងគ្រាន់តែវាយផ្ចាលអ្នកតាមខ្នាតប៉ុណ្ណោះ ប៉ុន្តែ យើងមិនទុកឲ្យអ្នកនៅជាឥតទោសឡើយ។
បើព្រះអម្ចាស់មិនបានបង្គាប់គេ តើអ្នកណានឹងអាចថ្លែងទំនាយទំនាយ ហើយការនោះកើតឡើងបានជាពិត?
ចូរប្រកាសប្រាប់ក្នុងចំណោមសាសន៍ទាំងឡាយដូច្នេះថា ចូរត្រៀមខ្លួនចូលច្បាំង ចូរដាស់មនុស្សខ្លាំងពូកែឡើង ត្រូវឲ្យពួកទាហានទាំងប៉ុន្មានចូលមកជិត ត្រូវឲ្យគេនាំគ្នាឡើងមក។
នោះហោរាហាកាយ ជាទូតរបស់ព្រះយេហូវ៉ា លោកប្រាប់ដល់បណ្ដាជន តាមព្រះបន្ទូលដែលព្រះយេហូវ៉ាបង្គាប់មក គឺព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងនៅជាមួយឯងរាល់គ្នា»។
សូមកុំឲ្យតែបះបោរនឹងព្រះយេហូវ៉ា ឬខ្លាចមនុស្សនៅស្រុកនោះឡើយ ដ្បិតគេគ្រាន់តែជាអាហារសម្រាប់យើងប៉ុណ្ណោះ ទីការពាររបស់គេបានរើចេញពីគេទៅហើយ ព្រះយេហូវ៉ាក៏គង់នៅជាមួយយើងដែរ មិនត្រូវខ្លាចគេឡើយ»។
«មើល៍! នាងព្រហ្មចារីនឹងមានគភ៌ ប្រសូតបានបុត្រាមួយ ហើយគេនឹងថ្វាយ ព្រះនាមបុត្រនោះថា "អេម៉ាញូអែល"» មានន័យថា «ព្រះគង់ជាមួយយើង»។
ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្តីដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា ហើយមើល៍ ខ្ញុំក៏នៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបំផុត»។ អាម៉ែន។:៚
ដ្បិតបើអ្នករាល់គ្នារស់តាមសាច់ឈាម អ្នករាល់គ្នានឹងត្រូវស្លាប់ តែបើអ្នករាល់គ្នាសម្លាប់អំពើរបស់រូបកាយ ដោយសារព្រះវិញ្ញាណ អ្នករាល់គ្នានឹងមានជីវិត
ដូច្នេះ តើយើងត្រូវនិយាយដូចម្តេចពីសេចក្តីទាំងនេះ? ប្រសិនបើព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន?
«ពេលណាអ្នករាល់គ្នាចេញទៅច្បាំងនឹងខ្មាំងសត្រូវ ហើយឃើញសេះ ឃើញរទេះ និងទ័ពច្រើនជាងខ្លួន មិនត្រូវខ្លាចគេឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញពីស្រុកអេស៊ីព្ទមក ព្រះអង្គគង់នៅជាមួយអ្នក។
គ្មានអ្នកណានឹងអាចឈរនៅមុខអ្នកបានឡើយ គឺអស់ទាំងថ្ងៃនៃជីវិតរបស់អ្នក។ យើងនឹងនៅជាមួយអ្នក ដូចយើងបាននៅជាមួយម៉ូសេដែរ។ យើងនឹងមិនចាកចោលអ្នក ក៏មិនបោះបង់ចោលអ្នកដែរ។
ពួកកូនតូចៗអើយ អ្នករាល់គ្នាមកពីព្រះ ហើយក៏ឈ្នះវិញ្ញាណទាំងនោះដែរ ព្រោះព្រះអង្គដែលគង់ក្នុងអ្នករាល់គ្នា ទ្រង់ធំជាងអាមួយនោះ ដែលនៅក្នុងលោកីយ៍នេះទៅទៀត។