Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 15:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 មាន​ម្នាក់​ទូល​ព្រះបាទ​ដាវីឌ​ថា អ័ហ៊ី‌ថូផែល​ក៏​នៅ​ក្នុង​ពួក​ក្បត់​ជា‌មួយ​អាប់‌សា‌ឡុម​ដែរ។ នោះ​ព្រះបាទ​ដាវីឌ​អធិស្ឋាន​ទូល​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​បំផ្លាស់​បំប្រែ​សេចក្ដី​ទូន្មាន​របស់​អ័ហ៊ី‌ថូផែល ឲ្យ​ទៅ​ជា​ផ្តេស‌ផ្តាស​វិញ​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 មាន​គេ​ទូល​ព្រះ‌បាទ​ដាវីឌ​ថា លោក​អហ៊ី‌ថូផែល​ស្ថិត​ក្នុង​ចំណោម​ពួក​ក្បត់​ជា​មួយ​សម្ដេច​អាប់‌សា‌ឡុម​ដែរ។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ! សូម​ធ្វើ​ឲ្យ​យោបល់​ទាំង​ប៉ុន្មាន​របស់​អហ៊ី‌ថូផែល​ប្រែ​ជា​ឥត​បាន​ការ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 មាន​ម្នាក់​ទូល​ដាវីឌ​ថា អ័ហ៊ី‌ថូ‌ផែល​ក៏​នៅ​ក្នុង​ពួក​ក្បត់​នោះ ជា​មួយ​នឹង​អាប់‌សា‌ឡំម​ដែរ នោះ​ដាវីឌ​អធិស្ឋាន​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​បំផ្លាស់​បំប្រែ​សេចក្ដី​ទូន្មាន​របស់​អ័ហ៊ី‌ថូ‌ផែល ឲ្យ​ទៅ​ជា​ផ្តេស‌ផ្តាស​វិញ​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

31 មាន​គេ​ជម្រាប​ស្តេច​ទត​ថា លោក​អហ៊ី‌ថូផែល​ស្ថិត​ក្នុង​ចំណោម​ពួក​ក្បត់​ជា​មួយ​សម្តេច​អាប់‌សា‌ឡុម​ដែរ។ ស្តេច​ទត​មាន​ប្រសាសន៍​ថា៖ «ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! សូម​ធ្វើ​ឲ្យ​យោបល់​ទាំង​ប៉ុន្មាន​របស់​អហ៊ី‌ថូផែល​ប្រែ​ជា​ឥត​បាន​ការ»។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 15:31
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​កំពុង​ដែល​អាប់សា‌ឡុម​ថ្វាយ​យញ្ញ‌បូជា ទ្រង់​ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​អ័ហ៊ី‌ថូផែល ជា​អ្នក​ស្រុក​គីឡោ ដែល​ជា​បុរោហិត​របស់​ដាវីឌ ឲ្យ​មក​ពី​គីឡោ ជា​ក្រុង​របស់​ខ្លួន​ដែរ ការ​ក្បត់​នេះ ក៏​បាន​កើត​កាន់​តែ​ខ្លាំង​ឡើង ដ្បិត​មាន​ប្រជាជន​ចុះ​ចូល​ខាង​អាប់សា‌ឡុម​រឹត​តែ​ច្រើន​ឡើង។


នៅ​គ្រា​នោះ យោបល់​របស់​អ័ហ៊ី‌ថូផែលបាន​ផ្ដល់​មក​ដូច​ជា​អ្នក​ដែល​បានប្រឹក្សា​នឹង​ព្រះ​បន្ទូលរបស់​ព្រះ ការ​ដែល​លោក​ជួយ​គំនិត ទោះ​ទាំង​ព្រះបាទ​ដាវីឌ និង​អាប់សា‌ឡុម តែង​តែ​ធ្វើ​តាម​យោបល់​របស់​លោក​ទាំង​អស់។


នោះ​អាប់សា‌ឡុម និង​ពួក​អ៊ីស្រា‌អែល​ក៏​ឆ្លើយ​ឡើង​ថា៖ «គំនិត​របស់​ហ៊ូសាយ​ជា​ពួក​អើគី​នេះ ល្អ​ជាង​គំនិត​របស់​អ័ហ៊ី‌ថូផែល» (ព្រះ‌យេហូវ៉ា​បាន​តម្រូវ​ឲ្យ​បំបាត់​គំនិត​របស់​អ័ហ៊ី‌ថូផែល​ចេញ ដើម្បីនឹង​នាំ​ការ​អាក្រក់​មក​លើ​អាប់សា‌ឡុម​វិញ)។


ពេល​អ័ហ៊ី‌ថូផែល​ឃើញ​ថា គេ​មិន​បាន​តាម​គំនិត​ខ្លួន​ដូច្នោះ នោះ​លោក​ក៏​ចង​កែប​លា ជិះ​ត្រឡប់​ទៅ​ដល់​ផ្ទះ នៅ​ទី​ក្រុង​របស់​លោក​វិញ ចាត់‌ចែង​ការ​ក្នុង​ផ្ទះ​ស្រេច​ហើយ រួច​ចង​ក​ស្លាប់​ទៅ គេ​បញ្ចុះ​សព​លោក​នៅ​ក្នុង​ផ្នូរ​របស់​ឪពុក​លោក។


ប៉ុន្តែ អាប់សា‌ឡុម​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ហៅ​ហ៊ូសាយ​ជា​ពួក​អើគី​មក ដើម្បី​យើង​បាន​ស្តាប់​សេចក្ដី​ដែល​គាត់​ថា​ជា​យ៉ាង​ណា​ដែរ»។


ដូច្នេះ ហ៊ូសាយ​ក៏​ទូល​ឆ្លើយ​ថា៖ «សេចក្ដី​ប្រឹក្សា​ដែល​អ័ហ៊ី‌ថូផែល​បាន​ទូល​ម្តង​នេះ មិន​ល្អ​ទេ


ព្រះ‌អង្គ​រំលាយ​ផែនការ​របស់​មនុស្ស​មាន​ល្បិច មិន​ឲ្យ​សម្រេច​ការ​ដែល​គេ​ផ្តើម​ធ្វើ​នោះ​ឡើយ។


គេ​បាន​ឡោម‌ព័ទ្ធ​ទូល‌បង្គំ​ជុំ‌វិញ ដោយ​ពាក្យ​សម្អប់ ក៏​តយុទ្ធ​នឹង​ទូល‌បង្គំ ដោយ​ឥត​ហេតុ។


ឱ​ព្រះ‌យេហូវ៉ា​អើយ ពួក​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ​មាន គ្នា​ច្រើន​ណាស់! មនុស្ស​ជា​ច្រើន​បាន​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំ


សូម្បីតែ​មិត្ត​ស្និទ្ធ‌ស្នាល​របស់​ទូល‌បង្គំ ជា​អ្នក​ដែល​ទូល‌បង្គំ​បាន​ទុក​ចិត្ត ហើយ​បាន​បរិ‌ភោគ​អាហារ​របស់​ទូល‌បង្គំ ក៏​បាន​លើក​កែង​ជើង​ទាស់នឹង​ទូល‌បង្គំ​ដែរ ។


ទាំង​ថ្ងៃ​ទាំង​យប់ គេ​ប្រព្រឹត្ត​យ៉ាង​នោះ នៅ​លើ​កំផែង​ជុំ‌វិញ​ទី​ក្រុង ហើយ​នៅ​ក្នុង​ទី​ក្រុង មាន​សុទ្ធ​តែ​អំពើ​ទុច្ចរិត និងភាព​វឹក​វរ


៙ មិន​មែន​ជា​ខ្មាំង​សត្រូវ​ទេ​ដែល​បំបាក់​មុខ​ខ្ញុំ បើ​ជា​ខ្មាំង​សត្រូវ​មែន នោះ​ខ្ញុំ​អាច‌ទ្រាំ​ទ្របាន ក៏​មិន​មែន​ជា​អ្នក​ស្អប់​ខ្ញុំ ដែល​លើក​ខ្លួន​ទាស់​នឹង​ខ្ញុំដែរ បើ​ជា​អ្នក​ស្អប់​ខ្ញុំ​មែន នោះ​ខ្ញុំ​អាចពួន​ពី​គេ​បាន។


គំនិត​របស់​សាសន៍​អេស៊ីព្ទ នឹង​សូន្យ​បាត់​នៅ​កណ្ដាល​គេ ហើយ​យើង​នឹង​បំផ្លាញ​សេចក្ដី​ប្រឹក្សា​របស់​គេ​ដែរ នោះ​គេ​នឹង​ទៅ​រក​រូប​ព្រះ គ្រូ​សន្ធាប់ គ្រូ​ខាប និង​ពួក​គ្រូ​គាថា​របស់​គេ


យើង​លើក​ទី​សម្គាល់​របស់​ពួក​មនុស្ស​ភូត‌ភរ​ចោល​ចេញ ហើយ​ក៏​ធ្វើ​ឲ្យ​គ្រូ​ថ្លែងទំនាយ​ទៅ​ជា​ឆ្កួត ជា​ពួក​អ្នក​ដែល​បំបែរ​មនុស្ស​មាន​ប្រាជ្ញា​ឲ្យ​វិល​ទៅ​ក្រោយ ឲ្យ​ចំណេះ​របស់​គេ​ទៅ​ជា​ល្ងី‌ល្ងើ​វិញ


ខ្ញុំ​មិន​មែន​និយាយ​ពី​អ្នក​ទាំង​អស់​គ្នា​ទេ ខ្ញុំ​ស្គាល់​អ្នក​ដែល​ខ្ញុំ​បាន​ជ្រើស​រើស ប៉ុន្តែ ត្រូវ​តែ​បាន​សម្រេចតាម​បទ​គម្ពីរ​ដែល​ថា "អ្នក​ដែល​បរិ‌ភោគ​នំបុ័ង​ជា​មួយ​ខ្ញុំ បាន​លើក​កែង​ជើងទាស់​នឹង​ខ្ញុំ" ។


តើ​អ្នក​ប្រាជ្ញ​នៅ​ឯ​ណា? តើ​អាចារ្យ​នៅ​ឯ​ណា? តើ​អ្នក​ដេញ​ដោល​នៃ​សម័យ​នេះ​នៅ​ឯ​ណា? តើ​ព្រះ​មិន​បាន​ធ្វើ​ឲ្យ​ប្រាជ្ញា​របស់​លោកីយ៍​នេះ ទៅ​ជា​ល្ងី‌ល្ងើ​ទេ​ឬ?


ប្រាជ្ញា​បែប​នោះ​មិន​មែន​មក​ពី​ស្ថាន​លើ​ទេ គឺ​ជា​ប្រាជ្ញា​របស់​លោកីយ៍ របស់​សាច់​ឈាម និង​របស់​អារក្ស​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម