Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 8:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ឯ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក ដោយ​ព្រះ‌ហស្ត​សង្កត់​លើ​ខ្ញុំ​ជា​ខ្លាំង ព្រះ‌អង្គ​ដាស់‌តឿន​ខ្ញុំ​មិន​ឲ្យ​ដើរ​តាម​ផ្លូវ​របស់​ជន​ជាតិ​នេះ ដោយ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ព្រះយេហូវ៉ា​បាន​មានបន្ទូល​ដូច្នេះ​នឹង​ខ្ញុំ ដោយ​ព្រះហស្ត​ដ៏មានព្រះចេស្ដា ហើយ​ព្រះអង្គ​ក៏​បង្គាប់​ខ្ញុំ​មិន​ឲ្យ​ដើរ​ក្នុង​ផ្លូវ​របស់​ប្រជាជន​នេះ ដោយ​ថា​៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ពេល​ព្រះ‌អម្ចាស់​សណ្ឋិត​នៅ​ជា​មួយ​ខ្ញុំ ព្រះអង្គ​ហាម​ខ្ញុំ​មិន​ឲ្យ​ដើរ​តាម​មាគ៌ា​របស់​ប្រជា‌ជាតិ​នេះ​ទេ គឺ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ឯ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក ដោយ​ព្រះ‌ហស្ត​សង្កត់​លើ​ខ្ញុំ​ជា​ខ្លាំង ទ្រង់​ដាស់‌តឿន​ខ្ញុំ​មិន​ឲ្យ​ដើរ​តាម​ផ្លូវ​របស់​ជន‌ជាតិ​នេះ ដោយ​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ពេលអុលឡោះ‌តាអាឡា​សណ្ឋិត​នៅ​ជា​មួយ​ខ្ញុំ ទ្រង់​ហាម​ខ្ញុំ​មិន​ឲ្យ​ដើរ​តាម​មាគ៌ា​របស់​ប្រជា‌ជាតិ​នេះ​ទេ គឺ​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖

សូមមើលជំពូក ចម្លង




អេសាយ 8:11
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​បាន​សណ្ឋិត​នៅ​លើ​លោក​អេលីយ៉ា លោក​ក៏​ក្រវាត់​ចង្កេះ រត់​ទៅ​ខាង​មុខ​អ័ហាប់ រហូត​ដល់​មាត់​ទ្វារ​ក្រុង​យេស‌រាល។


៙ យើង​នឹង​បង្ហាត់​បង្រៀន​អ្នកឲ្យ​ស្គាល់​ផ្លូវ ដែល​អ្នក​ត្រូវ​ដើរ យើង​នឹង​ទូន្មាន​អ្នក ទាំង​ភ្នែក​យើង​មើល​អ្នក​ជាប់។


កូន​អើយ ឯង​កុំ​ដើរ​ក្នុង​ផ្លូវ​ជា‌មួយ​គេ​ឡើយ ត្រូវ​ឲ្យ​ឃាត់‌ឃាំង​ជើង​ឯង​មិន​ឲ្យ​ចូល​ទៅ​ក្នុង ផ្លូវ​ច្រក​របស់​គេ​វិញ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ វេទនា​ដល់​ពួក​កូន​ចៅ​ដែល​រឹង​ចចេស ជា​ពួក​អ្នក​ប្រឹក្សា​គ្នា តែ​មិន​មែន​នឹង​យើង ហើយ​តាំង​សញ្ញា តែ​មិន​មែន​តាម​វិញ្ញាណ​របស់​យើង​ទេ គឺ​ជា​ការ​ដែល​បន្ថែម​អំពើ​បាប​ទៅ​លើ​បាប​របស់​គេ​ទៀត។


ហេតុ​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ បើ​អ្នក​វិល​មក​វិញ នោះ​យើង​នឹង​នាំ​អ្នក​ទៀត ដើម្បី​ឲ្យ​អ្នក​បាន​ឈរ​នៅ​មុខ​យើង ហើយ​បើ​អ្នក​ញែក​របស់​ថ្លៃ​វិសេស ចេញ​ពី​របស់​ស្មោក‌គ្រោក នោះ​អ្នក​នឹង​បាន​ដូច​ជា​មាត់​យើង គេ​នឹង​វិល​មក​អ្នក​វិញ តែ​អ្នក​មិន​ត្រូវ​ត្រឡប់​ទៅ​ឯ​គេ​ទេ។


ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​បញ្ចុះ‌បញ្ចូល​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​ក៏​បណ្ដោយ​តាម ព្រះ‌អង្គ​មាន​កម្លាំង​ជាង ក៏​បាន​ឈ្នះ​ទូល‌បង្គំ​ហើយ ឯ​ទូល‌បង្គំ​បាន​ត្រឡប់​ជា​ទី​សើច​ឡក​រាល់​ថ្ងៃ​ជា‌និច្ច មនុស្ស​ទាំង​អស់​ចំអក​ឡក‌ឡឺយ​ឲ្យ​ទូល‌បង្គំ។


ប្រសិន​បើ​ទូល‌បង្គំ​សម្រេច​ថា មិន​និយាយ​ដំណាល​ពី​ព្រះ‌អង្គ ឬ​និយាយ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អង្គ​ទៀត នោះ​នៅ​ក្នុង​ចិត្ត​ទូល‌បង្គំ កើត​មាន​ដូច​ជា​ភ្លើង​ឆេះ ដែល​កប់​នៅ​ក្នុង​ឆ្អឹង​របស់​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​ក៏​នឿយ​ហត់​ដោយ​ខំ​ទ្រាំ​ទប់ ទាល់​តែ​ទ្រាំ​មិន​បាន​ទៀត។


ដូច្នេះ ព្រះ‌វិញ្ញាណ​ព្រះ‌អង្គ​លើក​ខ្ញុំ​ឡើង​យក​ទៅ ឯ​ខ្ញុំ​ក៏​ទៅ​ដោយ​មាន​សេចក្ដី​ជូរ​ចត់ ហើយ​ដោយ​សេចក្ដី​ក្តៅ​ក្រហាយ​នៃ​វិញ្ញាណ​ខ្ញុំ ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​លើ​ខ្ញុំ​ជា​ខ្លាំង​ដែរ។


ដ្បិត​យើង​ខ្ញុំ​មិន​អាច​ឈប់​និយាយ​ពី​ការ​ដែល​យើង​ខ្ញុំ​បាន​ឃើញ និង​ឮ​នោះ​បាន​ឡើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម