Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 6:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 អ្នក​ជំនិត​ទ្រង់​ម្នាក់​ទូល​តប​ថា៖ «បពិត្រ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ ឥត​មាន​អ្នក​ណា​ឡើយ គឺ​អេលី‌សេ ជា​ហោរា​ដែល​នៅ​ស្រុក​អ៊ីស្រា‌អែល គាត់​នាំ​យក​អស់​ទាំង​ព្រះ‌បន្ទូល ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល នៅ​ក្នុង​ក្រឡា​ព្រះ​បន្ទំ​របស់​ព្រះ‌អង្គ ទៅ​ប្រាប់​ដល់​ស្តេច​អ៊ីស្រា‌អែល»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 មាន​មេ‌ទ័ព​ម្នាក់​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់! គ្មាន​នរណា​ក្បត់​ទេ! ប៉ុន្តែ អ្វីៗ​ដែល​ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​ក្នុង​ក្រឡា‌បន្ទំ ព្យាការី​អេលីសេ​នៅ​ស្រុក​អ៊ីស្រា‌អែល យក​ទៅ​ទូល​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ទាំង​អស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 នោះ​អ្នក​ជំនិត​ទ្រង់​ម្នាក់​ទូល​តប​ថា បពិត្រ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​អើយ ឥត​មាន​អ្នក​ណា​ឡើយ គឺ​ជា​អេលី‌សេ ជា​ហោរា ដែល​នៅ​ស្រុក​អ៊ីស្រាអែល​វិញ គាត់​នាំ​យក​អស់​ទាំង​ព្រះ‌បន្ទូល ដែល​ទ្រង់​មាន​បន្ទូល នៅ​ក្នុង​ក្រឡា​ព្រះ​បន្ទំ​របស់​ទ្រង់ ទៅ​ប្រាប់​ដល់​ស្តេច​អ៊ីស្រាអែល

សូមមើលជំពូក ចម្លង

អាល់គីតាប

12 មាន​មេ‌ទ័ព​ម្នាក់​ជម្រាប​ថា៖ «សូម​ជម្រាប​ស្តេច! គ្មាន​នរណា​ក្បត់​ទេ! ប៉ុន្តែ អ្វីៗ​ដែល​ស្តេច​មាន​ប្រសាសន៍​ក្នុង​បន្ទប់​ដេក ណាពី​អេលី‌យ៉ាសាក់​នៅ​ស្រុក​អ៊ីស្រ‌អែល យក​ទៅ​ជម្រាប​ស្តេច​ស្រុក​អ៊ីស្រ‌អែល​ទាំង​អស់»។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 6:12
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ លោក​មាន​ប្រសាសន៍​ថា៖ «តើ​វិញ្ញាណ​ខ្ញុំ​មិន​បាន​ទៅ​តាម​ឯង ក្នុង​កាល​ដែល​លោក​នោះ​ចុះ​ពី​រទេះ​មក​ទទួល​ឯង​ទេ​ឬ? តើ​ជា​ឱកាស​គួរ​ទទួល​ប្រាក់ និង​សម្លៀក​បំពាក់ ព្រម​ទាំង​ចម្ការ​អូលីវ ចម្ការ​ទំពាំង‌បាយ‌ជូរ និង​ចៀម គោ ហើយ​បាវ​ប្រុស​បាវ​ស្រី​ឬ?


នាង​និយាយ​ទៅ​ចៅ‌ហ្វាយ​ស្រី​របស់​ខ្លួន​ថា៖ «ប្រសិន‌បើ​លោក​ប្រុស ជា​ចៅ‌ហ្វាយ​នាង​ខ្ញុំ នៅ​ជា‌មួយ​ហោរា​ដែល​នៅ​ក្រុង​សាម៉ារី​នោះ លោក​នឹង​មើល​រោគ​ឃ្លង់​នេះ​ឲ្យ​ជា​ហើយ!»។


ប៉ុន្តែ ពេល​អេលី‌សេ​អ្នក​សំណព្វ​របស់​ព្រះ​បាន​ឮ​ថា ស្តេច​អ៊ីស្រា‌អែល​បាន​ហែក​ព្រះ‌ពស្ត្រ​ដូច្នោះ លោក​ក៏​ចាត់​គេ​ឲ្យ​ទៅ​ទូល​សួរ​ស្តេច​ថា៖ «ហេតុ​អ្វី​បាន​ជា​ទ្រង់​ហែក​ព្រះ‌ពស្ត្រ​ដូច្នេះ? សូម​ឲ្យ​លោក​នោះ​មក​ជួប​ទូល‌បង្គំ​ចុះ នោះ​លោក​នឹង​បាន​ជ្រាប​ថា មាន​ហោរា​មួយ​នៅ​ស្រុក​អ៊ីស្រា‌អែល​មែន»។


ឯ​ស្តេច​ស្រុក​ស៊ីរី​មាន​ព្រះ‌ហឫ‌ទ័យ​វល់​អំពី​ដំណើរ​នោះ ក៏​ហៅ​ពួក​អ្នក​ជំនិត​មក​សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​មិន​ព្រម​ប្រាប់​ឲ្យ​យើង​ដឹង​ជា​អ្នក​ណា​ក្នុង​ពួក​យើង ដែល​កាន់​ខាង​ស្តេច​អ៊ីស្រា‌អែល​ទេ​ឬ?»


រួច​ទ្រង់​បង្គាប់​ថា៖ «ចូរ​ទៅ​សង្កេត​មើល​កន្លែង​ណា​ដែល​គាត់​នៅ ដើម្បី​ឲ្យ​យើង​បាន​ចាត់​គេ​ឲ្យ​ទៅ​ចាប់​មក»។ មាន​គេ​ទូល​ទ្រង់​ថា៖ «គាត់​នៅ​ឯ​ក្រុង​ដូថាន់»។


ទន្លេ​នីល​នឹង​មាន​ពេញ​សុទ្ធ​តែ​កង្កែប វា​នឹង​លោត​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​អ្នក គឺទៅ​ក្នុង​បន្ទប់​ដេក លើ​គ្រែ និងទៅ​ក្នុង​ផ្ទះ​ពួក​នាម៉ឺន​មន្ត្រី ផ្ទះ​របស់​ប្រជា‌រាស្ត្រ ទៅ​ក្នុង​ជើង‌ក្រាន និង​ផើង​ម្សៅ​របស់​អ្នក​ផង។


គ្មាន​ប្រាជ្ញា​ណា គ្មាន​យោបល់​ណា ឬ​ការ​ប្រឹក្សា​ណា ដែល​អាច​ទាស់​នឹង​ព្រះ‌យេហូវ៉ា​បាន​ឡើយ។


កុំ​ជេរ​ប្រមាថ​ស្តេច​ឲ្យ​សោះ សូម្បី​តែ​នៅ​ក្នុង​គំនិត​ឯង​ក៏​កុំ​ដែរ ហើយ​កុំ​ជេរ​ប្រមាថ​ដល់​ពួក​អ្នក​មាន ទោះ​ទាំង​នៅ​ក្នុង​បន្ទប់​ដេក​របស់​ខ្លួន​ផង ខ្លាច​ក្រែង​សត្វ​ហើយ​លើ​អាកាស នាំ​យក​សំឡេង​នោះ​ទៅ ហើយ​សត្វ​ដែល​មាន​ស្លាប​វា ថ្លែង​ប្រាប់​តាម​រឿង​នោះ។


វេទនា​ដល់​ពួក​អ្នក​ដែល​លាក់​គំនិត​របស់​ខ្លួន​ពី​ព្រះ‌យេហូវ៉ា ហើយ​ដែល​ធ្វើ​ការ​នៅ​ក្នុង​ទី​កំបាំង ដោយ​ថា៖ តើ​មាន​អ្នក​ណា​បាន​ឃើញ​យើង​ទេ? តើ​មាន​អ្នក​ណា​បាន​ស្គាល់​យើង​ទេ?


ចូរ​ប្រឹក្សា​គ្នា នោះ​ការ​សម្រេច​របស់​អ្នក នឹង​ត្រូវ​សាប‌សូន្យ​ទៅ ចូរ​ចេញ​វាចា​ចុះ តែ​ពាក្យ​សម្ដី​នោះ​នឹង​មិន​ស្ថិត‌ស្ថេរ​នៅ​ឡើយ ដ្បិត​ព្រះ​គង់​ជា‌មួយ​យើង ។


ស្ដេច​មាន​រាជ​ឱង្ការ​មក​កាន់​ដានី‌យ៉ែល​ថា៖ «ប្រាកដ​មែន ព្រះ​របស់​លោក​ពិត​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ ហើយ​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ស្តេច មែន គឺ​ជា​ព្រះ​ដែល​សម្ដែង​ឲ្យ​យល់​ពី​អាថ៌‌កំបាំង ព្រោះ​លោក​បាន​សម្ដែង​ឲ្យ​យល់​ពី​អាថ៌‌កំបាំង​នេះ!»។


ដ្បិត​ព្រះ‌យេហូវ៉ា​មិន​ធ្វើ​អ្វី ដោយ​មិន​សម្ដែង​ការ​លាក់​កំបាំង​របស់​ព្រះ‌អង្គ ប្រាប់ពួក​ហោរា​ជា​អ្នក​បម្រើ​ព្រះ‌អង្គ​នោះ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម