ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 65:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កាល​ណា​រក​បាន​ផ្លែ​ទំពាំង‌បាយ‌ជូរ មួយ​ចង្កោម​មាន​ទឹក​ពេញ ហើយ​មាន​គេ​ហាម​ថា កុំ​បំផ្លាញ​វា ដ្បិត​ជា​ផ្លែ​មាន​ពរ គឺ​យ៉ាង​នោះ​ដែល​យើង​ប្រព្រឹត្ត​ចំពោះ ពួក​អ្នក​បម្រើ​របស់​យើង​ទាំង​ប៉ុន្មាន ដើម្បី​មិន​ឲ្យ​គេ​ត្រូវ​បំផ្លាញ​អស់​រលីង​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “ដូចដែល​គេ​រកបាន​ស្រាទំពាំងបាយជូរថ្មី​ក្នុង​ចង្កោមទំពាំងបាយជូរ​មួយ ហើយ​ពោលថា​: ‘កុំ​បំផ្លាញ​វា​ឡើយ ពីព្រោះ​មាន​ពរ​នៅក្នុង​វា’ យ៉ាងណា យើង​ក៏​ធ្វើ​យ៉ាងនោះដែរ ដោយយល់ដល់​អ្នកបម្រើ​របស់យើង ដើម្បីកុំឲ្យ​បំផ្លាញ​ទាំងអស់​ឡើយ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា: ពេល​អ្នក​ចម្ការ​ឃើញ​ទំពាំង‌បាយជូរ​មាន​ផ្លែ​ល្អ គេ​ពោល​ថា “កុំ​បំផ្លាញ​ឲ្យ​សោះ ព្រោះ​ទំពាំង‌បាយជូរ​នេះ​នឹង​ផ្ដល់​ស្រា​ឆ្ងាញ់”។ ចំពោះ​យើង​វិញ​ក៏​ដូច្នោះ​ដែរ ដោយ​យល់​ដល់​ពួក​អ្នក​បម្រើ​របស់​យើង យើង​នឹង​មិន​បំផ្លាញ​ជាតិ​សាសន៍​នេះ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា កាល​ណា​រក​បាន​ផ្លែ​ទំពាំង‌បាយ‌ជូរ​១​ចង្កោម​មាន​ទឹក​ពេញ ហើយ​មាន​គេ​ហាម​ថា កុំ​បំផ្លាញ​ឡើយ ដ្បិត​ជា​ផ្លែ​មាន​ពរ​ហើយ គឺ​យ៉ាង​នោះ​ដែល​អញ​នឹង​ប្រព្រឹត្ត ចំពោះ​ពួក​អ្នក​បំរើ​របស់​អញ​ទាំង​ប៉ុន្មាន​ដែរ ដើម្បី​មិន​ឲ្យ​គេ​ត្រូវ​បំផ្លាញ​អស់​រលីង​ឡើយ

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៀត​ថា: ពេល​អ្នក​ចម្ការ​ឃើញ​ទំពាំង‌បាយជូរ​មាន​ផ្លែ​ល្អ គេ​ពោល​ថា “កុំ​បំផ្លាញ​ឲ្យ​សោះ ព្រោះ​ទំពាំង‌បាយជូរ​នេះ​នឹង​ផ្តល់​ស្រា​ឆ្ងាញ់”។ ចំពោះ​យើង​វិញ​ក៏​ដូច្នោះ​ដែរ ដោយ​យល់​ដល់​ពួក​អ្នក​បម្រើ​របស់​យើង យើង​នឹង​មិន​បំផ្លាញ​ជាតិ​សាសន៍​នេះ​ឡើយ។

សូមមើលជំពូក



អេសាយ 65:8
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រសិន‌បើ​យើង​រក​ឃើញ​មាន​មនុស្ស​សុចរិត​ហាសិប​នាក់​នៅ​ទី​ក្រុង​សូដុម យើង​នឹង​ប្រណី​ដល់​ទី​នោះ​ទាំង​មូល ដោយ​យល់​ដល់​ពួក‌គេ»។


ប្រសិន‌បើ​ព្រះ‌យេហូវ៉ាជា​ព្រះ​នៃ​ពួក​ពល‌បរិវារ មិន​បាន​ទុក​ឲ្យ​យើង​មាន​សំណល់​បន្តិច‌បន្តួច នោះ​យើង​រាល់​គ្នា​នឹង​ដូច​ជា​ក្រុង​សូដុម ហើយ​ដូច​ក្រុង​កូម៉ូរ៉ា​ដែរ។


ឯ​ពួក​ដែល​សល់ គឺ​ជា​សំណល់​នៃ​ពួក​យ៉ាកុប គេ​នឹង​ត្រឡប់​មក​ឯ​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​វិញ


ឱ​អ៊ីស្រា‌អែល​អើយ ទោះ​បើ​ជន​ជាតិ​អ្នក​បាន​ដូច​ជា​ខ្សាច់​នៅ​សមុទ្រ​ក៏​ដោយ គង់​តែ​នឹង​មាន​តែ​សំណល់​ប៉ុណ្ណោះ​ដែល​មក​វិញ ដ្បិត​បាន​សម្រេច​ឲ្យ​មាន​ការ​បំផ្លាញ ដោយ​សេចក្ដី​សុចរិត​ដ៏​លើស‌លន់


ប៉ុន្តែ យើង​នឹង​ផ្អាក​សេចក្ដី​ក្រោធ ដោយ​យល់​ដល់​ឈ្មោះយើង និង​ដោយ​យល់​ដល់​សេចក្ដី​សរសើរ​របស់​យើង នោះ​យើង​នឹងមិន​កាត់​អ្នក​ចេញ​ទេ។


ទោះ​បើ​មាន​មួយ​ភាគ​ក្នុង​ដប់​សល់​នៅ​ក្នុង​ស្រុក គង់​តែ​ចំណែក​នោះ​នឹង​ត្រូវ​វិនាស​បាត់​ទៅ​ដែរ ដូច​ជា​ដើម​ឈើ‌ទាល និង​ដើម​ម៉ៃសាក់ ដែល​នៅ​សល់​គល់​ក្រោយ​គេ​កាប់​រំលំ​ហើយ» គឺ​ពូជ‌ពង្ស​បរិសុទ្ធ​ជា​គល់​ឈើ​នោះ​ឯង។


ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​នៅ​ជា‌មួយ ដើម្បី​ជួយ​សង្គ្រោះ​អ្នក ពី​ព្រោះ​យើង​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​នគរ ដែល​យើង​បាន​កម្ចាត់‌កម្ចាយ​អ្នក​ទៅ​នោះ ត្រូវ​ផុត​អស់​រលីង​ទៅ តែ​មិន​ធ្វើ​ឲ្យ​អ្នក​ផុត​ទេ គឺ​យើង​នឹង​វាយ​ផ្ចាល​អ្នក​តាម​ខ្នាត យើង​មិន​បណ្តោយ​ឲ្យ​អ្នក​នៅ​ដោយ​ឥត​វាយ​ផ្ចាល​ឡើយ។


ដូច្នេះ ប្រហែល​ជា​ព្រះ‌អង្គ​ប្រទាន​ការ​លើក​លែង​ទោស ហើយ​ចាត់​ព្រះ​ពរ​មក​ឯ​អ្នក​រាល់​គ្នា ជំនួស​ឲ្យ​បណ្ដា​សា​ទេ​ដឹង? គឺ​ឲ្យ​មាន​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច សម្រាប់​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ផង។


ប្រសិន‌បើ​ព្រះ​មិន​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី​ទេ គ្មាន​មនុស្ស​ណា​នឹង​បាន​សង្គ្រោះ​ឡើយ ប៉ុន្តែ ដោយ​យល់​ដល់​ពួក​រើស​តាំង ព្រះ​នឹង​បន្ថយ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី។


ប្រសិន‌បើ​ព្រះ‌អម្ចាស់​មិន​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី​ទេ នោះ​គ្មាន​មនុស្ស​ណា​បាន​សង្គ្រោះ​ឡើយ ប៉ុន្តែ ព្រះ‌អង្គ​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី ដោយ​យល់​ដល់​ពួក​រើស​តាំង គឺ​ពួក​អ្នក​ដែល​ព្រះ‌អង្គ​ជ្រើស​រើស។