Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 18:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រសិន‌បើ​យើង​រក​ឃើញ​មាន​មនុស្ស​សុចរិត​ហាសិប​នាក់​នៅ​ទី​ក្រុង​សូដុម យើង​នឹង​ប្រណី​ដល់​ទី​នោះ​ទាំង​មូល ដោយ​យល់​ដល់​ពួក‌គេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

26 ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “ប្រសិនបើ​នៅក្នុង​សូដុម យើង​រកឃើញ​មនុស្ស​សុចរិត​ហាសិប​នាក់​ក្នុង​ទីក្រុង​នោះ យើង​នឹង​លើកលែងទោស​ឲ្យ​កន្លែង​នោះ​ទាំងមូល ដោយយល់ដល់​ពួកគេ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រសិន​បើ​យើង​រក​ឃើញ​មនុស្ស​សុចរិត​ហា‌សិប​នាក់​រស់​នៅ​ក្នុង​ក្រុង​សូដុម យើង​នឹង​លើក‌លែង​ទោស​ឲ្យ​អ្នក​ក្រុង​ទាំង​មូល ដោយ​យោគ‌យល់​ដល់​មនុស្ស​សុចរិត​ទាំង​នោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា បើ​អញ​ឃើញ​មាន​មនុស្ស​សុចរិត​៥០​នាក់​នៅ​ក្នុង​ទី​ក្រុង​សូដុំម នោះ​អញ​នឹង​ប្រណី​ដល់​ទី​នោះ ដោយ​យល់​ដល់​គេ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

26 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ប្រសិន​បើ​យើង​រក​ឃើញ​មនុស្ស​សុចរិត​ហាសិប​នាក់ រស់​នៅ​ក្នុង​ក្រុង​សូដុម យើង​នឹង​លើក​លែង​ទោស​ឲ្យ​អ្នក​ក្រុង​ទាំង​មូល ដោយ​យោគ​យល់​ដល់​មនុស្ស​សុចរិត​ទាំង​នោះ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 18:26
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​យើង​ត្រូវ​លាក់​នឹង​អ័ប្រា‌ហាំ​ពី​កិច្ច​ការ​ដែល​យើង​បម្រុង​នឹង​ធ្វើ​ឬ?


ឱ​អ៊ីស្រា‌អែល​អើយ ទោះ​បើ​ជន​ជាតិ​អ្នក​បាន​ដូច​ជា​ខ្សាច់​នៅ​សមុទ្រ​ក៏​ដោយ គង់​តែ​នឹង​មាន​តែ​សំណល់​ប៉ុណ្ណោះ​ដែល​មក​វិញ ដ្បិត​បាន​សម្រេច​ឲ្យ​មាន​ការ​បំផ្លាញ ដោយ​សេចក្ដី​សុចរិត​ដ៏​លើស‌លន់


នៅ​គ្រា​នោះ សាសន៍​អ៊ីស្រា‌អែល​នឹង​ជា​សាសន៍​ទី​បី​រួម​សម្ពន្ធ​ជា‌មួយ​សាសន៍​អេស៊ីព្ទ និង​សាសន៍​អាស‌ស៊ើរ ជា​ទី​បញ្ចេញ​ពរ​នៅ​កណ្ដាល​ផែនដី


ទោះ​បើ​មាន​មួយ​ភាគ​ក្នុង​ដប់​សល់​នៅ​ក្នុង​ស្រុក គង់​តែ​ចំណែក​នោះ​នឹង​ត្រូវ​វិនាស​បាត់​ទៅ​ដែរ ដូច​ជា​ដើម​ឈើ‌ទាល និង​ដើម​ម៉ៃសាក់ ដែល​នៅ​សល់​គល់​ក្រោយ​គេ​កាប់​រំលំ​ហើយ» គឺ​ពូជ‌ពង្ស​បរិសុទ្ធ​ជា​គល់​ឈើ​នោះ​ឯង។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កាល​ណា​រក​បាន​ផ្លែ​ទំពាំង‌បាយ‌ជូរ មួយ​ចង្កោម​មាន​ទឹក​ពេញ ហើយ​មាន​គេ​ហាម​ថា កុំ​បំផ្លាញ​វា ដ្បិត​ជា​ផ្លែ​មាន​ពរ គឺ​យ៉ាង​នោះ​ដែល​យើង​ប្រព្រឹត្ត​ចំពោះ ពួក​អ្នក​បម្រើ​របស់​យើង​ទាំង​ប៉ុន្មាន ដើម្បី​មិន​ឲ្យ​គេ​ត្រូវ​បំផ្លាញ​អស់​រលីង​ឡើយ។


ចូរ​រត់​ទៅ​មក​តាម​ផ្លូវ​ក្រុង​យេរូ‌សាឡិម​មើល ឲ្យ​ដឹង​ឥឡូវ ចូរ​ស្វែង​រក​នៅ​ទីធ្លា​ទាំង​ប៉ុន្មាន​មើល បើ​មាន​អ្នក​ណា​មួយ គឺ​បើ​មាន​មនុស្ស​ណា ដែល​ប្រព្រឹត្ត​ដោយ​សុចរិត ឬ​ដែល​ស្វែង​រក​សេចក្ដី​ពិត នោះ​យើង​នឹង​អត់​ទោស​ដល់​ទី​ក្រុង​នេះ។


យើង​បាន​ស្វែង​រក​មនុស្ស​ម្នាក់​ក្នុង​ពួក​គេ ដែល​នឹង​សង់​កំផែង ហើយ​ឈរ​នៅ​ចន្លោះ​បាក់​បែក​នៅ​មុខ​យើង​ជំនួស​គេ ដើម្បី​ឲ្យ​យើង​មិន​បំផ្លាញ​ស្រុក​គេ​ឡើយ ប៉ុន្តែ យើង​រក​មិន​បាន​អ្នក​ណា​មួយ​សោះ។


ប្រសិន‌បើ​ព្រះ​មិន​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី​ទេ គ្មាន​មនុស្ស​ណា​នឹង​បាន​សង្គ្រោះ​ឡើយ ប៉ុន្តែ ដោយ​យល់​ដល់​ពួក​រើស​តាំង ព្រះ​នឹង​បន្ថយ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម