Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 6:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ទោះ​បើ​មាន​មួយ​ភាគ​ក្នុង​ដប់​សល់​នៅ​ក្នុង​ស្រុក គង់​តែ​ចំណែក​នោះ​នឹង​ត្រូវ​វិនាស​បាត់​ទៅ​ដែរ ដូច​ជា​ដើម​ឈើ‌ទាល និង​ដើម​ម៉ៃសាក់ ដែល​នៅ​សល់​គល់​ក្រោយ​គេ​កាប់​រំលំ​ហើយ» គឺ​ពូជ‌ពង្ស​បរិសុទ្ធ​ជា​គល់​ឈើ​នោះ​ឯង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 ទោះបីជា​មានសល់​មួយភាគដប់​នៅក្នុង​ទឹកដីនោះ​ក៏ដោយ ក៏​វា​នឹង​ត្រូវបាន​ដុតចោល​ទៀត​ដែរ គឺ​ដូច​ដើមឈើទាល និង​ដើមអូក​ដែល​មានសល់​ដង្គត់​នៅពេល​ត្រូវបាន​កាប់រំលំ​ហើយ​។ គឺ​ពូជពង្ស​វិសុទ្ធ​ហើយ ជា​ដង្គត់​នោះ​ឯង”៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ទោះ​បី​នៅ​សល់​ប្រជា‌ជន​តែ​មួយ​ភាគ​ដប់ ក៏​ពួក​គេ​នឹង​ត្រូវ​ភ្លើង​ឆេះ​ដែរ ដូច​ដើម​ពោធិ និង​ដើម​ជ្រៃ​ដែល​គេ​កាប់​ចោល នៅ​សល់​តែ​គល់។ ប៉ុន្តែ នឹង​មាន​ពន្លក​ដ៏វិសុទ្ធ ដុះ​ចេញ​ពី​គល់​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 នោះ ទោះ​បើ​មាន​១​ភាគ​ក្នុង​១០​សល់​នៅ​ក្នុង​ស្រុក គង់​តែ​ចំណែក​នោះ​នឹង​ត្រូវ​វិនាស​បាត់​ទៅ​ដែរ ដូច​ជា​ដើម​ឈើ‌ទាល ហើយ​នឹង​ដើម​ម៉ៃសាក់​ដែល​សល់​នៅ តែ​គល់​ក្រោយ​ដែល​គេ​កាប់​រំលំ​ហើយ គឺ​ពូជ‌ពង្ស​បរិសុទ្ធ​ជា​គល់​ឈើ​នោះ​ឯង។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ទោះ​បី​នៅ​សល់​ប្រជា‌ជន​តែ​មួយ​ភាគ​ដប់ ក៏​ពួក​គេ​នឹង​ត្រូវ​ភ្លើង​ឆេះ​ដែរ ដូច​ដើម​ពោធិ និង​ដើម​ជ្រៃ​ដែល​គេ​កាប់​ចោល នៅ​សល់​តែ​គល់។ ប៉ុន្តែ នឹង​មាន​ពន្លក​ដ៏‌វិសុទ្ធ ដុះ​ចេញ​ពី​គល់​នោះ។

សូមមើលជំពូក ចម្លង




អេសាយ 6:13
25 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រប់​ទាំង​សាសន៍​នៅលើ​ផែន‌ដី នឹង​បាន​ពរ​ដោយសារ​ពូជ‌ពង្ស​របស់​អ្នក ព្រោះ​អ្នក​បាន​ស្តាប់​បង្គាប់​តាម​ពាក្យ​របស់​យើង»។


ដ្បិត​គេ​បាន​យក​កូន​ស្រី​សាសន៍​ទាំង​នោះ​មក​ធ្វើ​ជា​ប្រពន្ធ​សម្រាប់​ខ្លួន​គេ និង​សម្រាប់​កូន​ប្រុស​របស់​គេ ហើយ​ធ្វើ​ឲ្យ​ពូជ​បរិសុទ្ធ​បាន​លាយ‌ឡំ​ជាមួយ​ប្រជា‌ជន​នៅ​ស្រុក​នេះ។ ពួក​អ្នក​ដឹក​នាំ និង​ពួកគ្រប់​គ្រង​បាន​នាំ​អាទិ៍​អំពើ​រំលង​នេះ​មុន​គេ"។


ប៉ុន្ដែ ឥឡូវនេះ នៅ​វេលា​មួយដ៏​ខ្លី ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ បាន​សម្ដែង​ព្រះ‌ហឫ‌ទ័យ​ប្រោស​ប្រណី ឲ្យ​យើង​ខ្ញុំ​បាន​នៅ​សេស​សល់ ហើយ​បាន​ប្រទាន​ឲ្យ​យើង​ខ្ញុំ​មាន​បង្គោល​មួយ​នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​ព្រះ​នៃ​យើង​ខ្ញុំ​បាន​បំភ្លឺ​ភ្នែក​យើង​ខ្ញុំ ហើយ​ប្រោស​ប្រទាន​ឲ្យ​យើង​ខ្ញុំ​បាន​ធូរ​ស្រាល​បន្តិច នៅ​ក្នុង​ការ​បម្រើ​គេ​នេះ។


ប្រសិន‌បើ​ព្រះ‌យេហូវ៉ាជា​ព្រះ​នៃ​ពួក​ពល‌បរិវារ មិន​បាន​ទុក​ឲ្យ​យើង​មាន​សំណល់​បន្តិច‌បន្តួច នោះ​យើង​រាល់​គ្នា​នឹង​ដូច​ជា​ក្រុង​សូដុម ហើយ​ដូច​ក្រុង​កូម៉ូរ៉ា​ដែរ។


មាន​លំពង់​មួយ​នឹង​ដុះ​ចេញ​ពី​គល់​របស់​អ៊ីសាយ ហើយ​មែក​មួយ ដែល​ចេញ​ពី​ឫស​គាត់ នឹង​កើត​មាន​ផល​ផ្លែ។


សម័យ​នោះ អ្នក​ណា​ដែល​សល់​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន ជា​អ្នក​ដែល​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​នៅ​ឡើយ នោះ​នឹង​បាន​ហៅ​ជា​អ្នក​បរិសុទ្ធ គឺ​មនុស្ស​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ដែល​មាន​ឈ្មោះ​កត់​ទុក​ក្នុង​ពួក​មនុស្ស​រស់​ទាំង​អស់។


ប៉ុន្តែ យើង​នឹង​ឲ្យ​មាន​សល់​នៅ​ខ្លះ ដើម្បី​ឲ្យ​មាន​អ្នក​ដែល​រួច​ពី​ដាវ​នៅ​កណ្ដាល​សាសន៍​ដទៃ ក្នុង​កាល​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​តាម​ស្រុក​ផ្សេងៗ។


ដ្បិត​ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ទី​ក្រុង​ណា​ដែល​លើក​ទ័ព​ចេញ​ទៅ​មួយ​ពាន់ នឹង​សល់​តែ​មួយ​រយ ហើយ​ទី​ក្រុង​ណា​ដែល​ចេញ​ទៅ​មួយ​រយ នឹង​នៅ​សល់​តែ​ដប់​ប៉ុណ្ណោះ ។


ពួក​នោះ​នឹង​ឃ្វាល​ស្រុក​អាស‌ស៊ើរ​ដោយ​ដាវ និង​ស្រុក​នីមរ៉ូឌ​ត្រង់​ទ្វារ​ស្រុក​គេ អ្នក​នោះ​នឹង​ដោះ​ឲ្យ​យើង​រួច​ពី​ពួក​សាសន៍​អាស‌ស៊ើរ ក្នុង​កាល​ដែល​គេ​ទន្ទ្រាន​ចូល​ក្នុង​ស្រុក​យើង ឬ​បើ​កាល​ណា​គេ​ដាក់​ជើង​ជាន់ ក្នុង​ព្រំ​ប្រទល់​ស្រុក​របស់​យើង។


ប៉ុន្ដែ យើង​នឹង​ទុក​ប្រជាជន​មួយ​ពួក​ដែល​ទន់​ទាប ហើយ​កម្សត់​ទុគ៌ត​នៅ​កណ្ដាល​អ្នក គេ​នឹង​ស្វែង​រក​ទី​ពួន​ជ្រក​ក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា


នៅ​ក្នុង​ស្រុក​នោះទាំង​មូល មនុស្ស​ពីរ​ភាគ​បី​នឹង​ត្រូវ​វិនាសបាត់​បង់​អស់ តែ​មួយ​ភាគ​បី​នឹង​សល់​នៅ​ក្នុង​ស្រុក។


តើព្រះ‌អង្គ​មិន​បាន​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​ក្លាយ​ជា​តែ​មួយ​ទេ​ឬ? តើ​ព្រះ‌អង្គ​ធ្វើ​ឲ្យ​រួម​តែ​មួយ​ដូច្នេះដើម្បី​អ្វី? គឺ​ព្រោះ​ព្រះ‌អង្គ​ចង់​ស្វែង​រក​ពូជ​បរិសុទ្ធ ដូច្នេះ ចូរ​ប្រយ័ត្ន​ចំពោះ​វិញ្ញាណ​របស់​អ្នក​ចុះ កុំ​មាន​ចិត្ត​ក្បត់​ចំពោះ​ប្រ​ពន្ធ​ដែល​បាន​គ្នា ពី​កាល​នៅ​ក្រមុំ​កំលោះ​នោះ​ឡើយ។


ប្រសិន‌បើ​ព្រះ​មិន​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី​ទេ គ្មាន​មនុស្ស​ណា​នឹង​បាន​សង្គ្រោះ​ឡើយ ប៉ុន្តែ ដោយ​យល់​ដល់​ពួក​រើស​តាំង ព្រះ​នឹង​បន្ថយ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី។


ប្រសិន‌បើ​ព្រះ‌អម្ចាស់​មិន​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី​ទេ នោះ​គ្មាន​មនុស្ស​ណា​បាន​សង្គ្រោះ​ឡើយ ប៉ុន្តែ ព្រះ‌អង្គ​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី ដោយ​យល់​ដល់​ពួក​រើស​តាំង គឺ​ពួក​អ្នក​ដែល​ព្រះ‌អង្គ​ជ្រើស​រើស។


គេ​មាន​ពួក​បុព្វបុរស ហើយ​ព្រះ‌គ្រីស្ទ​បាន​កើត​ពី​ពួក​គេ​ខាង​សាច់​ឈាម។ សូម​ឲ្យ​ព្រះ​ដែល​ខ្ពស់​លើស​ទាំង​អស់ មាន​ព្រះ​ពរ​អស់​កល្ប​ជា‌និច្ច។ អាម៉ែន។


ទោះ​ពី​ដើមអ្នក​រាល់​គ្នា​មាន​គ្នា​ច្រើន ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ​ក៏​ដោយ គង់​តែ​នឹង​នៅ​សល់​តែ​បន្តិច​ទេ ព្រោះ​អ្នក​មិន​បាន​ស្តាប់​តាម​ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។


ដ្បិត​អ្នក​ជា​ប្រជា‌រាស្ត្រ​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ជ្រើស​រើស​អ្នក ពី​ក្នុង​ចំណោម​ប្រជា‌ជន​ទាំង​អស់​នៅ​លើ​ផែន‌ដី មក​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផ្ទាល់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម